🥀 អ្នកប្រមាញ់ 🌓

893 56 1
                                    

ភាគទី : 23 » [ បើមិនចូលកុំមកលូកមាត់ ]
TaeKook Yoonmin
_____________
យ៉ុនហ្គីកំពុងតែធ្វើដំណើរតែម្នាក់ឯងជាមួយ នឹងឡានបែបជំនាន់ដើមរបស់នាយដែលមានអាយុកាលរាងយូរគួរសម ប៉ុន្តែគ្រឿងម៉ាស៊ីននៅល្អទាំងអស់ ត្បិតថាមានលុយតែនាយចូលចិត្តឡាននេះជាង វាមានល្បឿនមធ្យម ហើយរចនាបទស្អាតរលើប រលោងទាក់ទាញភ្នែក បើកកាត់មុខតំបន់ដីទូលាយទុកចោលមួយកន្លែង មានសត្វឆ្កែចចកមួយក្រុមរត់កាត់មុខឡានយ៉ាងលឿនរហ័ស យ៉ុនហ្គីប្រញាប់ទប់រ៉េចង្គូតចូលកៀនយ៉ាងលឿន
«ស្អីអញ្ចេះ?» គ្រាន់តែចុះពីឡានភ្លាមក៏លឺសម្លេងគ្រហឹមរបស់ចចកមួយហ្វូង 4-5ក្បាលឈរនៅកៀនដុបព្រៃក្បែរៗឡាននោះតែម្ដង វាជាចចកអ្នកប្រមាញ់ដែលជុងហ្គុកបញ្ជូនមក ឬជាចចកក្បត់ដែល លោកមេដៀបញ្ជូនមកក៏មិនច្បាស់ដែរ
«គិតថាឆ្កែចចក 4-5ក្បាលនេះអាចធ្វើស្អីយើងបានមែនទេ?» យ៉ុនហ្គីហក់ស្ទុះទៅប្រយុទ្ធជាមួយសត្វចចកខ្មៅភ្នែកក្រហមរងាលទាំងអស់នោះដោយមិនខ្លាចរអាជាមួយអាវុធកាំបិតស្នៀតដែលតែងតែប្រើ
បើនិយាយទៅប្រយុទ្ធដោយទៀតត្រង់ជាមួយយ៉ុនហ្គីដូចរាល់ដងអាចនឹងមិនឈ្នះនាយបិសាចមុខសនេះទេ ប៉ុន្តែសុខៗក៏មានមនុស្សម្នាក់យកខ្សែកឈើឆ្កាងមកបង្ក្រាប នាយបិសាចនេះឲ្យថយក្រោយ 2-3 ជំហានជាមួយពន្លឺរបស់វា
«អ្ហាស៎...ចាំងភ្នែកណាស់» ដោយសារតែ បែបនេះយ៉ុនហ្គីក៏លើកដៃបាំងភ្នែក ខ្វះការ ប្រុងប្រយ័ត្នជាមួយសត្រូវ ជាឱកាសអាពួក ចចកអស់នោះហក់មកខាំនាយបិសាចផ្ទួនគ្នាទាំង 4-5ក្បាលតែម្ដង
«ហ្ហឹសៗ...ឯងនៅតែមានចំនុចខ្សោយ» តាមពិតអ្នកដែលលើកខ្សែកឈើឆ្កាងជា លោកមេដៀសោះ រាល់លើកការប្រយុទ្ធ លោកតែងតែយកឈ្នះបិសាចដោយវិធី នេះ បើសិនជាមានត្រៀមជាមុនប្រហែលជាមិនអាចឲ្យគេវាយប្រហារបានឡើយ
«អ្អា៎...អ្ហើយ...» ក្រុមចចកព្រួតគ្នាខ្វាចខ្ញាំ ខាំត្របាក់យ៉ុនហ្គីស្ទើរតែហែកនាយជាចំរៀកទៅហើយ លោកមេដៀឈរអោបដៃសើចចំអកសមចិត្តដែលបានសងសឹកឲ្យកូនប្រុសរបស់លោក
ឆ្វាច់...!! សម្លេងដកកាំបិតមុខសស្ញាច តាមមើលលោកចង់កាត់ក្បា/លនាយបិសាចដូចសម្ដីដែលបាននិយាយនោះហើយ កាំបិតអូសកាត់ថ្មបែកផ្កាភ្លើងព្រាកៗគួរឲ្យញញើត ក្រុមចចកនាំគ្នាលូបង្ហាញពីជ័យជំនះ ខ្លួនអាចកម្ចាត់ស្ដេចបិសាចនេះបានហើយ អ្នកបន្ទាប់គឺជាជុងហ្គុក
«ងាប់ទៅ...អ្អាច!!» លោកមេដៀ
..............
ថេយ៉ុងមកកម្មវិធីជាមួយលោកសុង ហើយចំនែកនាងយូរីទៅរកយ៉ុនហ្គីនៅវិមាន វីលស្ទេយ៍ គួរឲ្យស្ដាយដែលមិនបានជួបជាមួយហ្នឹងថេយ៉ុង
រាងតូចចូលមកក្នុងកម្មវិធីស្រស់ស្អាតទាក់ ភ្នែកខ្លាំងណាស់ អ្នកណាក៏មើលហើយបែងចែកមិនដឹងដែរថាជាមនុស្សប្រុសឬមួយក៏មនុស្សស្រី បើស្អាតម្លឹងៗ

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now