ភាគទី : 10 » [ សម្ដីខ្លាំងមិនប្ដូរ ]
TaeKook Yoonmin
_____________
ឈូស៊ីនបានចូលមកក្នុងបន្ទប់ធ្វើការរបស់ ជុងហ្គុកដើម្បីនិយាយរឿងខ្លះៗទាក់ទងនឹងការស៊ើបរឿងចចកខ្មៅវាយប្រហារជីមីនថ្ងៃមុន គ្រាន់តែថារឿងមិនគួរឲ្យជឿមួយចំនួននិយាយទៅវាប៉ះពាល់អារម្មណ៍
«អ្នកដឹកនាំ ខ្ញុំស៊ើបដឹងរឿងខ្លះៗមកពីអ្នកភូមិដែលមានអាយុច្រើនៗ» ឈូស៊ីនរាងអេះអុញមិនចង់និយាយដូចជាខ្លាចៗអ្វីមួយ
«រឿងអ្វី?» ជុងហ្គុកបិទទុកឯកសារសិន ភ្នែកក៏សម្លឹងមើលមុខកូនចៅរបស់ខ្លួនបែបប្រាកដប្រជា
«អ្នកភូមិចាស់ៗនិយាយថាពួកគេធ្លាប់លឺរឿងមិនល្អទាក់ទងនឹងលោកមេដៀ» គេនិយាយដល់ត្រង់នេះក៏អោនមុខចុះ
«លោកមេដៀ? និយាយបន្តទៀតមក ក្នុងនេះមានតែយើង 2នាក់ប៉ុណ្ណោះ» ជុងហ្គុក ភ្ញាក់ផ្អើលបន្តិច រួចក៏រក្សាសភាពចិត្តឲ្យនៅដូចដើមវិញទាំងក្ដាប់ដៃ
«គាត់ធ្លាប់ដើរកែនចចកខ្មៅជាច្រើនឲ្យចូលខាងគាត់កាលជំនាន់លោកម្ចាស់នៅរស់ ហើយក៏មិនមានអ្នកណាហ៊ានចូលខាងគាត់ច្រើនដែរ អ្នកដែលព្រមសុទ្ធតែពួកដែលធ្លាប់ត្រូវលោកម្ចាស់ដាក់ទោស ពួកវាអាចមានគុំនំនឹងត្រកូលអ្នកដឹកនាំ» ឈូស៊ីន ទៅស៊ើបដឹងមកច្រើនគួរសមល្មមឲ្យជុងហ្គុកកាន់តែមានការប្រយ័ត្នខ្លួនកើនឡើង
«ធ្លាប់លឺលោកពុកនិយាយដែរ ប៉ុន្តែយើងតែងតែគិតថាគាត់ជាចាស់ទុំម្នាក់ មកទល់ពេលនេះគាត់នៅតែមានចិត្តបែបនេះដដែលមែនទេ?» ជុងហ្គុកមុខខូវហួសថ្លែងជាមួយរឿងមួយនេះ រយៈពេលច្រើនឆ្នាំដែលលោកពុកគេស្លាប់ទៅ គេគិតថាលោកមេដៀអាចនឹងកែប្រែចិត្តគំនិត
«អាចចកខ្មៅដែលវាយប្រហារអ្នកប្រុសតូច វាជាពួកចចកក្រៅសម្ព័ន្ធ ដើរអនាថាគ្មានគោលដៅ បែបនេះទើបគេប្រើប្រាស់វាឲ្យមកចាត់ការដោយមិនបន្សល់ដានច្រើន» នាយជំនិតនិយាយត្រូវណាស់
«វាមានពាក់ព័ន្ធគ្នាប្រាកដណាស់ គ្រាន់តែយើងមិនទាន់អាចចោទប្រកាន់លើគាត់ ទាំងស្រុង ពីថ្ងៃនេះហាមជីមីនទៅផ្ទះរបស់លោកមេដៀឬទៅជាមួយអ៊ូវុនទៀតជាដាច់ខាតលឺទេ?» ជុងហ្គុកដាច់អហ័ង្កាហើយលើកនេះ បានដឹងមកថាលោកមេដៀធ្លាប់ចង់ក្បត់បះបោរទៀត រឹតតែត្រូវការពារឲ្យខ្លាំងឡើងជាលំដាប់
«បាទ អ្នកដឹកនាំ» ឈូស៊ីន
«យើងទៅបន្ទប់ឃុំឃាំង ហាមមិនឲ្យជីមីនចូលបន្ទប់នោះទេណា ក្មេងនោះចិត្តទន់ បិសាចល្បិចច្រើនអាចនឹងលួងលោមឲ្យគេដោះលែងដោយងាយ» ជុងហ្គុកថាហើយក៏ងើបដើរចេញទៅរកបន្ទប់ឃុំឃាំងអ្នកទោសពិសេសយ៉ាងប្រញាប់
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀