🥀 អ្នកប្រមាញ់ 🥀

999 76 6
                                    

ភាគទី : 19 » [ ដឹងថាខ្លួនឯងខុសអីទេ? ]
TaeKook Yoonmin
_____________
ថេយ៉ុងភ្ញាក់ឡើងបាត់បងប្រុសក៏ដើរទ្រេតទ្រោតចេញទៅអើតមើលតាមបង្អួច រាងតូចភ្ញាក់ព្រើតព្រោះឃើញឡាន 2គ្រឿងចត នៅមុខវិមាន ម៉ោងនេះប្រហែល 6ល្ងាចហើយ អ្នកណាមករកអ្វី?
«ជេកយ៉ុង អ្នកណាមករកអីហ្នឹង?» ថេយ៍
«បាទអ្នកប្រុសតូច គឺលោកសុងមករកអ្នក ប្រុស ប៉ុន្តែខ្ញុំប្រាប់ថាអ្នកប្រុសមិនស្រួលខ្លួន គាត់ក៏ត្រលប់ទៅវិញ» ជេកយ៉ុងអោនបន្តិច និយាយដោយការគោរព
«ហើយនេះស្អី?» រាងតូចចាប់លើកកន្រ្តក យួរមួយក្នុងនោះមានរបស់ជាច្រើន មានខោអាវ និង គ្រឿងលំអរខ្លួនទៀត
«លោកសុងផ្ញើទុកឲ្យអ្នកប្រុស»
«ឆឹស! គោចាស់មួយនេះគិតថារបស់ប៉ុណ្ណឹងយើងគ្មានសមត្ថភាពទិញប្រើហ្អី?» ថេយ៍អោបដៃពេបមាត់ពេបកហាក់មិនពេញចិត្តនឹងអំណោយរបស់បុរសចំណាស់ គិតថារាងតូចត្រេកអរឬ? No!
«ជាសុជីវធម៌ គួរតែទទួលយកទៅអ្នកប្រុសតូច កុំឲ្យគេមើលមកមិនសម» ជេកយ៉ុង
«យកឲ្យបរិវារប្រើទៅ!» ថេយ៍បោះវាឲ្យជេកយ៉ុងចាប់យ៉ាងរហ័ស ប្រាប់ហើយថាបើមិនប្រើគឺអត់ គ្មានអ្នកណាអាចបង្ខំចិត្តថេយ៉ុងបានទេ មនុស្សដូចគេបើស្រលាញ់ទើបគេទទួលយក
«ហៃយ៉ា...» នាយអង្គរក្សមិនដឹងធ្វើមិចក៏មានតែធ្វើតាមបញ្ជារ
«អេ! ហើយបងយ៉ុនបាត់ទៅណាទៀត ហើយ មិនដែលឃើញនៅវិមានសោះ សមហើយអាប៉ិចចកខ្មៅនោះថាឲ្យគ្មានខុស គេចង់ចូលមកចាប់ប្អូនពេលណាក៏បាន បើបងឯងមិនដែលនៅវិមានផង ហ្ហើយ! នាងចចកនោះសំខាន់ជាងយើង ហើយពេលនេះ» កុំសួរថាអន់ចិត្តឬអត់?! អន់...តែខឹងឬអត់បើដឹងថាទៅរកជីមីន គឺមិនសូវទេ ផ្ទុយស្រលះបើដឹងថាទៅរកយូរី ថេយ៍មិនសប្បាយចិត្តសោះមិនដឹងយ៉ាងមិច
«តេសាក៏បាននិយាយដែរ គាត់ឥលូវប្លែកណាស់ វាអាចនឹងជះឥទ្ធិពលមិនល្អនោះទេ កាលដែលគាត់ទៅលង់នឹងប្អូនសត្រូវ» ជេកយ៉ុងចង់និយាយតែមិនហ៊ាន ឥលូវនៅជាមួយថេយ៉ុងគេរាងហ៊ានជាង
«យើងដឹងរឿងនេះច្បាស់ បងយ៉ុនក៏ប្រហែលជាគិតមុនយើងទៅទៀត» ថេយ៍ រ៉េភ្នែកគិតរឿងស្នេហ៍ឆ្លងអម្បូរនេះ វាពិតជាពិបាកខ្លាំងណាស់ ឈឺក្បាលពិតមែន
«អ្នកដឹកនាំគួរតែបែងចែកអ្វីជាការងារ អ្វីជារឿងផ្ទាល់ខ្លួន» ជេកយ៉ុង
«បែបនេះហើយ រឿងស្នេហាឆ្លងអម្បូរជាមួយសត្រូវអីមិនអាចកើតឡើងបានជាដាច់ខាត» រាងតូចក្ដាប់ជាយអាវឡើងសរសៃដៃរវាម កែវភ្នែកក៏ចាប់ឡើងក្រហម រងាល សម្ដីជុងហ្គុកដែលទើបនិយាយថ្មីៗ នៅឯក្លឹបនិងសម្ដីជេកយ៉ុងដូចដាស់សតិរាងតូចឲ្យភ្ញាក់ខ្លួនថាពួកគេជាសត្រូវ មានរនាំងធំៗជាច្រើនដែលស្នេហាមួយនេះមិនអាចទៅរួចនោះទេ ។
________
#ទឹកជ្រោះក្នុងព្រៃ
អ៊ូវុនលង់នឹងសម្រស់ផ្ទៃមុខតូចស្រទន់បែបជិតៗរហូតមិនអាចហាមឃាត់ចិត្តខ្លួនឯងបានសោះ ដឹងថាទំនាក់ទំនងរាល់ថ្ងៃត្រឹមជាអ្វី ហើយកាលដែលជីមីនព្រមមកជាមួយ និងហ៊ានបណ្ដោយខ្លួនក៏ដោយសារទុកចិត្តទំនាក់ទំនងតាំងពីតូចៗមួយនេះដែរ
ឆ្វឹបប...!! សម្លេងកាំបិតហោះ អ៊ូវុនរុញជីមីនផ្ញាកក្រោយឲ្យគេចពីកាំបិត ដែលហោះកាត់មករកអ្នកទាំង2 បំណងនេះចង់ឲ្យពួកគេបែកចេញពីគ្នាប្រាកដណាស់
នាយចចកអ៊ូវុនប្រែកាយជាចចកគ្រហឹមរកម្ចាស់កាំបិតដែលហ៊ានវាយប្រហារនាយនិងជីមីន មិញនេះបើនាយមិនរហ័សម្លេះសមរបួសធ្ងន់ទាំង2តែម្ដង
«ហ្ហើស បងអ៊ូវុន?» ជីមីនស្ទុះទៅហៅបងប្រុសឲ្យឈប់សិន សត្រូវមិនទាន់បង្ហាញខ្លួន ពួកគេអាចនឹងមានគ្រោះថ្នាក់
ផាច់ៗៗ...👏👏👏 សម្លេងទះដៃលាន់រំពង វត្តមានប្រុសមាឌមាំដើរចេញមក ធ្វើឲ្យ
ជីមីនភាំងស្មានមិនដល់ មកនៅក្នុងព្រៃជ្រៅហើយតាមរកឃើញទៀត
«រ៉ូមែនទិចណាស់ណ៎?» 😕 យ៉ុនហ្គី

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now