🥀 អ្នកប្រមាញ់ 🌓

896 60 0
                                    

ភាគទី : 17 » [ កុំភ្លេចថាគេជាសត្រូវ! ]
TaeKook Yoonmin
_____________
ថេយ៉ុងងាកតាមសម្លេងយ៉ាងរហ័សក្រោយដឹងថាបងប្រុសមកវិញចំពេលកំពុងសន្ទនា រឿងលាក់បាំងជាមួយឆ្មាខ្មៅតេសា រាងតូច ខិតទៅឈរម្ខាងតបបែបរដាក់រដុប
«គឺ! ហៃយ៉ា..បងប្រុស ខ្ញុំមកសួរតេសាពីរឿងខ្លះ» ថេយ៉ុងធ្វើជាដើរទៅតោងដៃបង បែបម្ញិកម្ញក់បង្វែរអារម្មណ៍ភិតភ័យ ក៏ដឹងថាបងរបស់ខ្លួនមិនចូលចិត្តឲ្យតោងទាម ដែរ
«រឿងអី មិចក៏ចាំបាច់លាក់បាំងជាមួយយើងដែរ?» យ៉ុនហ្គីបេះដៃប្អូនចេញ មុខមិនសូវជាស្រស់ ព្រោះតែប្អូនមានរឿងលាក់បាំងជាមួយខ្លួនបែបនេះ
«រឿងដែលមិនចង់ឲ្យបងដឹង គ្មានអីក្រៅតែពីអនាគតខ្ញុំគួរយកប្ដីឬយកប្រពន្ធទេ» ថេយ៉ុងនិយាយស្ទើរមិនផុតពីមាត់ យ៉ុនហ្គី ចងចិញ្ចើមចាប់ញឹងស្លឹកត្រចៀកប្អូនសឹងផុតជើងពីដី
«ឯងនិយាយស្អី? ឯងប្រាកដជាត្រូវយកប្រពន្ធហើយ ឯងជាក្មេងប្រុសណា» នាយជាបងនេះមិនយល់ការអ្វីសោះ ខ្លួនឯងចេះចង់បានប្រពន្ធប្រុស ហើយប្អូនចង់បានប្ដីមិនឲ្យយកបានយ៉ាងមិច អយុត្តិធម៌ពេកហើយទេដឹង 🤭
«អូយយ៉ូយ...គ្រាន់តែគិតលេងតើ តេសា គេមើលដឹងអនាគត ខ្ញុំក៏មកសួរលេងៗ ឥលូវបងដឹងហើយមែនទេថាហេតុអីខ្ញុំលាក់ មិនឲ្យបងដឹង គឺមកពីខ្លាចបងញឹងស្លឹក
ត្រចៀកហ្នឹងណា អ្អឹមម ក្រហមត្រចៀកគេអស់» រាងតូចចាប់ផ្ដើមពេបមាត់ធ្វើម្ញិកម្ញក់ ដាក់បងជាថ្មីក៏បង្វែរស្ថានការណ៍បានសម្រេចដែរ រឿងមកសួរតេសាពីការខ្វល់ចិត្តប៉ុន្មានថ្ងៃមកនេះត្រូវលើកទៅថ្ងៃក្រោយហើយមើលទៅ
«ឆាប់ទៅសម្រាកទៅ យប់ហើយ» យ៉ុនហ្គី រុញប្អូនទ្រឹសៗមិនចង់ចេញទៅវិញ ចង់នៅនិយាយលេងជាមួយបងក៏មិនបានដែរ
គ្រាន់តែថេយ៉ុងចេញទៅបាត់ យ៉ុនហ្គីក៏ងាកមកមើលមុខតេសាវិញ មានការងារដែលត្រូវពិភាក្សាបន្ត
«ទើបមកពីស្ទេលឡាហ្អេះ?» តេសា
«អឹមមម» យ៉ុនហ្គី
«កុំភ្លេចថាគេជាសត្រូវ!» ឆ្មាខ្មៅនិយាយដាស់តឿនសតិនាយបិសាចជាថ្មីកុំឲ្យលង់នឹងនាងចចកខ្លាំងពេក យ៉ាងណាស្ទេលឡា និងវីលស្ទេយ៍ជាសត្រូវយូរយារណាស់មកហើយ
«យើងដឹង តែក្មេងនោះស្លូតបូតគ្មានល្បិច កាលដែលថេយ៉ុងជាប់ឃុំ គេក៏តែងតែជួយថេយ៉ុងរហូតដែរ» យ៉ុនហ្គីនិយាយពីចំនុចចាប់អារម្មណ៍របស់នាយលើចចកតូចមិនមែនដោយសារស្អាតតែម្យ៉ាងទេ ប៉ុន្តែចចកតូចមានចំនុចល្អជាច្រើន សូម្បីថេយ៍ក៏ទទួលស្គាល់ដែរ
«ទាំងនេះជាចរឹករបស់គេ តែគេនៅតែជាអម្បូរអ្នកប្រមាញ់ ឯងត្រូវប្រយ័ត្នខ្លួន បងប្រុសរបស់គេអាចប្រើគេដើម្បីកម្ចាត់ឯងបានគ្រប់ពេល» ឆ្មាខ្មៅតេសាហក់ចុះពីលើតុចូលទៅក្នុងរូបថតវិញបាត់
«បងប្រុសរបស់គេជាចចកល្បិចច្រើន ចិត្តឃោឃៅ វាអាចទៅរួច បើអាម្នាក់នោះដឹងថាយើងស្រលាញ់ប្អូនវា» ខណៈពេលលួចស្រលាញ់ប្អូនគេ តែស្អប់បងគេបែបនេះពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់មែនទេ លោកបងបិសាច កាលដែលខ្លួនសម្រេចចិត្តឲ្យបន្តោងទៅជីមីនវាក៏បង្ហាញចេញបាត់ ហើយថាខ្លួនលង់នឹងក្មេងហ្នឹងប៉ុណ្ណា
_______
អ៊ូវុនបានលួចមកជួបជីមីន ពេលដែលរាងតូចដើរលេងនៅព្រៃក្បែរវិមាន ក្មេងនេះត្បិតថាស្លូតបូត តែចូលចិត្តដើរលេងមើលអ្វីប្លែកៗ គេពិតជានឹកទិដ្ឋភាពភ្លើងពណ៌ទីក្រុងខ្លាំងណាស់
«ជីមីន» អ៊ូវុនចាប់ដៃជីមីនញញឹមបែបរំភើប ចិត្ត ខ្លួនមិនដែលគិតថាអាចបានឃើញមុខក្មេងសំណព្វចិត្តទៀតទេ ដោយហេតុថាជុងហ្គុកនិងលោកមេដៀហាមផ្ដាច់ហើយ
«បងអ៊ូវុនបាត់ទៅណាយ៉ាងយូរ» ជីមីនក៏មិនដឹងដែរថាថ្ងៃមុនបងប្រុសទៅរករឿងគ្រួសារអ៊ូវុននិងហាមប្រាមមិនឲ្យអ៊ូវុនមកជួបខ្លួនទៀត
«មានរឿងវែងឆ្ងាយណាស់ បងលួចមកចង់ដឹងថាឯងជាហើយឬនៅ?» អ៊ូវុន
«បងប្រុសខ្ញុំវ៉ៃបងទៀតហើយមែនទេ?» រាងតូចលើកដៃប៉ះមុខនាយជាបងធម៌ដែល នៅជាប់ស្នាមខៀវលើមុខ
«អត់ទេ បងហាត់ប្រយុទ្ធហើយក៏ជ្រុលចំមុខបន្តិចទៅគ្មានអីសំខាន់ទេ ចុះដៃរបស់ឯងវិញ ចង្គូមនោះមុតជ្រៅទេ?» នេះបើនិយាយទៅម្នាក់ៗបារម្ភពីគ្នារៀងៗខ្លួនក៏មកពីស្និទ្ធស្នាលតាំងពីតូចឡើងដឹងចិត្ត
«អន់ឈឺហើយ» ជីមីនលើកបង្ហាញដៃដែលនៅរុំបង់នៅឡើយ
«បងសុំទោស...» 😔 ចង់និយាយថាមកពីភាពលោភលន់របស់លោកពុកទើបជីមីនត្រូវរងគ្រោះ ប៉ុន្តែនិយាយមិនរួចសោះ ស្មោះត្រង់ក៏មានតែនាំទុក្ខឲ្យលោកពុកវិញ
«សុំទោសធ្វើអី? មិនមែនកំហុសបងឯណា អឺ បង! ខ្ញុំចង់ទៅទីក្រុងទៀតណាស់ យើងទៅទៀតល្អទេ?» ជីមីន 😃
«អត់ទេ បើសិនជាលោកពុកឬអ្នកដឹកនាំដឹងរឿងនេះ ទាំងបងនិងឯងមានបញ្ហាដូចគ្នា បងមិនចង់ឲ្យគ្រប់គ្នាមើលមកឯងមិនល្អទេ យើងទៅលេងទឹកជ្រោះនៅក្នុងព្រៃវិញទៅល្អទេ?» អ៊ូវុននឹកឃើញកន្លែងចាស់ដែលខ្លួនធ្លាប់នាំរាងតូចទៅលេងកាលនៅ តូចៗ បើមិនបានទៅក្រុងក៏បានមើលទេសភាពប្លែកភ្នែកដែរ សម្រាប់ស្ទេលឡារាង នៅបុរាណជាងខាងវីលស្ទេយ៍
..............
ជុងហ្គុកលឺថាប្អូនមិននៅបន្ទប់ បាត់ពីវិមានក៏ នឹកថាគេលួចទៅលេងទីក្រុងទៀតហើយ ហាមយ៉ាងណាក៏មិនជាប់សោះ ដូច្នេះមានតែតាមទៅកន្លែងដែរប្អូនឧស្សាហ៍និយាយថាសប្បាយនិងចូលចិត្តទៅលេង វាជាក្លឹបមិត្តរបស់យ៉ុនហ្គី
#ក្លឹបកំសាន្តនៅទីក្រុង
ដោយសារតែកន្លែងនេះជាក្លឹបក្រោមដី វា ងងឹតដូចជាយប់តែរហូតហ្នឹង អំណោយ ផលដល់បិសាចវីលស្ទេយ៍មកលេង មកប្រមាញ់ចំណីភាគច្រើន
ជុងហ្គុកដើរចូលទៅក្នុងនោះភ្នែករ៉េរារកមើលប្អូនរបស់ខ្លួន ប៉ុន្តែមិនប្រទះសោះ រកឃើញរបៀបណា បើជីមីនមិនបានមកទីនេះផង អ្វីដែលទាក់ភ្នែកមិនមែននាងចចកតូចទេ តែជានាងបិសាចតូចទៅវិញ
«មើលទៅយើងមាននិស្ស័យណាស់» ជុងហ្គុកដើរទៅអង្គុយកៀកក្មេងរាងតូចដែលផឹកស្រាឡើងទន់ខ្លួន គ្នាខ្វល់ខ្វាយ ពិបាកចិត្តទើបមកផឹកស្រាបំបាត់ទុក្ខនៅក្លឹបមួយនេះ
«អា! ហ្ហើយ...យើងស្រវឹង..ដល់មើលចេញមុខគេហើយ...ហ្ហឹកៗ ឈប់មកតាមលងយើងទៀតអាមនុស្សចិត្តខ្មៅ...ចេញ» ថេយ៉ុងបើកភ្នែកព្រឹមៗលើកចង្អុលដៃរុញថ្ងាស់ជុងហ្គុកតិចៗបែបលេងសើច ស្រវឹងលែងដឹងមនុស្សពិតមកអង្គុយក្បែរហើយណ៎កូនបិសាចតូច
«ក្រែងភ័យខ្លាចមានកូនហ្ហេះ? មិចក៏មកផឹកស៊ីសប្បាយនៅក្លឹបទៅវិញ ឯងនេះមិនចេះគិតអីមែន» ជុងហ្គុកចាប់ទាញកែវស្រាពីដៃថេយ៍មកវិញមិនឲ្យផឹកបន្ត ហើយមកខ្វល់ពីគេធ្វើអីដែរ សុខភាពគេ ខ្លួនប្រាណគេតើ ណាមួយបើចូលចិត្តឃើញសត្រូវពិបាកចិត្តក៏ឈរសើចវិញទៅប្រសើរជាង
«កុំចេះ! ឲ្យមកវិញ» ថេយ៉ុងនិយាយងុលៗ ឆក់យកកែវមកវិញតែគេមិនឲ្យ
«ចង់ឲ្យយើងចាត់ការឯងម្ដងទៀតហ្អេះ?» នាយក្រាស់ខាំមាត់អត់ទ្រាំនឹងចរឹកឌឺមានៈ របស់ក្មេងចិត្តខ្លាំងម្នាក់នេះ តិចថាចាប់ស៊ីទាំងស្រវឹងទន់ខ្លួនហ្នឹងទៅ តែអេ!គោលដៅមករកជីមីនតើ សុខៗមកជាប់ដៃជាប់ ជើងជាមួយបិសាចទៅវិញជុងហ្គុកអើយ
«អ្អឹមមម...» ថេយ៉ុងមិននិយាយតែក៏ផ្អៀង.កមកក្បែរត្រចៀកជុងហ្គុករួចបៀម ទងត្រចៀករបស់នាយចចកជាប់បបូរមាត់ ក៏មិនយល់ថាហេតុអីធ្វើអញ្ចឹងដែរ
«យ៉ាងមិចហ្នឹង? នែ!» រាងក្រាស់ចង់រុញចេញ ប៉ុន្តែនឹកហួសចិត្តមានអារម្មណ៍ថា រសើបៗនៅទងត្រចៀកតិចៗ សាកស្រម៉ៃមើល របៀបនេះបើនៅស្ងាត់តែ2នាក់ នាងបិសាចតូចដឹងតែខ្ចប់ទៀតមិនខានទេ
ជុងហ្គុកបីរាងតូចក្នុងរង្វង់ដៃមាំកក់ក្ដៅដើរចេញពីក្នុងក្លឹប ដំបូងឡើយមករកចចក តែបែរជាបានបិសាចមកជាមួយដូចយកជ័រព្នៅត្បៀតក្លៀកអញ្ចឹង
«ហ្ហឹក...» សម្លេងយំតិចៗបន្លឺពីមាត់ក្មេងក្នុងរង្វង់ដៃ ទោះមិនមានសតិប៉ុន្តែក៏យំចេញមកបានដែរ
«កើតស្អីទៀតហើយ?» ជុងហ្គុកដាក់គេឲ្យអង្គុយផ្អែកជញ្ជាំង និងវែកសក់មុខបាំងថ្ងាស់នោះចេញបន្តិច គយគន់មើលសម្រស់បិសាចតូចដែលពេបមាត់យំទាំងភ្នែកមិនទាន់បើក ស្អាត...កុំតែមាត់អាក្រក់ បន្តិចទេ
«ហ្ហឹក...អ្ហឹក...» 😓 ថេយ៉ុង
«យើងធ្លាប់គិតថាបើយើងធ្វើឲ្យសត្រូវរងទុក្ខយើងនឹងសប្បាយចិត្ត តែហេតុអីជាមួយឯងយើងដូចជាមាត់ក្បត់ចិត្តអញ្ចឹង?» នាយលើកដៃគៀសជូតទឹកភ្នែកដែលហូរតាមកន្ទុយភ្នែករបស់ថេយ៉ុងតិចៗ រួចក៏បន្លំអង្អែលថ្ពាល់ទន់រលោងមិនចង់ដកដៃ
«ធ្លាប់ឌឺដងឲ្យឯង យើងក៏និយាយចេញមកដោយមិនបានគិត ឯងយំព្រោះរឿងហ្នឹងមែនទេ?» ចេះសួរទៅកើតលោកបងចចក និយាយមិនបានគិតតែអ្នកស្ដាប់ដូចភ្នំរលំសង្កត់អញ្ចឹង មិនអាចប្រាប់អ្នកណាឲ្យជួយរំលែក ក៏មានតែមកផឹកឲ្យស្រវឹង ផឹកសុទ្ធតែស្រាខ្លាំងៗដែលមនុស្សធម្មតាផឹកមិនកើត ក៏ដោយសារចង់ដេកលក់ហើយភ្លេចរឿងទាំងអស់ហ្នឹងដែរ

To be continue....
លីលី វីស្ទែន 🌸

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now