ភាគទី : 16 » [ បន្តោងបញ្ចាំចិត្ត ]
TaeKook Yoonmin
_____________
ជុងហ្គុកដាក់ខ្លួនអង្គុយស្មើររាងតូចដែល យំលើដីដូចកូនក្មេង ដៃក៏ចាប់ចង្ការតូចឲ្យមើលភ្នែករបស់នាយចំៗ ទឹកមុខញញឹមបែបកំណាចបង្ហាញឡើងច្បាស់ៗ
«បានបែបនេះយើងកាន់តែសប្បាយចិត្ត ហ្ហឹស! វីលស្ទេយ៍របស់ឯងនឹងយកមុខទៅទុកឯណាទៅ?» ថាហើយក៏ងើបឈរពេញ កម្ពស់វិញ នាយចចកហាក់មានប្រៀបលើ ចំនុចមួយនេះ ប៉ុន្តែអ្នកស្ដាប់លឺសែនហួសចិត្តដល់ថ្នាក់ទឹកភ្នែកហូរមកជាថ្មីទប់កាន់តែលែងជាប់
«លោកឯង...អា.ចចកចិត្តខ្មៅ! ហ្ហឹកៗ..» រាងតូចខឹងណាស់លើកដៃវាយគេ គក់ទ្រូង គេឌឺប ប៉ុន្តែគេមិនតដៃបែរជាសើចស្រស់ បន្ថែមលើគំនរទុក្ខនិងការខ្វល់ខ្វាយចិត្តរបស់ថេយ៉ុងទៅវិញ
«នែ! ត្រូវការឲ្យយើងប្រាប់បងប្រុសឯងថាឯងនិងយើងធ្លាប់...ផាច់!» មួយដៃទៀត
«ជាអ្នកដឹកនាំអម្បូរត្រឹមត្រូវ តែគំនិតថោក ទាប ហ្ហឹក...ខ្ញុំស្អប់លោកណាស់» ថេយ៉ុង ស្រែកខ្លាំងៗរហូតដល់អង្គរក្សរបស់គេរត់ចូលមកតាមសម្លេងក្រែងមានបញ្ហាអ្វីបន្ទាន់នឹងបានជួយអ្នកប្រុសតូច
«អ្នកប្រុសតូច...!» ជេកយ៉ុង
«អ្ហឹកៗ...» 😭 ថេយ៉ុងខ្ទប់មុខយំកាន់តែខ្លាំង ខឹងចិត្ត អន់ចិត្ត អស់សង្ឃឹមនឹងខ្លួនឯង កាន់តែខ្លាំង យល់អារម្មណ៍មនុស្សបាក់ទឹក ចិត្តហើយត្រូវជាន់ថែមដែរទេ? ពេលនេះ អារម្មណ៍របស់ថេយ៉ុងគឺបែបហ្នឹងតែម្ដង
«អ្នកប្រុសកើតអី? ឈឺត្រង់ណា? ប្រាប់ខ្ញុំមកណា...» ជេកយ៉ុនភ័យស្លេកមុខខំទៅ ទាញដៃរកមើលរបួស តែរាងតូចក៏អោបនាយយំខ្លាំងនិយាយមិនរួចវាអួលណែនអស់ហើយ គួរប្រាប់អ្នកណាឲ្យដឹងរឿងនេះ ទៅ បើសូម្បីតែជេកយ៉ុងក៏មិនដឹងដែរថា ថេយ៉ុងជា Omega នោះ
«មិញនេះមានអ្នកណាចូលមកហ្ហេះ? ឬក៏ អាម្នាក់នោះវាមកទៀត? ចាំឲ្យបរិវារតាម សម្លាប់វាចោល» នាយអង្គរក្សចង់ទាញដៃ ក្មេងដែលអោបខ្លួនចេញដើម្បីតាមទៅចាត់ការចចកចិត្តខ្មៅនោះ ប៉ុន្តែថេយ៍ខ្ញាំជាយអាវនាយជាប់មិនលែង
«អ្ហឹកៗ...អាមនុស្សចិត្តខ្មៅ...បើចាប់វាបាន សម្លា.ប់វា ហ្ហឹក! ចាប់វាបឺតឈា/មឲ្យអស់ បន្ទាប់មកពន្លា/ស់សាច់វាម្ដងមួយដុំៗ ហ្ហឹក ខឹងណាស់! ហ៊ឺ...» រាងតូចនិយាយរូៗតាមតែចិត្តខឹងលើនាយចចក តែបើការពិតក៏មិនដឹងថាហ៊ានធ្វើឬអត់ដែរ ត្បិតថាគេឡក់ឡឺយឲ្យខ្លួនទាំងដែលដឹងហើយថាខ្លួនកំពុងគិតច្រើន អត់មាននិយាយលួងលោមទេ
«បាទៗ...ឈប់យំទៅប្រយ័ត្នបរិវារមក ឃើញមិនល្អទេ ក្រែងអ្នកប្រុសតូចខ្លាចគេថាទន់ខ្សោយនោះអី» ជេកយ៉ុងដឹងចិត្តថេយ៍ណាស់ថាជាមនុស្សមិនចូលចិត្តការ បំបាក់មុខ រឹតតែខ្លាចគេថាអន់មិនខុសពី យ៉ុនហ្គីប៉ុន្មានទេ
«អឹមម! កុំប្រាប់គេថាយើងយំណាស» ដៃជូតទឹកភ្នែកបណ្ដើរនិយាយប្រាប់អង្គរក្សបណ្ដើរ ដូចកូនក្មេងគ្មានខុសអ្វីបន្តិចទេ
ជុងហ្គុកដែលឈរនៅទីងងឹតក្បែរនោះ នឹកហួសចិត្តក្រវីក្បាលតិចៗ
«ជាអ្នកប្រុសតូចត្រកូលអ្នកដឹកនាំរបៀបណា ហ្ហឹសៗ...ចរឹកដូចក្មេងបៀមដៃ» នាយនិយាយតិចៗម្នាក់ឯង ចរឹកដូចថេយ៍សមជាប្រពន្ធគេ មិនសមជាត្រកូលអ្នកដឹកនាំ ជាបុរសអង់អាចក្លាហានចេញប្រយុទ្ធអ្វីបន្តិចទេ
.............
#វិមានស្ទេលឡា
ជុងហ្គុកដើរមកបន្ទប់របស់ជីមីនទាំងយប់ ដោយសារតែលឺបរិវារវីលស្ទេយ៍និយាយថាយ៉ុនហ្គីមិននៅវិមានទេ ទោះមិនមករកជីមីន យ៉ាងហោចត្រូវឆែកឲ្យប្រាកដចិត្តថាជីមីនមានសុវត្ថិភាពពីបិសាចដូចជាគេ
«អ្នកដឹកនាំ អ្នកប្រុសតូចសម្រាណលក់ហើយបាទ» ឈូស៊ីនឃើញជុងហ្គុកដើរ លឿនៗសម្ដៅបន្ទប់ជីមីន ខ្លាចមានការរំខានណាមួយជីមីនរបួសផង មិនចង់ឲ្យគេគ្មានពេលវេលាសម្រាប់ខ្លួនឯងទេ
«យើងគ្រាន់តែមើលគេពីចម្ងាយទេ» នាយជាបងរុញទ្វារចូលទៅយ៉ាងលឿន តែមិនបានចូលទៅជិតឬហៅឲ្យប្អូនភ្ញាក់ឡើយ ក៏ឃើញថាជីមីនដេកឃ្លំភួយត្រឹមក លើគ្រែរាងរញ៉េរញ៉ៃបន្តិច នាយក៏មាន
អារម្មណ៍ចម្លែកត្រង់ថាក្លិនបិសាចភាយក្នុង បន្ទប់របស់ជីមីនខុសពីធម្មតា
«ឈូស៊ីន ប្រាកដទេថាគ្មានបិសាចមួយក្បាលណាបានចូលមកក្នុងនេះ?» ជុងហ្គុក ភ្នែករ៉េមើលទៅបង្អួច មើលទៅវាំងនន និងដើរទៅទាញទ្វារបន្ទប់ទឹកមើលទៀត ខ្លាចក្រែងបិសាចវាពួននៅក្នុងនោះ ប៉ុន្តែមិន ឃើញមានស្រមោលវាទេ អាចមកពីនាយគិតច្រើនពេកទេដឹង? ធ្វើបាបប្អូនគេរួច មកភ័យនឹងប្អូនខ្លួនឯងទៅវិញ
«ប្រហែលជាអ្នកដឹកនាំហត់នឿយពេកហើយទេដឹង» ឈូស៊ីន
«អឹមម...» នាយសង្ហាដើរយឺតៗទៅឈរ មើលប្អូនដែលដេកបែបហត់នឿយដណ្ដប់ភួយជិតខ្លួនខុសពីធម្មតា ដៃមាំក៏ឈោងយឺតៗបម្រុងទាញភួយចុះល្មមកុំឲ្យប្អូនថប់ដង្ហើម
«អឺ អូយ...! បងប្រុស បងមកពីពេលណា? ហ្ហឹមមម» ជីមីនស្រាប់តែស្ទុះចាប់ភួយខ្លួនឯងជាប់មិនឲ្យបងប្រុសទាញ និយាយកាត់សួរនាំទាំងភ័យ បង្វែរស្ថានការណ៍ជាបន្ទាន់
«បងចូលមកមើលថាឯងមានសុវត្ថិភាពហើយមិនមានអាសត្វកណ្ដុរណាវាមកតាមឆាឆៅឯងឬអត់តែប៉ុណ្ណោះ» ជុងហ្គុកចង់ហៅអនាគតបងថ្លៃថាសត្វកណ្ដុរឬ? បើយ៉ុនហ្គីលឺចេញផ្សែងតាមត្រចៀកមិនខាន (ផ្សែងហុយចេញពីភួយបណ្ដើរៗ 🥹)
«គ្មានទេ ខ្ញុំឈឺដៃក៏ដេកតាំងពីល្ងាច បងចូលមកទើបភ្ញាក់មិញនេះឯង» ជីមីនញញឹម មិនសូវស្រស់នឹងមុខបងប្រុស ដៃក៏លូក ចូលទៅក្នុងភួយរហូត
«ឃើញទេអ្នកដឹកនាំ ខ្ញុំបានប្រាប់ហើយ»
«បើមិនអី បងទៅវិញហើយ មើលដាក់ថែម បរិវារឲ្យកាន់តែតឹងរឹងលឺទេ? យើងនៅវិមានមិនឲ្យអាបិសាចណាចូលមកធ្វើបាបប្អូនយើងទេ» ជុងហ្គុកនិយាយហើយក៏ដើរចេញទៅមុនឈូស៊ីនបាត់
«សុំទោសអ្នកប្រុសតូចដែលរំខានដំណេក ខ្ញុំសុំទៅសិនហើយ» ថាហើយគេក៏ទាញទ្វារបិទឲ្យមានរបៀបធម្មតា
ហ្វឹបបប!! សម្លេងលាត់ភួយមួយទំហឹង
«ហ្ហា៎...ភួយរបស់ម្ចាស់វិមានក្រអូបណាស់ ប៉ុន្តែសម្ដីអ្នកដឹកនាំវិមានដូចខានដុះធ្មេញមួយអាទិត្យហើយ» យ៉ុនហ្គីហើបមាត់ភ្លាមដូចគុំជុងហ្គុករឿងថាឲ្យខ្លួនជាសត្វកណ្ដុរដែលលួចចូលវិមានរបស់គេដោយសារចង់មករកប្អូនគេនោះតែម្ដង វាក៏ជាការពិត ចង់ប្រកែកអ្វីបើកំពុងនៅក្នុងភួយជាមួយប្អូនគេហើយហ្នឹង
«ចុះចេញទៅ! សំណាងហើយដែលបងប្រុសខ្ញុំមិនបង្ខំទាញបើកភួយនោះ»
ជីមីនពិតជាគ្រឺតនាយបិសាចនេះខ្លាំងណាស់ ខ្លួនមិនគួរណាចូលដៃលាក់បងប្រុសពីរឿងនាយបិសាចចូលមកនោះទេ គួរតែប្រាប់ឲ្យចាប់ដាក់គុកម្ដង
«បើកមកវាក៏គាំងដែលយើងនៅក្នុងភួយជាមួយប្អូនវាហ្នឹងហើយ» កោតសម្ដីលោក បងឯងណាស់ សប្បាយទៅប្អូនខ្លួនឯងដេកយំភ័យខ្លួនឯណក៎អត់មានដឹងអីបន្តិចទេ
«ចេញ! ប្រុងនៅពួនដល់ពេលណា? ជាស្ដេចបិសាចតែមកពួនក្នុងភួយសត្រូវ លឺដល់ណាខ្មាស់គេដល់ហ្នឹង» ជីមីនដាក់ចំៗពេកទេដឹងកូន អាណិតមុខមាត់អនាគត ស្វាមីផង គ្នាបន្លំច្រើនជាខ្លាចទេ
«គិតថាយើងខ្លាចបងប្រុសឯងមែនទេ? ហ្ហឹស! យើងគ្រាន់តែចូលចិត្តក្លិនខ្លួនឯងតែប៉ុណ្ណោះ» នាយបិសាចចាប់ដៃដែលមានរបួសរបស់ជីមីនមកមើលនិងនិយាយបន្តទៀតពីអ្វីដែលខ្លួនចង់ផ្ដាំទុក
«ទោះឯងជាអម្បូរសត្រូវ តែត្រូវចាំកូនចចកតូច ឯងត្រូវតែក្លាយជារបស់យើង» និយាយចប់នាយក៏ថយចុះពីលើគ្រែរបស់ជីមីនភ្ជាប់ជាមួយរបស់ម្យ៉ាងដែលនាយតែង ទុកជាប់ខ្លួន
«នេះជាអ្វី?» ជីមីន
«បន្តោងដែលយើងដាក់ជាប់ខ្លួន បើបិសាចណាមួយបានឃើញវា ពួកគេនឹងមិនហ៊ានធ្វើអ្វីឯងទេ» យ៉ុនហ្គីផ្ដល់វាជាវត្ថុបញ្ចាំចិត្តទេដឹង? មិចក៏ហ៊ានប្រគល់វាឲ្យមកសត្រូវទៅវិញ វាពិតជាមិនគួរឲ្យជឿទាល់តែសោះ នាយនេះសម្ដីព្រាន ប៉ុន្តែប្រលែងគ្នាក្នុងភួយអំបាញ់មិញ ក៏មិនបានមានសម្ព័ន្ធភាពអ្វីជ្រុលលើសលាស់ក្រៅតែពីបានអោបប៉ះស្និទ្ធកាយនិងបន្លំថើបតិចតួចប៉ុណ្ណោះ
«មិចក៏ឲ្យវាមកខ្ញុំ?» ជីមីនលើកវាមើលបន្តិច កាន់តែមិនចង់ជឿ ពេលងើបមុខមកវិញក៏ បាត់យ៉ុនហ្គីតែម្ដង ខ្ជឹលបកស្រាយដឹងត្រឹមថាទទួលហើយ មានន័យថាទទួលយករបស់បញ្ចាំចិត្តនាយហើយណា ។
_______
ថេយ៉ុងនៅក្នុងបន្ទប់ទើបតែនឹកឃើញ យោបល់ពីឆ្មាខ្មៅ ដូច្នេះទាន់បងប្រុសមិននៅខ្លួនក៏លួចចូលទៅបន្ទប់ក្រោមដីដែល មានឆ្មាខ្មៅជាទីប្រឹក្សាសំខាន់នៅក្នុងនោះ
«ឆ្មាខ្មៅចេញមក យើងមានរឿងចង់សួរ» ថេយ៉ុងដើរចូលទៅងាកឆ្វេងស្ដាំរកមើល សត្វឆ្មាហក់ចេញពីក្នុងរូបថតដែលតាំងនៅជញ្ជាំងមកដើរលើតុធ្វើព្រងើយ
«មានការអី?» ឆ្មាខ្មៅឈ្មោះ តេសា
«យើងចង់ពិភាក្សារឿងមួយ តែ!សន្យានឹងយើងមកថាមិនប្រាប់វាដល់បងប្រុសទេ» ថេយ៉ុងដាក់ខ្លួនអង្គុយចុះមុខស្អុយប៉ែរ ខ្វល់ចិត្តមួយរយៈនេះដេកមិនលក់ ភ្នែកខ្មៅរ៉ូងអស់ទៅហើយ
«យើងអាចជួយអ្វីបានខ្លះ?» តេសាសួរបក ព្រោះចង់ដឹងថារឿងនោះវាធំកម្រឹតណា មិចក៏ចាំបាច់ត្រូវលាក់អ្នកដឹកនាំទៅវិញ
«គឺរឿង អឺ...រឿងដែលយើងជា Omega ហើយ! ហើយយើងជ្រុលជ្រួសជាមួយ Alpha តើយើ! យើងអាចមានកូនដែរទេ? យើងខ្វល់ចិត្តណាស់តេសា» 🥹 រាងតូច អន្ទះសារចង់ដឹងចម្លើយណាស់ ក៏ប្រុងនឹងឲ្យគេឆ្លើយឲ្យលឿនថាមិនអីទេ តែ...
«ភាគរយមានវាច្រើន បើ Alpha នោះជា Alpha ថ្នាក់ខ្ពស់ថែមទាំងជា alpha ដៃគូ ទៀត ហើយមិចក៏អាចមានរឿងបែបហ្នឹង នេះគិតថាអាចលាក់ជិតឬ?» តេសា
«ហ្ហឿយ...គឺពេលដែលយើងជាប់ឃុំនៅ ស្ទេលឡាយើងក៏មានហ៊ីត អ្នកណាទៅចង់ទៅ ហ្ហឹកៗ...» 😢 ឲ្យតែរំលឹកដឹងតែអួលហើយ ណាមួយគេមកនិយាយចំអកជាន់បន្ថែមទៀតកាន់តែដូចភ្នំសង្កត់មួយជាន់ទៀតហើយ
«ចង់លាក់អ្នកដឹកនាំពីរឿងនេះរហូត?»
«អឹមមម» ថេយ៉ុងងក់ក្បាលតិចៗ«លាក់រឿងអី?!» 😕
To be continue.....
លីលី វីស្ទែន 🌸
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀