🥀 អ្នកប្រមាញ់ 🥀

619 59 4
                                    

ភាគទី : 12 » [ យើងគួរធ្វើយ៉ាងមិច? ]
TaeKook Yoonmin
_____________
ថេយ៉ុងងាកមើលតាមសម្លេងយ៉ាងលឿន ហើយអ្នកដែលអាចបញ្ជារបរិវារបានគ្មានអ្នកណាក្រៅពីម្ចាស់វិមានទេ
«មកតាមយើងមក យើងមានរឿងចង់ និយាយ» នាយតូចជីមីននិយាយហើយក៏ ដើរទៅមុនបានបន្តិច
«អ្នកប្រុសតូច តែអ្នកដឹកនាំបានបញ្ជារ!»
«នាងចង់ជំទាស់បញ្ជារយើង?!» ជីមីនងាក មកវិញសួរបកបែបដាក់កំហិត ចង់ខ្លាំងជាង អ្នកប្រុសតូចស្ទេលឡាឬយ៉ាងណា?
«ខ្ញុំគ្រាន់តែខ្លាចអ្នកដឹកនាំដាក់ទោសដែល មើលទាសកមិនបានល្អប៉ុណ្ណោះ» បរិវារ ស្រីអោនមុខចុះភ័យខ្លាច
«យើងអ្នកទទួលខុសត្រូវ» ជីមីនងាកមើល មុខថេយ៉ុងហើយ នាយតូចក៏ហុច
ក្រណាត់ជូតឲ្យនាងបរិវារវិញយ៉ាងលឿន ភ្ជាប់ជាមុខឌឺពេបមាត់ពេប.កមិនចាញ់ចិត្ត រួចដើរតាមជីមីនទាំងជើងនៅជាប់ច្រវ៉ាក់

មកដល់សួនខាងក្រៅជីមីនអង្គុយលើទោង វល្ល័ដែលព័ទដោយផ្កាស្រស់ស្អាតរីកក្រអូប ពេញសួន សម្រស់របស់គេក៏ស្រស់មិនចាញ់ផ្កាប៉ុន្មានដែរ
«ឯងពិតជាស្អាតមែន ស្អាតទាំងក្រៅទាំងក្នុង» ថេយ៉ុងទទួលស្គាល់ហើយថាប្អូនសត្រូវម្នាក់នេះស្រស់ស្អាតដូចគេល្បីមែន មិនត្រឹមតែមានក្លិនកាយក្រអូបឈ្ងុយ មុខតូចស្រទន់ សម្បុរសថ្លា ចិត្តរបស់គេក៏ល្អ និងស្លូតបូតដែរ
«កាលដែលឯងត្រូវមកជាប់ឃុំក៏ដោយសារឯងចង់ដឹងថាខ្ញុំស្អាតល្អជាងឯងប៉ុណ្ណាមែនទេ?» ជីមីនងើបមុខសួរត្រង់តែហាក់ ចាក់ដោតមិនស្ទើរឡើយ លឺដល់ណាខ្មាស់គេដល់កន្លែងហ្នឹង ចូលអន្ទាក់សត្រូវព្រោះចង់ប្រៀបធៀបសម្រស់
«ក៏ត្រូវ! ឯងទាក់ទាញចិត្តគេឯង សូម្បីតែ បងប្រុសយើងក៏នឹកឯងរហូតដែរ» ថេយ៉ុង
«បិសាចល្បិចច្រើននោះហ្ហីនឹកយើង?» ជីមីនលឺហើយបើកភ្នែកក្រឡោតៗ មិនស្មានថាបិសាចបេះដូងទឹកកកអាចមកលិច លង់ជាមួយសម្រស់ចចកតូចដែលជាសត្រូវទាល់តែសោះ
«អឹមម! បើមិនអញ្ចឹង គាត់មិនមកបន្សាបថ្នាំពុលឲ្យឯងទេ នែ! តាំងពីដើមមកអ្នកដែលត្រូវថ្នាំពុលរបស់វីលស្ទេយ៍គ្មានអ្នកណានៅមានជីវិតរស់នោះទេ សុទ្ធតែស្លាប់យ៉ាងវេទនាទាំងអស់ លើកលែងតែឯងមួយ អញ្ចឹងហើយទើបជម្រុញចិត្តយើងឲ្យចង់មកឃើញឯងខ្លាំងហ្នឹងណា» ថេយ៉ុងអោបដៃ ដើរទៅមកៗ ទោះជាជើងជាប់ច្រវ៉ាក់ហើយ តែចរឹកនៅតែស្វាហាប់ដដែល
«ចុះឯងមានដឹងថាគេបន្សាបថ្នាំពុលដោយរបៀបណាទេ?» ជីមីនកាន់តែចង់ដឹងខ្លាំង កាលពីយប់យ៉ុនហ្គីនិយាយរឿងបន្សាបថ្នាំតាមបបូរមាត់ ក្រែងគេកុហកចង់ឲ្យយើង បាក់មុខក៏ថាបានដែរ
«គេបន្សាបតាមបបូរមាត់ អញ្ចឹងហើយទើបបានជាអ្នកត្រូវថ្នាំពុលនេះមិនដែលទទួលបានថ្នាំបន្សាប ហ្ហើយ...ហ្ហឹសៗ...ថ្ងៃនោះមាត់គាត់ជាប់ក្រែម យើងស្មានថាគាត់ទៅជាប់ស្រីឯណាតើ តាមពិតជាចចក.សឯងសោះ» 😄 ទប់សើចមិនជាប់ទេលោកអើយ ប្អូនខំលរចង់ឆ្គួតបិសាចបងមិនខ្ចីសើច ថែមទាំងគំហកមិនឲ្យលេងសើចជាមួយ តែមកញ៉ោះនាងចចកតូចមិនខ្ចីខ្មាស់មាត់អ្វីបន្តិច បិសាចព្រានមួយនេះខូចណាស់
«ស្លាប់ហើយ យកមុខទុកឯណាអញ្ចេះ» ជីមីនលើកដៃខ្ទប់មុខអៀនឡើងក្រហមមុខអស់រលីងហើយ មិនមែនតែយ៉ុនហ្គីដែលដឹង សូម្បីតែថេយ៉ុងក៏ដឹងរឿងបន្សាបថ្នាំតាមមាត់នេះ ហើយសើចបែបលេបខាយមកកាន់ខ្លួនទៀត
«មិនបាច់ខ្មាស់ទេ ឯងនិងខ្ញុំមិនសូវខុសគ្នាទេ ឯងជា Omega មែនទេ?» ថេយ៉ុង
«មិចក៏ឯងដឹង?» ជីមីន
«ក្លិនរបស់ឯង ហ្វេរ៉ូម៉ូនរបស់ឯងខ្លាំងមិន ធម្មតាទេ តើឯងមានលេបថ្នាំហើយនៅ?» នាយតូចដើរទៅអង្គុយជិតជីមីនដើម្បីសួររក ដោយសារតែខ្លួនក៏ត្រូវការវាដែរ កាលដែលមកទីនេះគ្មានគម្រោងមិនបាន យកថ្នាំហ្វេរ៉ូម៉ូនមកទប់ស្កាត់ហ៊ីតនោះទេ
«ឯងត្រូវការវាមែនទេ?» ជីមីន
«អឹមម!! ពេលឡើងកម្ដៅយើងទប់វាមិនបានទេ បើមិនប្រើថ្នាំដើម្បីទប់ស្កាត់» ថេយ៉ុង
«ចាំយើងបន្តិច យើងទៅយកថ្នាំមកឲ្យ» ជីមីនងើបដើរទៅយកថ្នាំនៅបន្ទប់របស់ខ្លួនមកឲ្យថេយ៉ុង ខ្លួនដឹងច្បាស់ថាពេលមាន ហ៊ីតម្ដងៗពិបាកខ្លាំងណាស់ រឹតតែពិបាកខ្លាំងគឺពេលមកក្លាយជាទាសករបែបនេះ ចុះបើសិនជួបជាមួយ Alpha ពេលមានហ៊ីត នោះគិតយ៉ាងមិច?

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now