🌓 អ្នកប្រមាញ់ 🔞

1.1K 73 2
                                    

ភាគទី : 20 » [ យើងប្រាកដជាចេញ ]
TaeKook Yoonmin
_____________
មិនមែនថាមិនបារម្ភទេ តែមនុស្សមាត់រឹង បេះដូងថ្មដូចនាយបិសាចនេះ តែងតែធ្វើអ្វីខុសពីបេះដូងត្រូវការតែរហូតហ្នឹង
«ជីមីន!» មិនលឺសម្លេងឆ្លើយតប នាយបិសាចក៏ទ្រកញ្ចឹង.កពីក្រោយហើយអោន ប្រថាប់បបូរមាត់ផ្លុំខ្យល់ដង្ហើមចូលសួតនាងចចកតូចផ្ដល់ដង្ហើមថ្មីឲ្យទៅរាងតូច ដោយមិនខ្វល់ពីក្រសែរភ្នែកនាយចចកខ្មៅដែលរងវេទមន្តរបស់ខ្លួនមិនអាចធ្វើអ្វីបានទេ
និយាយដល់ត្រង់នេះចង់សួរបកទៅវិញអញ្ចេះ ហើយប្រឹងធ្វើបាបគេធ្វើអីលោក បើចុងក្រោយជួយគេវិញដដែលហ្នឹង? ចិត្តមិនដាច់? ឬមួយក៏ខ្លាចថារសាប់រសល់ពេលគ្មានគេនៅក្បែរៗ នោះហើយជាចំនុចខ្សោយដែលឆ្មាខ្មៅតេសាបារម្ភបំផុត
«ខិខិ...អ្ហឹក» សម្លេងក្អកដង្ហក់ខ្យល់បន្លឺឡើងធ្វើឲ្យនាយបិសាចញោចចុងមាត់បន្តិចងាកទៅចចកអ៊ូវុនប្រាប់គេយ៉ាងហំ
«ជីវិតគេនៅក្នុងដៃយើង យើងចង់ឲ្យរស់គឺរស់ យើងចង់ឲ្យស្លាប់គឺស្លាប់» យ៉ុនហ្គី លើកបីរាងកាយទន់គ្មានកម្លាំងដែលគ្មានសម្លៀកបំពាក់មានត្រឹមតែអាវគ្របក្រៅរបស់យ៉ុនហ្គីដណ្ដប់ហើយចាកចេញមិនឲ្យអ៊ូវុនតាមទាន់នោះឡើយ
«ហ្ហើយ...! អ្ហាស៎...» អ៊ូវុនខឹងចិត្តដែលខ្លួនមិនអាចជួយជីមីនបាន ដឹងថាមិនមែនដៃគូគេក៏ប្រឹង ឥលូវដាច់ម្រាមដៃមួយហើយ លោកពុកច្បាស់ជាបន្ទោសថែមមិនខាន
............
រាងកាយតូចស្ដើងត្រូវដាក់ឲ្យដេករាបលើថ្មក្នុងល្អាងក្បែរទឹកជ្រោះមុននោះ នាយបិសាចមិនបាននាំជីមីនទៅវីលស្ទេយ៍ទេ ព្រោះបើថេយ៉ុងដឹងគេរករឿងមិនឲ្យនាយបានកៀកក្បែរក្មេងនេះប្រាកដណាស់
ដៃសុទ្ធតែសរសៃលើកវាស់សក់សើមដែលបាំងថ្ងាស់តិចៗ ច្រមុះកំហូចសសៀរ ស្រង់ក្លិនលើសក់និងថ្ងាស់នោះយ៉ាងយូរ
«ក្មេងចិត្តងាយ...កន្លែងស្ងាត់បែបនេះ ឯង បែរជាចេញមកងូតទឹកលេងជាមួយអាចចក ម្នាក់នោះ យើងពិតជាខឹងណាស់» នាយខឹងរហូតទប់កំហឹងមិនបាន ចិត្តជាបិសាចមិញនេះគ្របសង្កត់ស្ទើរតែបែងចែកមិនទាន់ បើកុំតែពន្លឺលើបន្តោងខ្សែកភ្លឺព្រាកៗ នាយប្រហែលមិនភ្ញាក់អារម្មណ៍ហើយលែងដៃពីក្បាលជីមីនផង
______
ជុងហ្គុកច្របូលច្របល់ចិត្តអង្គុយមិនជាប់កៅអី ព្រោះបាត់ប្អូនពេញមួយថ្ងៃហើយ ចេញទៅតាមដល់ទីក្រុងក៏មិនជួប ដំណឹងបន្តិចក៏គ្មាន 2លើកហើយដែលត្រូវសត្រូវ វាយប្រហារ នាយមិនខ្លាចប្អូនដើរលេងមិនចូលផ្ទះទេ តែខ្លាចសត្រូវសម្លាប់ប្អូនច្រើនជាង ជាពិសេសចចកខ្មៅដែលក្បត់មាន នៅគ្រប់ទីកន្លែង
«អ្នកដឹកនាំ អ៊ូវុនមករក» ឈូស៊ីន
«វាមកធ្វើអីទៀតហើយ? យើងមិនទំនេរទេ ឲ្យទៅវិញទៅ» ជុងហ្គុកកំពុងម៉ួម៉ៅផង
«គឺគេមករាយការណ៍រឿងអ្នកប្រុសតូច» នាយជំនួយការនិយាយស្ទើរមិនចប់ ជុងហ្គុកស្ទុះងើបដើរចេញទៅជួបអ៊ូវុនភ្លាមៗ

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now