🌗 អ្នកប្រមាញ់ 🥀

1K 66 0
                                    

ភាគទី : 05 » [ ចុះបើគេមកធ្វើបាបខ្ញុំ? ]
TaeKook Yoonmin
_____________
ថេយ៉ុងគេងសម្រាកនៅក្នុងបន្ទប់ក្រោយពីរឿងរញ៉េរញ៉ៃត្រូវបានបញ្ចប់ មុននឹងត្រូវគេវាយបោកនឹងជញ្ជាំង វាមិនមែនជារបួសធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែក៏មិនស្រាលប៉ុន្មានដែរ
«អ្នកប្រុសតូចយ៉ាងមិចហើយ?» ជេកយ៉ុង
«មិនបាច់ហៅពេទ្យទេ ត្រឹមរឿងប៉ុណ្ណឹងកុំឲ្យគេថាយើងអន់» នៅខ្លាចអន់ទៀតសុខចិត្តរមឈឺពេញខ្លួនក៏មិនខ្ចីហៅពេទ្យឲ្យមកពិនិត្យដែរ
«គ្មានអ្នកណាហ៊ាននិយាយថាអ្នកប្រុសតូចអន់ទេ បើហ៊ានតែនិយាយខ្ញុំនឹងចាប់វាហែ.កមាត់ឲ្យដល់គុម្ពត្រចៀក!» បើនិយាយពីនាយអង្គរក្សនេះក៏មិនធម្មតាទេ កាន់ជើងអ្នកប្រុសតូចគេណាស់
«ហ្ហឹសៗ...មិនចាំបាច់ទេ» ថេយ៉ុងលើកដៃ រាបដិសេធទាំងសើចតិចៗបង្ហាញថាគេមិនអី
សម្លេងបើកទ្វារចូលមក អ្នកដើរចូលដៃមាន រុំក្រណាត់ទៀតផង
«ឲ្យហៅពេទ្យមកពិនិត្យ មិចក៏មិនព្រម?» យ៉ុនហ្គីជាបងដែលទើបតែមកពីខាងក្រៅ ចូលមកដល់ភ្លាមក៏បន្ទោសបែបបារម្ភទៅកាន់ប្អូនភ្លាម
«តែតិចក៏ជាហើយ បើធម្មតារបួសបងជា លឿនណាស់ ស្ទើរតែមួយដង្ហើមក៏ជាដូចដើម មិចក៏លើកនេះឈាមហូរមិនឈប់?» ថេយ៍សម្លឹងដៃបងប្រុសនិងចងចិញ្ចើមងឿងឆ្ងល់ជាខ្លាំង
«វាជាស្នាដៃពីអ្នកដឹកនាំនៃអ្នកប្រមាញ់ វាអាចនឹងមានឥទ្ធិពលខុសពីអ្នកប្រមាញ់ ធម្មតា បងនឹងចូលទៅក្នុងបន្ទប់ក្រោមដីមួយរយៈដើម្បីព្យាបាលរបួស ចំនែកឯងហាមចេញទៅណាដាច់ខាត» យ៉ុនហ្គីខ្លាចក្រែង ពេលខ្លួនមិននៅក្មេងនេះចេញទៅឲ្យចចកធ្វើបាបបានទៀត
«ចុះបើគេមកធ្វើបាបខ្ញុំ?» រាងតូចចង់ថាមិនចេញទៅក្រៅ តែគេមកដល់បន្ទប់វិញនោះ ដដែលៗហ្នឹង
«ឲ្យបរិវារយាមកាមឲ្យច្រើនជាងមុនលឺទេ ជេកយ៉ុង» យ៉ុនហ្គី
«បាទ អ្នកដឹកនាំ» ជេកយ៉ុនអោនបន្តិចទទួលបញ្ជារ ព្រោះខ្លួនសង្ស័យប៉ុន្មានដង នឹងស្រមោលតោងបង្អួចអ្នកប្រុសរបស់ខ្លួន គ្រាន់តែតាមមិនដែលទាន់
«អេឈប់! មាត់បងដូចជាមានជាប់ក្រេម?» ក្មេងនេះភ្នែករវៀសណាស់ ទៅលួចលាប ក្រែមឬបានជាជាប់ក្រេមលើមាត់ មុននេះ ទៅប្រមាញ់មនុស្សស្រីមែនទេ?
«គ្មានទេ!» យ៉ុនហ្គីជូតចេញយ៉ាងលឿន មាត់ក្មេងនោះលាបក្រែមមែនទេ ទើបបានជាជាប់មកតាមដល់បបូរមាត់បិសាចកំណាចម្នាក់នេះដែរ? 🤭
«នែៗ...ទៀតហើយណា កុំឲ្យចាប់បានឲ្យសោះថាទៅលួចទាក់ទងស្រីណា...ហិហិ» ថេយ៉ុងបែរជាលរបងប្រុសនៅមុខជេកយ៉ុង នាយអង្គរក្សក៏អោនមុខចុះមិនហ៊ានសើច នោះទេ យ៉ុនហ្គីខឹងឡើងក្រហមមុខអស់
«ឈប់មកលេងសើចជាមួយយើងទៀត» ថាហើយនាយក៏ដើរចេញធ្វើព្រងើយ ខ្មើត ញាក់សាច់ 😑
«ហ្ហឹសៗ...អញ្ចឹងតែរហូតបងយ៉ុន» ថេយ៉ុង កេះអង្គរក្សឲ្យជួយសើចបន្ទរទាំងដែលគ្នាខ្លាចមិនហ៊ានសើចប្រឹងទប់ឡើងក្រហមមុខ
..........
មកដល់បន្ទប់ក្រោមដី យ៉ុនហ្គីក៏លើកដៃប៉ះបបូរមាត់ខ្លួនឯង វាពិតជាចម្លែកដែលបេះដូង ត្រជាក់ស្រេបនេះប្រែជាលោតញាប់បានទៅកើត

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now