ភាគទី : 26 » [ពួក Alpha គឺអញ្ចឹងមែន]
TaeKook Yoonmin
_____________
ថេយ៉ុងងាកក្រោយចង់ចាកចេញដោយមិនខ្ចីលាប្រុសមាឌមាំនៅទល់មុខ មិញនេះក៏លឺថាជុងហ្គុកចង់និយាយជាមួយហើយ គ្រាន់តែខ្លួនមិនចង់ប្រឈមុខ មានអារម្មណ៍ថាខ្មាស់ៗមិចមិនដឹងទេ
«ដើរគេចធ្វើអី?» ជុងហ្គុក
«មិនដឹងនិយាយអី» ថេយ៉ុង
«យើងដឹងថាឯងដឹងរឿងគ្រប់យ៉ាងដែលកើតឡើងលើជីមីន តែឯងលាក់វាឲ្យបងប្រុសរបស់ឯង វាត្រូវហើយ...បងប្អូនគេជួយលាក់រឿងអាក្រក់គ្នាជារឿងធម្មតាទេ» ជុងហ្គុកនិយាយបែបហីៗ ហើយចាក់ចំចំនុច រសើបដែលធ្វើឲ្យរាងតូចអត់ទ្រាំមិនតបមិនបាន នាងម្ទេសខ្មាំងនេះដែលចេះទប់មាត់តាំងពីពេលណា
«អឹមម! បងប្អូនគេត្រូវចេះជួយគ្នាអញ្ចឹងហើយ មិនដូចជាលោក ពេលខ្លះខ្ញុំមាន
អារម្មណ៍ថាលំអៀងមែនតើ ព្រោះលោកអាចទៅជួយប្អូនបាន លោកបែរជាតាមខ្ញុំទៅកម្មវិធីមិត្តលោកសុងទៅវិញ បានន័យថាមិចទៅ?» 🤷♀️ សំណួរនេះស្ដាប់ហើយដឹងថាឌឺច្បាស់ៗ ដំបូងឡើយទាំងយ៉ុនហ្គីនិងជុងហ្គុកមានជំហរដូចគ្នា ប្អូនប្រៀបដូចជាកែវភ្នែកអ្នកណាប៉ះក៏មិនបានដែរ ឥលូវពាក្យនេះបានប្ដូរហើយ
«នែ!» នាយចចកចាប់ឆក់ដើមដៃថេយ៍មួយទំហឹងខាំធ្មេញគ្រឺតៗ មុខមាំគួរឲ្យញញើតណាស់
«អូយ! ឈឺ...កុំចូលចិត្តប្រើអំណាចដាក់ខ្ញុំ ពេកមើល ខ្ញុំមិនមែនគល់ឈើទេ» ថេយ៉ុងខ្ញាំខ្វាចដៃគេវិញដើម្បីតបតភាពឈឺចាប់ បើចង់និយាយមិចក៏មិននិយាយឲ្យស្រួលបួលមក
«ចង់ឲ្យឈឺហ្នឹងហើយ ឲ្យចាំថាយើងជា Alpha របស់ឯង ជាប្ដីដែលមានសិទ្ធគ្រប់គ្រងលើជីវិតរបស់ឯង!» ជុងហ្គុក
«ឈប់និយាយ ឈប់មកនិយាយអ្វីដែលគ្មានអ្នកណាទទួលស្គាល់ទៀត» រាងតូច មិនបញ្ឈប់ក្នុងការតវ៉ានេះទេ អ្នកណាព្រមទទួលស្គាល់ជាមួយនាយហើយឬនៅ? បើយ៉ុនហ្គីដឹងអាចថាមានរឿងធំទៀតផង
«ឈប់ទៅពាក់ព័ន្ធជាមួយអាកញ្ចាស់នោះទៀត យើងដឹងថាឯងក្លាហានអាចការពារខ្លួនបាន ប៉ុន្តែ Omega ប្រៀបដូចជាភេទទន់ខ្សោយ ងាយនឹងត្រូវគេធ្វើបាបណាស់» និយាយចុះនិយាយឡើងដោយ សារបារម្ភពីគេសោះ តែទម្លាប់សម្ដីអាក្រក់ នៅមិនអាចកែបានងាយៗ
«ខ្ញុំជាអ្នកប្រុសតូចត្រកូលវីលស្ទេយ៍ គ្មានអ្នកណាអាចធ្វើអីខ្ញុំបានទេ កុំមកធ្វើជាហួងហែង ត្លាន់ខ្លាំងណាស់ ឆឹស!» 😒 មើលមុខគេចុះ បានគេបារម្ភកាន់តែបានចិត្ត កាន់តែប្រឹងនិយាយឲ្យគេគ្រឺតបន្ថែម
«បើឯងមិនមែនជា Omega របស់យើងក៏យើងមិនខ្វល់នឹងឯងដែរ» ជុងហ្គុក
«បើមិនបានស្រលាញ់គ្នា វាគ្មានន័យអីស្រាប់ទៅហើយ ជ្រុលជ្រួសតែម្ដងសោះ» ថេយ៉ុងនិយាយដូចហីៗជាង Alpha ទៅទៀត ខ្លួនឯងទេជាអ្នកខូចខាត មិនមែនជុងហ្គុកឡើយ
«សម្ដីឡូយរហូតទៅ» នាយចចកចាប់ចង្ការតូចឲ្យបែរមកមើលមុខខ្លួនចំៗ
«ត្រូវហើយ!» ថេយ៉ុងវាយចិញ្ចើមគាស់ដៃគេចេញពីចង្ការរបស់ខ្លួនមួយទំហឹង មិនខ្ចីចាញ់សម្ដី ទោះចាញ់កម្លាំងតែមាត់មួយនេះត្រៀមជាស្រេចក្នុងការតវ៉ាមិនឲ្យចាញ់អ្នកណាឡើយ
«យើងជូនទៅវិញ» ជុងហ្គុក
«មិនបាច់! នែ...មិនបាច់ទេ» ដឹងថាការរារាំងនាយម្នាក់នេះគឺមិនសម្រេចទេ ប៉ុន្តែនៅតែញ៉ែតៗមិនព្រមតាមសម្រួល
«ចង់ឲ្យយើងឃុំទុកនៅស្ទេលឡាមែនទេ? អរ...បានដូរគ្នាម្ដងម្នាក់ម្យ៉ាងដែរតើ» ហើយបើថាមិនបានគេគម្រាមគឺមិនអស់ចិត្តពិតមែននាងបិសាចតូចនេះ ទាល់តែអញ្ចឹងទើបបន្ថយកម្លាំង ព្រមសម្របតាមគេភ្លាមៗ មុខមិនស្រស់ទេ តែជើងក៏ឈានតាមគេដើម្បីឲ្យគេជូនទៅវីលស្ទេយ៍វិញ
_________
ជីមីនដើរចូលមកក្នុងវិមានដោយដំណើរជើងស្រាលៗដូចសំឡី វិញ្ញាណស្ទើរតែមិននៅក្នុងខ្លួន មាត់ចាប់ផ្ដើមពេបតិចៗក្រោយពេលបិទទ្វារបន្ទប់រួចរាល់ នឹកឃើញដល់សម្ដីស្រីម្នាក់នោះនិយាយថាខ្លួនមុខក្រាស់ វាអាចនឹងពិតដែលខ្លួនព្រមនៅវីលស្ទេយ៍ តាមសម្ដីបិសាចបេះដូងទឹកកកម្នាក់នោះ ជាប់ចិត្តជាប់សម្ដីស្អីនឹងគេសម្បើមម្លេះ?
«អ្ហឹកៗ...😭» ជីមីនទន់ជើងម្ដងបន្តិចៗផ្អែកខ្នងនឹងទ្វារបញ្ឈរជង្គង់យំខ្ទប់មុខ បញ្ចេញអារម្មណ៍ឈឺចាប់ចេញមកខាងក្រៅ បន្ទាប់ពីខំទប់មកជាយូរហើយ
«មិចក៏ឯងចិត្តទន់ដល់ថ្នាក់នេះ? ហ្ហឹក...ឯង គួរតែចិត្តដាច់ដូចសម្ដី មិនមែនមកអង្គុយយំអញ្ចឹងទេ អ្ហឹកៗ...» នឹកឃើញកាលដែលខ្លួនគប់បន្តោងខ្សែ.កដាក់យ៉ុនហ្គី និងកាលដែលមិនព្រមទទួលវាម្ដងទៀត ក៏អាច បង្ហាញបានហើយថាទង្វើនេះខុសពីបេះដូង ព្រោះគេបានធ្វើទង្វើឆ្គាំឆ្គងនិងអាត្មានិយម ដាក់ខ្លួនច្រើនដងមកហើយ ទាំងការបង្ខំ ការគម្រា.ម និងការក្បត់ចិត្ត
«ហ្សឺត! ពេលដែលយើងនិងគេលែងជួបគ្នាយូរៗទៅ គេក៏មានអ្នកថ្មីហើយភ្លេចយើងដែរ ហេតុអីយើងត្រូវយំ?» ជីមីនជូតទឹកភ្នែកដែលបន្តហូរមកមិនឈប់ខុសពីមាត់ដែលបាននិយាយ វាមិនមែនងាយ ស្រួលទេ ខួរក្បាលប្រាប់ឲ្យឈប់យំ តែបេះដូងវិញចាក់ឲ្យចុកខ្លាំងទៅៗបន្ថែម
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀