🥀 អ្នកប្រមាញ់ 🌓

984 77 4
                                    

ភាគទី : 27 » [ ចង់ក្លាយជាម្ចាស់វិមាន ]
TaeKook Yoonmin
_____________
#មន្ទីរពេទ្យ
«លោកប៉ា...មិចក៏អញ្ចឹង?» នាងយូរីចូលមកក្នុងបន្ទប់សម្រាកឃើញសភាពរបស់ប៉ាខ្លួនហើយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់ បាក់ខ្ទង់ច្រមុះនិងបែកក្បាលទៀតផង មួយជើងរបស់ជុងហ្គុកនាយចចកខ្មៅនេះមានទៅអន់ឯណា
«អូយ ប្រឹងនិយាយទៅវាឈឺ» លោកសុង ឈឺមុខផង ឈឺចិត្តផង ត្រីរស់ក៏រួចទន្សាយក៏មិនបានឆីហើយ ត្រូវមកបាក់ខ្ទង់ច្រមុះទៀត អ្នកលេងលើកនេះជួបរបស់ពិតហើយតើ
«ក្រែង អេ! លោកប៉ាប្រាប់ថាចាត់ការអាម្នាក់ដែលជាប្អូនលោកយ៉ុនហ្អេះ? មែនហើយមិនក៏វាទៅនៅជាមួយលោកយ៉ុនទៅវិញ? ឬមួយវាធ្វើបាបលោកប៉ា?» នាងល្អខាំមាត់ខាំកក្រោយគិតដល់ទង្វើដែលថេយ៉ុងប្រហែលជាវាយប៉ារបស់នាង
«មិនមែនថេយ៉ុងទេ តែជា! អូយ អាម្នាក់ណាក៏មិនដឹង វានិយាយថាជាប្ដីរបស់ថេយ៍ ហ្ហើយ...យើងវីសតែសម្រេចហើយហ្នឹង» ការពិតពេលនោះបើជុងហ្គុកមកមិនទាន់ទេ លោកសុងអាចក្លាយជាចំណីថេយ៉ុងក៏ថាបាន គួរតែអរគុណជុងហ្គុកទើបត្រូវ
«ប្ដី?! ហ្ហឹស...ការពិតក៏ហិចហើរដែរសោះ វាហ្នឹងមាត់អាក្រក់ណាស់ ច្រើនដងហើយដែលវារារាំងខ្ញុំនិងលោកយ៉ុន» យូរី
«នែ! ហាមប៉ះក្មេងរបស់ប៉ា» លោកសុង
«អួយ! មិនប៉ះទេ គ្រាន់តែ...» នាងមិននិយាយឲ្យអស់ទេ តែក៏....
.............
#ឃ្លាំងបែកបាក់
«ឯងតែងតែរំខានយើងនិងលោកយ៉ុន យើងថាមិនចង់ធ្វើរឿងនេះចំពោះឯងទេ តែឯងវាឌឺឲ្យយើងច្រើនដងហើយ» យូរីចាប់ចងថេយ៉ុងដោយច្រវ៉ា.ក់ហាក់ដូចជាអ្នកទោស
«ពីមុនគេតែងនិយាយថាបិសាចអាក្រក់ តែពេលនេះទើបយើងដឹងថា នាងអាក្រក់ជាងបិសាចទៀត» ថេយ៉ុងដែលជាប់ដៃនឹង ច្រវ៉ា.ក់មាត់ក៏ទំនេរជេរនាងនេះដដែល
«តែបងប្រុសឯងនៅតែស្រលាញ់យើង ហ្ហឹសៗ...» យូរីគិតបានដោយរបៀបណា យ៉ុនហ្គីមិនដែលនិយាយថាស្រលាញ់នាងសូម្បីតែម្ដង
«កុំសង្ឃឹម! គាត់មានមនុស្សដែលគាត់
ស្រលាញ់ហើយ» នាងបិសាចតូចឯណេះខឹងណាស់ តបតរមួលដៃពីច្រវ៉ាក់មួយទំហឹងស្ទើរតែរបូតច្រវ៉ា.ក់មកហើយ
«អាម្នាក់នោះគង់មានថ្ងៃយើងកម្ចាត់ដូចឯងទេ យើងបានគិតរួចហើយ បើគ្មានឯង លោកយ៉ុននឹងមិនចាំបាច់ចែកវិមាន
វីលស្ទេយ៍ដែលមានសម្បត្តិជាច្រើនឲ្យទៅឯងទេ ហ្ហឹសៗ ដល់ពេលនោះយើងជាអ្នកគ្រប់គ្រងទាំងអស់» ស្រីស្រស់សើចខ្លាំងៗ ដោយមិនក្រែងចិត្តក៏មិនបានមើលជុំវិញខ្លួន ដែរ កូនចៅរបស់នាងមិនបាននៅក្បែរនាង នោះទេ
«លោភលន់!» ថេយ៉ុងកញ្ជ្រោលធូរដៃពីច្រវ៉ាក់បន្តិច
«វាក៏មកពីយើងស្រលាញ់លោកយ៉ុនផងទេ ទើបត្រូវត្រួសត្រាយផ្លូវជំនួសគាត់» នាងងាកក្រោយពេបមាត់ពេបកហាក់មាន ប្រៀបលើនាងបិសាចតូច
«ដោយការសម្លា/ប់យើងមែនទេ?» គ្រាន់តែជាប់សំណួរ នាងយូរីក៏ងាកមកវិញស្របគ្នានឹងថេយ៉ុងរបូតច្រវ៉ាក់ពីដៃ ភ្នែកក្រហម សឹងស្រក់ឈា/ម ចង្គូមក៏ដុះវែងស្រួចៗគួរឲ្យខ្លាចបំផុត ហក់ស្ទុះមកសង្គ្រប់ខាំករបស់នាងពេញទំហឹងដួលរាបលើដី
..........
«អ្អា៎....!!!» នាងយូរីភ្ញាក់ពីការស្រម៉ៃស្រែកផ្អើលមន្ទីរពេទ្យ មុននេះនាងត្រូវថេយ៉ុងខាំបឺតឈាមក្នុងយល់សបន្តិឬ?
«កើតស្អី? នែ...អង្គរក្សនៅឯណា?» លោកសុងដែលសម្រាកលើគ្រែពេទ្យក៏ភ័យមិនស្ទើរដែរ នាងល្អនេះសម្លេងបានខ្លាំងណាស់
«ហ្ហឹកៗ...លោកប៉ាខ្ញុំយល់សបន្តិថាអាម្នាក់ នោះ អាក្មេងនោះជាបិសាច អ្ហឹក វាហក់មកខាំបឺតឈា.មខ្ញុំណា៎...» ដៃរបស់នាងញ័រ តតាក់ហាក់ដូចជាមិញនេះជាការពិត គ្រាន់តែគិតចង់ធ្វើបាបថេយ៉ុង នាងក៏ឃើញរាងតូចបញ្ចេញចង្គូមមកយ៉ាងមុតស្រួចទៅហើយ បើជួបពិតនៅខាងក្រៅហេងស៊យលែងហ៊ានមើលមុខតែម្ដង
«ហ្ហើយ ស្មានតែស្អី» លោកសុងក្រវីក្បាលតិចៗ ស្មានតែមានចោរចូលមកតើ
«អ្ហឹក តែខ្ញុំខ្លាចមែនណា» យូរីនៅតែយំសសឹកអោបប៉ារបស់នាងជាប់ដៃដដែល
_______
#វិមានស្ទេលឡា
ជុងហ្គុកបានចូលទៅនិយាយលេងជាមួយប្អូនដល់ក្នុងបន្ទប់ មកវិញ 2-3ថ្ងៃហើយមិន ទាន់បាននិយាយគ្នាសោះ
«ជីមីន ឯងមិនញ៊ាំអីតាំងពីល្ងាច បរិវារប្រាប់ បងមិញនេះ មិចក៏ឯងធ្វើបាបខ្លួនឯងបែប នេះ?» ជុងហ្គុកមិនសប្បាយចិត្តសោះ លឺថេយ៉ុងនិយាយថាយ៉ុនហ្គីមានសង្សារហើយ អញ្ចឹងគេប្រាកដជាមិនមករវល់នឹងជីមីនទៀត ចុះមិចក៏ប្អូនគេនៅតែខ្វល់ខ្វាយ
«ខ្ញុំមិនឃ្លានទេ» ជីមីនគេចមុខពីបងប្រុស ព្រោះតែខ្លួនហើមភ្នែកខ្លាចបងដឹងថាទើបតែយំរួចហើយមិញនេះ
«ប្រាប់បងឲ្យត្រង់ វាមានធ្វើស្អីឯងទេ?» នាយជាបងចូលទៅចាប់ដៃសួរត្រង់ៗឲ្យប្អូនមានអារម្មណ៍ថាមានខ្នងបង្អែកនិងព្រមនិយាយរឿងក្នុងចិត្តចេញមកឲ្យអស់
«គ្មា.គ្មានទេ...» ចចកតូចចាប់ផ្ដើមត្រដឹត
«គ្មាន?! ចុះនេះជាអ្វី?» ចចកខ្មៅជាបងចាប់ទាញកអាវប្អូនបន្តិចក៏ឃើញស្នាម Mark នៅលើ.កបង្ហាញច្បាស់ៗថាប្អូនគេបានក្លាយជា Omega របស់ Alpha ណាម្នាក់ ហើយ
«អ្ហឹកៗ បងប្រុស មីនសុំទោស» 🥺
«នៅជួយលាក់ឲ្យវាធ្វើអីទៀត?» ជុងហ្គុក ខ្ញាំក្ដាប់ដៃស្ទើរតែចង់ស្ទុះចេញតាមបង្អួចទៅរកនាយបិសាចដល់វីលស្ទេយ៍ម្ដងៗ រីឯជីមីនក៏តោងដៃបងប្រុសជាប់
«មិនបាច់ទេបងប្រុស អ្ហឹក វាជាការយល់ ព្រមរបស់ខ្ញុំខ្លួនឯង ចង់វ៉ៃចង់បន្ទោសគួរតែ បន្ទោសខ្ញុំចិត្តងាយពេក ហ្ហឹកៗ» 😭 ជីមីន ជ្រើសយកការបន្ទោសខ្លួនឯងដោយសារតែមិនចង់ឲ្យបងប្រុសទៅរករឿងគេដល់វិមាននាំឲ្យមានសង្គ្រាមកើតឡើងទៀត
«ឯងគ្រាន់តែជា Omega ទន់ខ្សោយគ្មានកម្លាំងតស៊ូ ចង់បន្ទោសបងប្រាកដជាទៅបន្ទោសវា បងមិនអាចវ៉ៃឬបន្ទោសប្អូនបង ដែលជាជនរងគ្រោះទេ» ជុងហ្គុកចេះ និយាយអញ្ចឹងកើតដែរ ត្រង់ខ្លួនឯងក៏ធ្វើបាបប្អូនគេនោះមិចមិនគិតមើលផង សម្រាប់ Omega គឺមុខជាចាញ់ប្រៀបកម្លាំង Alpha ស្រាប់ទៅហើយ
«គេមានសង្សារដែលប្រកាសពេញមុខហើយ ខ្ញុំមិនចង់ទៅទាមទារអីទេ ណាមួយ ពួកយើងជាអម្បូរសត្រូវ បើលេចលឺចេញទៅក្រៅមិនល្អទេបងប្រុស ណា៎...កុំរំលឹក រឿងនេះទៀតអី ខ្ញុំសុំអង្វរ...» ជីមីននៅតែព្យាយាមអង្វរបងមិនឲ្យនិយាយឬរំលឹក នាំឲ្យមនុស្សក្នុងវិមានបានដឹង ហើយអ្នកដែលខ្មាស់គេពិតប្រាកដជារូបជីមីនផ្ទាល់
«បាន! តែបងនឹងមិនលើកលែងឲ្យវាជាដាច់ខាត ជួបត្រង់ណាបងប្រលះវាត្រង់នោះ» ជុងហ្គុកដើរចេញដោយមិនចង់នៅមើលទឹកមុខឈឺចាប់របស់ប្អូនខ្លួនឡើយ រំលឹកដល់កាលដែលយ៉ុនហ្គីបានលួងលោម នាង Omega តូចនេះពេលណាក៏នឹកឃើញតែខ្លួនឯងធ្វើរឿងនេះដាក់ប្អូនគេវិញរហូត

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now