🥀 អ្នកប្រមាញ់ 🌓

1K 84 5
                                    

ភាគទី : 24 » [អោនក្បា/លគោរពយើង]
TaeKook Yoonmin
_____________
«នាំខ្ញុំទៅវិមានវិញផង» ថេយ៉ុងលើកនេះបែរជាសុំឲ្យជុងហ្គុកជូនខ្លួនទៅវិញ ព្រោះមើលសភាពខ្លួនឯងក៏ពិបាកនឹងទុកចិត្តថាអាចត្រលប់ទៅវិញបានដែរ
«ហេតុអីយើងត្រូវយកអាសារឯងដែរ?» ជុងហ្គុក
«ក្រែងលោកនិយាយថាខ្ញុំជា Omega របស់លោកហ្អេះ? រឿងអីលោកមិនខ្វល់ពីខ្ញុំបានទៅ» ថេយ៉ុងធ្វើភ្នែកភ្លឹសៗ ទាំងដែលមុននោះឈ្លោះខាំគ្នាបែកផ្សែង ហើយឲ្យនាយចចកដាច់ចិត្តបានយ៉ាងមិចទៅ កាល ដែលមកទាន់ក៏ដោយសារតាមដានគេដែរ
«ព្រមទទួលថាជា Omega របស់យើងហើយហ្អេះនាងបិសាចតូច» បានគេព្រមនិយាយល្អៗជាមួយក៏មានអារម្មណ៍ថាមានអំនួត ប៉ុន្តែភ្លេចគិតថានាងបិសាចល្បិចច្រើននេះ តែងតែប្រើសម្រស់ពង្វក់គេ បែបនេះឯង
«អឺ! នាងបិសាចក៏នាងបិសាចទៅ» បើឲ្យអ្នកផ្សេងលឺខ្មាស់គេទៀតហើយ
«ហ្ហឹស!» 😏
................
តាមផ្លូវត្រលប់ទៅវិញ ពួកគេធ្វើដំណើរដោយប្រើឡានបែបបុរាណដូចៗគ្នា ព្រោះសុទ្ធតែជាមនុស្សចាស់តែអាយុ ម្លោះហើយការចូលចិត្តក៏មិនសូវខុសគ្នាដែរ
«លោក...! ខាងមុខនោះដូចជាឡានបងប្រុសខ្ញុំ? ឈប់! ប្រាប់ថាឲ្យឈប់!» ថេយ៉ុងស្រែកសន្ធាប់ឲ្យឈប់ នេះក៏យប់ហើយ មិចក៏ឡានបងប្រុសគេមកឈប់នៅម្ដុំនេះទៅវិញ
សម្លេងជាន់ហ្វ្រាំងបង្ខំលឺសូរតែងឺតត...!! ខណៈពេលដែលការវាយប្រហាររបស់លោកមេដៀទៅលើយ៉ុនហ្គីក៏ជួនគ្នាដែរ
សម្លេងចចកគ្រហឹមផ្ដល់សញ្ញាដល់លោក មេដៀថាស្តេចចចកខ្មៅមកហើយ ខ្លិន
របស់គេនៅទីនេះ
«បងប្រុស...!» ថេយ៉ុងបានឃើញបងរបស់ខ្លួនដេកដួលលើដី និងមានសត្វចចកមួយហ្វូងឡោមព័ទ មិនតែប៉ុណ្ណោះលោកមេដៀក៏កំពុងយារកាំ/បិតសស្ញាចបំណងចង់កា.ប់ទៅលើបងរបស់ខ្លួន ក៏ហក់ចូលទៅដោយមិនបានគិតច្រើននោះទេ
«ថេយ៉ុង!» ជុងហ្គុកស្រែកភ្លាត់សម្លេង ចចកច្រើនណាស់ថេយ៍អាចនឹងត្រូវពួកវាខាំត្របាក់បាន នាយក៏ប្រែជាចចកដែរ គោលដៅគឺដើម្បីការពារ Omega របស់នាយនោះឯង
ថេយ៉ុងហក់ទៅធាក់លោកមេដៀមួយទំហឹងរបូតកាំ.បិតទៅម្ខាងតាមដោយចចក មួយហ្វូងនោះព្រួតគ្នាហក់មកខាំថេយ៉ុងវិញម្ដង តែចចកខ្មៅអ្នកប្រមាញ់ក៏គ្រហឹមដាក់ ចចកអស់នោះឲ្យក្រាបនិងថយក្រោយដោយអំណាចរបស់នាយចចកជុងហ្គុក
ថេយ៉ុងឆ្លៀតឱកាសលើកបងប្រុសខ្លួនត្រកង លើកដៃលើមុខរបស់គេសុទ្ធតែរបួសដែលកំពុងតែជាសះទៅវិញម្ដងបន្តិចដោយខ្លួនឯង នាយបិសាចនេះក្រៅតែពីជុងហ្គុកគឺគ្មានអ្នកណាធ្វើឲ្យនាយរបួសបាន យូរឡើយ
«បងយ៉ាងមិចហើយ? ហ្ហឹក» ថេយ៉ុងរលីងរលោងឃើញបងប្រុសសំណព្វចិត្តខ្លួនមាន របួសនៅចំពោះមុខ បេះដូងថេយ៍ស្ទើរតែ បែកជាចំរៀកហើយ
«យើងមិនអីទេ» យ៉ុនហ្គីងាកមើលចចក ខ្មៅដែលកំពុងជ្រែងជើងឃាំងក្នុងរូបរាងជាចចកអ្នកប្រមាញ់
«ហ្ហើស! មិចក៏អ្នកដឹកនាំទៅជួយពួកបិសាចអស់នេះទៅវិញ?» លោកមេដៀងើបឡើង និយាយបែបហួសចិត្តនិងអស់សង្ឃឹម មិនគួរឲ្យជឿថាសត្រូវនឹងគ្នារាប់ឆ្នាំហើយ ជុងហ្គុកជាអ្នកដឹកនាំអម្បូរចចកបែរជាទៅការពារបិសាចវីលស្ទេយ៍ទៅវិញ
ពួកចចកខ្មៅដែលមិញនេះក្រាបដោយសារអំណាចជុងហ្គុកក៏ងើបឡើងគ្រហឹមម្ដងទៀត ក្នុងគោលបំណងពួកគេប្រហែលគិតថាជុងហ្គុកក្បត់អម្បូរទៅជួយសត្រូវវិញហើយមើលទៅ
«ពួកយើងជាអ្នកប្រមាញ់ដែលមានចិត្តល្អនិងបរិសុទ្ធ ការប្រើប្រាស់ល្បិចកលខ្មៅ កខ្វក់មិនមែនជាចរឹកអ្នកប្រមាញ់ឡើយ» ជុងហ្គុកប្រែជាមនុស្សធម្មតាជាមួយអាវគ្របក្រៅដ៏មានអំណាច
«ចិត្តល្អឲ្យពួកវាសម្លាប់ឪពុកម្ដាយលោកបាននោះមែនទេ?» លោកមេដៀ
«លោកពុកអ្នកម៉ែមិនមែនស្លាប់ដោយសារ បិសាចវីលស្ទេយ៍ រឿងនេះយើងមិនទាន់និយាយបានទេថាពួកក្បត់មួយណាដែលគួរឲ្យខ្លាចខ្លាំងបំផុត សត្រូវចេញមុខវាមិនគួរឲ្យខ្លាចដូចសត្រូវលាក់មុខឡើយ» 😏 មួយប្រយោគនេះល្មមឲ្យដឹងខ្លះៗហើយថាការយល់ច្រលំដែលជុងហ្គុកធ្លាប់បានគិតកន្លងមកថាលោកពុកអ្នកម៉ែរបស់ខ្លួនស្លាប់ដោយសារស្នាដៃបិសាចវីលស្ទេយ៍ ទើបតែការស៊ើបរបស់ឈូស៊ីនទេ ទើបនាយបានដំណឹងមកខ្លះៗ
«មិចក៏លោកនិយាយបែបនេះ?» យ៉ុនហ្គី
«បងប្រុស វាជារឿងរបស់អម្បូរគេទេ យើងឆាប់ចេញពីទីនេះវិញទៅ» ថេយ៉ុង
«ឈប់សិន!» ជុងហ្គុកងាកហៅឃាត់
«លោកចង់យ៉ាងមិចទៀត? ឬមួយក៏ប្ដូរចិត្តហើយ បើចង់សម្លាប់ក៏សម្លាប់ខ្ញុំមុនទៅ» ថេយ៉ុងចេញមុខជំនួសបងប្រុស ត្បិតថារបួសជាសះលឿន តែនាយក៏នៅក្រំខ្លះដែរ
«ប្អូនរបស់យើង យើងចង់បានគេមកវិញ» ជុងហ្គុកដឹងដោយរបៀបណាថាជីមីននៅក្នុងដៃរបស់យ៉ុនហ្គី?
«បងប្រុស...គិតយ៉ាងមិច?» ថេយ៉ុងខ្សឹបសួរយ៉ុនហ្គី គេខំជួយជីវិតម្លឹងហើយ ប្រុងនៅឃុំប្អូនគេដល់ពេលណាទៀត? អាម៉ាស់មុខណាស់ បើនៅតែធ្វើបែបហ្នឹងទៀត
«យើងមិនដឹងទេ» យ៉ុនហ្គីនៅតែមិនដាច់ចិត្តឲ្យនាងចចកមកវិញ ដល់ដំណាក់កាល នេះក៏មិនដាច់ចិត្តផឹងៗដែរ
«ខ្ញុំនឹងនាំជីមីនទៅវិមានស្ទេលឡាវិញដោយខ្លួនឯង ខ្ញុំហ៊ាននិយាយហ៊ានធ្វើ» ថេយ៉ុងសម្រេចចិត្តជំនួសបង ទោះបងមិនព្រមក៏ដោយ ខ្លួនក៏នឹងនាំជីមីនទៅស្ទេលឡាវិញដោយមិនឲ្យរាងតូចកើតអ្វីបន្តិចនោះទេ ធានាបានឬអត់ថាមិនបានកើតអី?
«បាន!» ជុងហ្គុកងាកមកមើលមុខលោក មេដៀវិញ មានគេនៅហើយពួកចចកអស់នោះក៏មិនហ៊ានជាមួយគេដែរ ចំនែកលោក មេដៀបានត្រឹមតែខឹងគុំគួន គេនិយាយមិញ នេះដូចជាដឹងរឿងអ្វីបន្ថែមទៀតហើយ គេពីមុនគ្រាន់តែជាក្មេងចិត្តខ្លាំងដែល
ចាស់ៗប្រាប់បែបណាក៏តាម ឥលូវចេះគិត ច្រើនណាស់ លោកចង់បះបោរក៏មិនមែនងាយនោះដែរ ។
________
#វិមានវីលស្ទេយ៍
យូរីមករកយ៉ុនហ្គីក៏មិនជួប ថេយ៉ុងក៏មិននៅ តែនាងបែរជាបានជួបនឹងចចកស ទៅវិញ ក្មេងប្រុសរាងស្ដើងចង្កេះតូចអង្គុយនៅតុអាហារក្នុងវិមាន ប្រៀបដូចម្ចាស់វិមានខុសដាច់ពីកាលដែលថេយ៉ុងត្រូវជាប់ឃុំនៅវិមានស្ទេលឡា
«នែ! លោកយ៉ុនទៅណាហើយ?» យូរី ឃើញជីមីនអង្គុយធ្វើព្រងើយក៏ស្រែកសម្លុតសួរ ព្រោះតែនាងលឺមកថាម្ចាស់វិមានមានតែយ៉ុនហ្គីនិងថេយ៉ុងទេ បើក្រៅពី 2នាក់បងប្អូននេះប្រាកដជាអ្នកបម្រើមិនខានឡើយ
«មានការអី?» ជីមីនងាកមុខមកគ្រាប់ភ្នែកឡើងខៀវស្រងាត់ មុខស្រទន់ដដែល

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now