ភាគទី : 07 » [ ដង្កូវក្នុងសាច់ ]
TaeKook Yoonmin
_____________
អ៊ូវុនសប្បាយចិត្តខ្លាំងដែលជីមីនមកមើល ថែគេពេញមួយថ្ងៃ ទោះបីដឹងថាលោក
មេដៀមិនពេញចិត្តក៏ដោយ មិនដឹងថាមិចក៏គាត់មិនចូលចិត្តជីមីនអីថ្នាក់នេះ ឬមួយមិនចង់ឲ្យកូនគាត់ចាប់ចិត្តលើភេទបុរសដូចគ្នា ត្រង់នេះពិបាកហាមណាស់ វាជាអារម្មណ៍ ដែលកើតឡើងពីបេះដូងបញ្ជារ ហើយគ្រប់គ្នាក៏មិនអាចយល់ក្រៅពីម្ចាស់ខ្លួនដែរ
«ចាំពេលល្ងាច ខ្ញុំឲ្យបរិវារយកអាហារដែលបងចូលចិត្តមកឲ្យ» ជីមីន
«ឲ្យតែស្នាដៃឯង បងនឹងញ៊ាំឲ្យអស់ណា» នាយញញឹមស្រស់លែងមានអារម្មណ៍ឈឺ ក្រំអ្វីដូចពេលដែលមិនមានវត្តមានក្មេងនេះនៅមើលថែទៀតហើយ
«អេឈប់សិន មិនបាច់ងើបមកជូនដំណើរទេ ខ្ញុំទៅវិញខ្លួនឯងបាន» រាងតូចរាដៃហាមមិនឲ្យអ៊ូវុនងើបពីគ្រែមកជូនដំណើរខ្លួន នោះទេ ទោះបីជាពេលនេះមេឃរាងងងឹតហើយក៏ដោយ
«អឹមមម!»
«ខ្ញុំទៅហើយ»
............
តាមផ្លូវត្រលប់ទៅវិញ រាងតូចហាក់មាន អារម្មណ៍ថាមានអ្វីម្យ៉ាងតាមខ្លួនពីក្រោយ ដើរកាត់ព្រៃមេឃងងឹត សម្រាប់អ្នក
ប្រមាញ់វាមិនមានអ្វីចម្លែកទេ ប៉ុន្តែដែលចម្លែកនោះគឺសម្លេងគ្រហឹមជាប់ពីក្រោយមិនដាច់សោះ ជីមីនបន្ថែមកម្លាំងជើងកាន់តែលឿនជាងមុន ឯសម្លេងគ្រហឹមក៏កាន់តែតាមមកលឿនជាលំដាប់ដូចគ្នា
«ឆាប់ចេញមក! អ្នកណា?! កុំចង់លេង សើចជាមួយយើងណា» ជីមីនថយក្រោយ បណ្ដើរស្រែកសួរបណ្ដើរ សម្លេងគ្រហឹម របស់ចចកកាន់តែលឺច្បាស់ឡើងៗចចកខ្មៅភ្នែកក្រហមដើរចេញពីកំពោតព្រៃស្តុកគ្រហឹមបញ្ចេញចង្គូមមុតស្រួច ចោលភ្នែកមកកាន់ចចក.សជីមីន ហាក់ដូចជាមានគុំនំនឹងគ្នាយូរណាស់មកហើយ
«ចចកខ្មៅ?» ជីមីនចងចិញ្ចើមងឿងឆ្ងល់ ហេតុអីចចកខ្មៅមួយក្បាលនេះចង់វាយប្រហារអម្បូរចចកដូចគ្នា? តើវាទទួលការ បញ្ជារមកពីខាងណាទៅ? បរិយាកាសកាន់តែស្ងាត់ មានតែសម្លេងដង្ហើមនិងសម្លេងគ្រហឹមរបស់ចចកខ្មៅដែលមានឈា/មជាប់នៅគែមមាត់ហាក់ដូចជាទើបតែហែ.កអ្វីមួយស៊ីរួចមុននេះ
សុខៗវាក៏ហក់មកសង្គ្រប់ជីមីន តែរាងតូចគេចទាន់និងប្រែកាយជាចចក.សយ៉ាង រហ័សដើម្បីប្រយុទ្ធតបត ទោះបីខ្លួនមិនចង់ ក៏ដើម្បីការពារខ្លួនដែរ ចចកខ្មៅភ្នែកក្រហមនេះកម្រោលខ្លាំងណាស់ ចចកតូច ទប់កម្លាំងវាស្ទើរតែមិនជាប់ម្ដងៗ ចចកស និង ចចកខ្មៅគ្រហឹមដាក់គ្នាស្ដាប់ហើយឡើងព្រឺរក្បាលសំប៉ោង
កំពុងតែខាំប្រយុទ្ធរមួលពេញដីក៏ស្រាប់តែមានចចកខ្មៅមួយទៀតហក់ចេញមកខាំ ចចកខ្មៅដូចគ្នាពេញទំហឹង គឺខាំត្រង់.ក បោកដូចបោកកង្កែប ភ្នែកគេក៏ក្រហមមិនចាញ់ចចកដែលវាយប្រហារជីមីនដែរ ប៉ុន្តែគេកម្លាំងលើសចចកនានា នោះគឺជុងហ្គុក
ក្រោយការប្រយុទ្ធមួយប្រាវធំ ចចកដែល វាយប្រហារជីមីនត្រូវបានចាញ់ក្រោមក្រចកនិងចង្គូមមុតស្រួចរបស់អ្នកដឹកនាំជុងហ្គុក ខ្លួនរបស់វាក៏ប្រែជាមនុស្សវិញ តែបានដាច់ខ្យល់បាត់ទៅហើយ
«ជីមីន...យ៉ាងមិចហើយ?» ជុងហ្គុកយក អាវក្រៅគ្របឲ្យប្អូននិងអោបគេកុំឲ្យភិតភ័យ ពីមុនភ័យខ្លាចពួកវីលស្ទេយ៍ធ្វើបាបប្អូន ឥលូវនេះសូម្បីអម្បូរខ្លួនឯងក៏មិនគួរឲ្យទុកចិត្តដែរ
«បងប្រុស ហ្ហឹក...» 🥹 ជីមីនសម្លឹងទៅចចកខ្មៅដែលដេកងាប់ទាំងក្នុងចិត្តនៅតែឆ្ងល់ថាខ្លួនដែលទៅរករឿងអ្នកក្នុងអម្បូរពីពេលណា? ហេតុអីមានអ្នកចង់វាយប្រហារខ្លួនបែបនេះ?
ដំណឹងដែលចចកខ្មៅមកវាយប្រហារជីមីន គឺបានដឹងលឺដល់អម្បូរអ្នកប្រមាញ់ទាំងអស់ អ្នកណាក៏ឆ្ងល់និងមានអារម្មណ៍ភ័យខ្លាចដែរ អាចជាពួកដែលមានការគុំស្អប់ ច្រណែនត្រកូលអ្នកដឹកនាំក៏ថាបាន ទោះបីចចកដូចគ្នាតែបើមានចិត្តច្រណែនហើយ សូម្បីគ្រួសារក៏អាចសម្លាប់គ្នាដណ្ដើមអំណាចបានដែរ
«កុំឲ្យយើងដឹងឲ្យសោះថាអា.ចចកមួយណាចង់ក្បត់ហើយធ្វើបាបប្អូនរបស់យើង! ឈូស៊ីន! ទៅស៊ើបមក តើអ្នកណាដែលមានទំនាក់ទំនងជាមួយអាចចកវង្វេងអម្បូរម្នាក់នោះ» ជុងហ្គុកងើបឈរនិងដើរទៅសម្លឹងមើលទេសភាពនៅខាងក្រៅ ស្វែងយល់ពីអ្វីប្លែកៗដែលកើតឡើងមួយរយៈនេះ សត្រូវខាងក្រៅស្រួលការពារ ណាស់តែសត្រូវខាងក្នុងនេះតើ
_______
#ក្លឹបកំសាន្ត
រយៈពេលមួយសប្ដាហ៍ក្រោយការព្យាបាល បិសាចកម្លោះក៏ចេញមកប្រមាញ់ចំណីដូចតែរាល់ដង ប្រហែលលែងមានចចក.ស ចេញមកប្រយុទ្ធការពារមនុស្សទៀតហើយ ដោយសារគ្នារងគ្រោះរហូតហេតុតែស្លូតជាងគេ
«ហេតុអីក៏ទើបតែមក?» មិត្តរបស់យ៉ុនហ្គី ដែលជាម្ចាស់ក្លឹបដើរមកអង្គុយក្បែរគេ
«រវល់ការងារខ្លះ» យ៉ុនហ្គីតបមិត្ត តែភ្នែកមើលទៅគោលដៅចំណីមិនដាក់ភ្នែក ខានចេញមកប្រមាញ់យូរ នាយដូចជាធុញទ្រាន់ខ្លាំងណាស់ ក្នុងចិត្តនឹកឃើញតែទឹកមុខមិត្តដែលជួបបានម្ដងកាលពីយប់ដំបូងដែលគេមកក្លឹបមួយនេះ
«យ៉ាងមិច? ចាប់អារម្មណ៍ហ្អេះ? នាងជាកូនស្រីរបស់អ្នកជំនួញធំក្នុងទីក្រុងនេះ កុំធ្វើអីផ្ដេសផ្ដាសល្អជាង» ម្ចាស់ក្លឹបវាយស្មាមិត្តបន្តិច ប្រាប់ពីសាវតាស្រីដែលកំពុងក្រលែងចង្កេះរាំយ៉ាងល្វត់ល្វន់សប្បាយជាមួយស្រា ជាមួយភ្លេងពេលនេះ
«កូនអ្នកណាយើងដែលខ្វល់ដែរឬ?» នាយបិសាចខ្មើតនេះមិនដែលខ្វល់ស្រាប់ហើយ គ្រាន់តែថាប្រើពេលវេលារាងយូរដើម្បីឲ្យចំណីដើរចូលស៊ងដោយខ្លួនឯង
«អឺ! បើប៉ានាងមករករឿងក្លឹបយើង ឯងជាអ្នកទទួលខុសត្រូវដែរទេ?» ម្ចាស់ក្លឹប
«កុំបារម្ភ ចាំមើលស្នាដៃយើង» យ៉ុនហ្គី
សម្ដីមិនសូវហើបនិយាយ តែបើបាននិយាយវិញទាក់ទាញលើសពីការរំពឹងទុក សូម្បីតែចចកស នៅលង់នឹងសម្ដីផ្អែមរបស់នាយ ចុះទម្រាំស្រីធម្មតាៗដូចនាងម្នាក់នេះ ទប់ជាមួយភាពសង្ហារបស់នាយមិចនឹងកើត
«អ្នកនាងស្អាតទើបតែមកទីនេះទេឬ?» រាងខ្ពស់សង្ហាជ្រែងហោប៉ៅយកកែវឈាមខ្លួនឯងមកជល់ជាមួយកែវស្រារបស់នាងល្អ ហើយអង្គរក្សរបស់នាងក៏ចូលមកច្រានយ៉ុនហ្គី គួរឲ្យស្ដាយគេមិនរង្គើរសោះ គ្រាន់តែនាយបិសាចគាស់បន្តិចដួលសង្កត់តុ 4-5 ក្បែរនោះរាប នេះមិនប្រើកម្លាំងពេញផង ស្រីស្រស់យកដៃខ្ទប់មាត់ទាំងភ្ញាក់ផ្អើល
«នែ! មិចក៏ខ្វះការគួរសមចំពោះគាត់» នាងមិនបារម្ភពីអង្គរក្សខ្លួនឯងទេ តែស្ដីឲ្យបន្ថែម រឿងខ្វះការគួរសមជាមួយបុរសចម្លែកតែមានភាពទាក់ទាញម្នាក់នេះទៅវិញ
«មិនអីទេ» យ៉ុនហ្គីញញឹមបន្តិច រាយមន្ត ស្នេហ៍បែបព្រាននារីដាក់ស្រីស្រស់
«ហ្ហឹសៗ...ខ្ញុំចូលចិត្តមនុស្សប្រុសដែលមិន សូវចេះប្រកាន់ច្រើនដូចលោកណាស់ សួស្ដីខ្ញុំយូរី...» 🤝 មិនបង្អង់យូរដៃត្រជាក់ ស្រេបក៏ចាប់ដៃរបស់នាងល្អវិញដូចគ្នា
«អ្នកនាងក៏គួរឲ្យចាប់អារម្មណ៍ដូចគ្នា» 😏 ចំណីចាប់ផ្ដើមចូលស៊ងហើយ ត្បិតថាមិនអាចប្រមាញ់បានលឿនៗ តែក៏គង់មានថ្ងៃណាមួយយ៉ុនហ្គីត្រូវការទំនាក់ទំនងអំណាច របស់គ្រួសារនាងទាញយកចំណីផ្សេងជាច្រើននាក់ទៀត
«លោកជាអ្នកនៅទីក្រុងនេះឬក៏ទើបតែមកទេ? ខ្ញុំដូចជាមិនដែលឃើញលោក សោះ» ស្រីស្រស់យូរីប្រើក្រសែរភ្នែកទាក់ ទាញល្មមឲ្យនាយយល់មិនខុសពីចំណីមុនៗរបស់យ៉ុនហ្គីទេ
«គាត់ទើបតែឡើងមកទីក្រុងទេ!» ថេយ៉ុង ចូលមកឆ្លើយតបសំណួរជំនួសបងប្រុសរបស់ខ្លួន រាល់លើកមិនដែលលូកដៃទេ តែលើកនេះសុំលូកដៃហើយ
«គេជាអ្នកណា?» យូរី
«ប្អូនប្រុសរបស់ខ្ញុំ» យ៉ុនហ្គី
«អរ...អញ្ចឹងតើ ទើបសង្ហាមិនចាញ់គ្នាសោះ មកជុំគ្នាក៏ល្អហើយ ខ្ញុំក៏ចង់មានមិត្តថ្មីឲ្យបានច្រើនដែរ» យូរីលើកកែវមកជល់នឹងកែវរបស់ថេយ៍ តែនាយតូចដកចេះមិនឲ្យប៉ះ ហាក់បង្ហាញថាមិនចង់រាប់អានជាមួយនាងនោះទេ
«សុំទោសណា ខ្ញុំមិនចូលចិត្តរាប់អានជាមួយមនុស្សប្លែកមុខ ខ្ញុំមិនដូចបងប្រុសខ្ញុំទេ» ថេយ៉ុងតបស្មើរៗដែលធ្វើឲ្យនាងល្អចងចិញ្ចើមលួចក្ដាប់ដៃណែនខឹងក្នុងចិត្តតែមិនបង្ហាញចេញមកនោះទេ
«ថេយ៍កុំខ្វះការគួរសម កុំប្រកាន់ក្មេងហ្នឹងអី គេតែប៉ុណ្ណឹងឯង» យ៉ុនហ្គីញញឹមបន្លប់ ឯថេយ៉ុងចង្អុលខ្លួនឯង ក្មេងហ្ហេះ?! បើធៀបអាយុស្រីម្នាក់នេះស្លាប់ 2ដងទើបបានអាយុគេម្ដង ហើយមកនិយាយថាគេក្មេងឬ?
«ឆឹស!» រាងតូចសម្លក់បងប្រុសហើយក៏ដើរចេញទៅអង្គុយកន្លែងបងប្រុសអង្គុយមុននោះវិញ
«ចង់រារាំងយ៉ុនហ្គីមិនងាយទេ» ម្ចាស់ក្លឹប
«ស្រីនោះប្រវត្តិគ្រួសាររកស៊ីខ្មៅងងឹតនិងមានបក្សពួកច្រើន ខ្ញុំខ្លាចមានបញ្ហាដល់បងយ៉ុន តើគាត់កំពុងគិតអីហ្នឹង?» ថេយ៉ុង
«គេធ្វើសុទ្ធតែមានហេតុផលហើយ»
«និយាយអញ្ចឹង មានដែលឃើញចចក.ស មកលេងក្លឹបទៀតទេ ខ្ញុំពិតជាចង់ឃើញគេណាស់ លឺថាស្អាត តែ!ប្រហែលមិនដល់ខ្ញុំទេ ខ្ញុំស្អាតជាង» 😏 ជីននីចូលខ្លួនទៀត ហើយ ជឿជាក់ល្មមៗបានហើយកូនម្ដាយ ស្អាតម្យ៉ាងម្នាក់ទេ មួយបែបចចករោមស មួយបែបបិសាចជញ្ជក់ឈាមខ្ជីខ្ជូត 🤭
«គេស្អាត សូម្បីតែយ៉ុនហ្គីក៏សម្លឹងមិនដាក់ ភ្នែកដែរ» ម្ចាស់ក្លឹបនិយាយត្រង់ៗពេក
«ហ្ហឿយ! កាន់តែចង់ឃើញទៀតហើយ បើអាបងគេនោះវិញ Care ប្អូនសាហាវ ពេលខ្លះច្រណែនមែនតើ» ថេយ៉ុងអោបដៃ ម៉ូវចិត្តលឺមានអ្នកស្អាតជាងខ្លួន ហើយគេសរសើរឲ្យលឺនឹងត្រចៀកទៀត កាន់តែចង់ជួបជីមីនចចក.សរោមភ្លឺកាន់តែខ្លាំងហើយTo be continue....
លីលី វីស្ទែន 🌸
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀