ភាគ ១

814 18 0
                                    


/ ១៧ឆ្នាំមុន/

«ហឹកៗ....... កុំទៅចោលបងអី.... បងសុំអង្វរ.... ពួកយើងទើបតែចាប់ផ្តើមមិនទាន់បានប៉ុន្មានហេតុអីក៏អូនទៅចោលបងទាំងបែបនេះ?? ហឹកៗ.»ជុងគុក/ ទឹកភ្នែកហូរសស្រាក់អង្វរមិត្តស្រីដែលស្រលាញ់ស្ទើរលេបមិនអោយចាកចេញទាំងដែលនាងក៏មិនចង់ចាកចេញប៉ុន្មានដែរ តែដោយសារមានមូលហេតុ .....

« ហឹស!! លោកកុំមកប៉ះខ្ញុំ!!! ខ្ញុំមិនដែលស្រលាញ់លោកទេ!! កន្លងមកខ្ញុំគ្រាន់តែបោកប្រាស់លោកតែប៉ុណ្នោះ!!! មកពីលោកល្ងង់ខ្លួនឯង!!! » Siwon / នាងពោលពាក្យនេះឡើងទាំងតឹងចិត្ត ព្រោះនាងក៏ស្រលាញ់គេមិនចង់បាត់បង់គេដែរតែធ្វើម៉េចបើរឿងដល់ដំណាក់កាលនេះទៅហើយ មានតែប្រើវិធីនេះអោយគេស្អប់នាងហើយចាកចេញពីនាង...

«លឺហើយនៅ?? នាងថាម៉េចខ្លះឯងក៏បានលឺ!!! ល្មមដឹងខ្លួនទៅ!! » William / នាយលូកមាត់និយាយចំអករាងក្រាស់ក្នុងនាមជាអ្នកឈ្នះដោយទឹកមុខក្រអឺតក្រទម.....

«មិនពិតទេ!!! អូនកុហក!!! បងមិនជឿ!!! ព្រោះតែវាមែនទេទើបអូននិយាយបែបនេះ!!»

//ព្រូស// រាងកាយរឹងមាំត្រូវច្រានដោយកំលាំងដៃតូចធ្វើអោយគេដួលខ្ពាកទៅនឹងដី...

«កុំមករវល់ជាមួយខ្ញុំទៀត!! ពីពេលនេះទៅយើងទាំងពីរគ្មានអ្វីទាក់ទងគ្នាឡើយ!! លោកនៅដោយលោក!! ខ្ញុំនៅដោយខ្ញុំ!!! ហើយមួយទៀតខ្ញុំចង់ប្រាប់លោកថា.... ខ្ញុំកំពុងតែមានកូនជាមួយគេហើយ!!! មិនយូរទេពួកយើងនឹងរៀបការជាមួយគ្នាបង្កើតគ្រួសារដូច្នេះលោកគួរតែដកខ្លួនទៅ!!! » នាងនិយាយទាំងទ្រូងឈឺអួលៗ មិនចង់ឃើញមនុស្សដែលនាងស្រលាញ់មកឈឺចាប់បែបនេះទេ..... បើអាចជ្រើសបាននាងសុខចិត្តស្លាប់ប្រសើរជាង.....

«មិនពិតទេ!!!! ហឹកៗ... អូនកុហក!!!! ហឺៗ.... »
ជុងគុក/ កាយក្រាស់ទ្រហ៊ោយំអង្វរករទាំងលុតជង្គង់ចុះក្នុងសភាពពិបាកពណ៍នា...

«តោះទៅ!! » Siwon /នាងបែរក្រោយចេញដំណើរជាមួយវីល្លាម ដោយសារមិនចង់ឃើញគេក្នុងសភាពបែបនេះ ៕ នាងមិនអាចឱបដៃឈរមើលមនុស្សដែលខ្លួនស្រលាញ់ឈឺចាប់បានឡើយ....

«អត់ទេ!!! អត់ទេ! សុីវ៉ុន!! កុំទៅអី!!! ហឹកៗ... សុីវ៉ុន!!! » ជុងគុក/ ទោះជាខ្លួនធ្លាក់ក្នុងសភាពយ៉ាងណាក៏ដោយ ពេលនេះគេប្រឹងត្រដាបត្រដួសងើបទៅយ៉ាងលឿនដើម្បីអង្វរនាងមិនអោយចាកចេញ តែគិតហេសថាបានផល??

P a s t   អតីត 🔥Where stories live. Discover now