ពន្លឺភ្លឺផ្លេកចម្រុះពណ៌អមជាមួយសម្លេងស្រែកហ៊ោកញ្ជ្រៀវសម្លេងនៃតន្ត្រីបែបសម័យបុកលឺខ្លាំងៗភ្លើងភ្លឹបភ្លែតសឹងមើលមុខគ្នាមិនច្បាស់ អ្នកខ្លះរាំអ្នកខ្លះទៀតក៏ផឹកស្រា។ ក្មេងប្រុសកម្លោះវ័យ23ឆ្នាំលើកក្រលែងកែវស្រាហើយលើកមកក្រែបវាតិចៗសម្លឹងមើលទៅកាន់ប្រុសស្រីជាច្រើនកំពុងនាំគ្នាសប្បាយនៅក្នុងក្លឹបរាត្រីតាមបែបយុវវ័យនាសម័យថ្មី។ថេយ៉ុង អង្គុយផឹកស្រាអស់មួយកែវហើយមួយកែវទៀតរហូតអស់ជាច្រើនកែវ មើលចុះមិនដឹងប៉ុន្មានកែវហើយនោះទេតែថាគេនេះពិតជាខ្លាំងពិតមែនផឹកប៉ុន្នឹងហើយភ្នែកនៅមិនទាន់ធ្លាក់ ស្មារតីនៅមាន បើជាអ្នកផ្សេងវិញនោះប្រហែលជាផឹកទន់កទន់ខ្លួនអស់ទៅហើយ
« ថេយ៍!! » ដេហ្វី ចាប់ដៃថេយ៉ុងជាប់មិនឲ្យគេផឹកទៀត ផឹកមិនដឹងប៉ុន្មានកែវហើយនោះទេនៅមិនព្រមឈប់ទៀត ផឹកនេះចង់ផឹកយកពានឬ?? គេចង់ផឹកស្រាឲ្យអស់មួយក្លឹបនេះតែម្ដងមែនទេ?? ចំមែនហើយក្មេងវ័យប៉ុន្នឹង ស្អាតបែបនិងមិនសមណាមកផឹកស្រាច្រើនយ៉ាងនេះទេ
« លែងដៃទៅ ខ្ញុំចង់ផឹកស្រា » ថេយ៉ុង ងើយសម្លឹងទៅមើលមុខរបស់ ដេហ្វី មានអារម្មណ៍ថារំខានណាស់មនុស្សកំពុងតែផឹកបែជាមកឃាត់
« ឈប់ផឹក ទៅផ្ទះវិញ បងជូនទៅ » ដេហ្វី ទាញកែវស្រាចេញពីដៃ ថេយ៉ុង យកទៅទុក ងាកមកនិយាយបញ្ចុះបញ្ចូលឲ្យគេត្រឡប់ទៅផ្ទះវិញ ម៉ោងដប់មួយដប់ពីរយប់ទៅហើយចង់នៅផឹកដល់ពេលណាទៀត នេះបើសិនមិនបានឃើញផ្ទាល់ភ្នែកទេមិនដឹងឡើយថាក្មេងរូបស្រស់ពូកែហើយថែមទាំងប្រមឹក ពូកែផឹកដល់ថ្នាក់នេះ
« អត់ទេ ខ្ញុំមិនចង់ទៅផ្ទះ ខ្ញុំរង់ចាំទាល់តែលោកប៉ាគាត់ ខលមកខ្ញុំ » ថេយ៉ុង មិនខ្វល់ លូកដៃទៅចាប់ទាញកែវស្រាយកមកក្រេបទៀត កុំច្រឡំគេជាមនុស្សប្រមឹកអី គេផឹកក៏ព្រោះខូចចិត្តតែផឹកក៏មិនបានមិនគិតដែល មិនមែនទៅលើកអកដាច់ៗយកនោះទេព្រោះខ្លាចស្រវឹង
« បងថាថេយ៉ុង ទៅផ្ទះសិនទៅ ទើបមកកូរ៉េវិញបែជាមិនទៅផ្ទះហើយមកទីនេះទៅវិញ » ដេហ្វីថាឲ្យថេយ៉ុង ទាំងនៅហួសចិត្តនៅឡើយទេ មកពីអេស្ប៉ាញតាំងពីថ្ងៃតែបែជាមកអង្គុយផឹកនៅទីនេះមិនព្រមទៅណាទៅវិញ បណ្ដោយតែបន្តិចក្លាយជាខ្មោចប្រមឹកយាមក្លឹបនេះមិនខានទេ
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...