នៅទីបំផុតថេយ៉ុងក៏ព្រមសម្រេចចិត្តដើរចូលទៅក្នុងមន្ទីពេទ្យ កំពុងតែដើរគេក៏គិតដល់ពេលបានជួបនិងជុងហ្គុក តើត្រូវនិយាយបែបណា ឬក៏ត្រូវនិយាយពាក្យលា ជុងហ្គុកច្បាស់ជាមិនអនុញ្ញាតឲ្យខ្លួនគេចាកចេញទេដូចគេបានប្រាប់អីចឹង
« ដាច់ចិត្តមកហើយឬ? » ដំណើរត្រូវបង្អាក់ភ្លាមៗក្រោយបានឮសម្លេងរបស់នារីម្នាក់ នាងដើរមកជាមួយនិងស្រ្តីចំណាស់ម្នាក់ គាត់គឺជាម៉ាក់របស់ជុងហ្គុក ជំហានអ្នកទាំងពីរដើរចូលមកក៏ពាំនាំនូវភាពអវិជ្ជមានមកភាយៗប៉ះនិងអារម្មណ៍របស់ថេយ៉ុងបាត់ទៅហើយ
« ... » ថេយ៉ុង សម្លឹងទៅមើលមុខពួកគេយ៉ាងសោះកក្រោះ ក្នុងចិត្តក៏ទទួលដឹងរួចទៅហើយថាមានរឿងមិនល្អពេលបានឃើញទឹកមុខរបស់អ្នកស្រីចន ទឹកមុខគាត់គឺតែងតែបែបនេះពេលដែលជួបគេ ទឹកមុខដែលចងភ្ជាប់ជាមួយការខឹងជាមួយនិងការមិនចូលចិត្ត
« ទំនេរមែនទេ? » អ្នកស្រីចន គាត់ចាប់ផ្ដើមនិយាយមុនកាត់ភាពស្ងប់ស្ងាត់ដែលបង្កឡើងពីភាពមើលមុខគ្នាមិនចំ ជីអានិងថេយ៉ុងគឺមិននិយាយរកគ្នាតែម្ដង ចំណែកហ្សេនវិញតាមតែថេយ៉ុង ឃើញថេយ៉ុងមិនមាត់គេក៏ស្ងាត់
« បាទ » ចម្លើយទាំងគ្មានរស់ជាតិ គ្មានអារម្មណ៍ ព្រោះគ្មានគោលបំណងមកនិយាយឆ្លើយឆ្លងជាមួយនិងគាត់ គោលបំណងចម្បងរបស់ថេយ៉ុង គេគ្រាន់តែចង់ចូលមកសួរសុខទុក្ខរបស់ជុងហ្គុកជាលើកចុងក្រោយតែប៉ុណ្ណោះ
« និយាយគ្នាបន្តិចទៅ » អ្នកស្រីចន និយាយចប់គាត់ក៏ដើរចេញទៅមុន ថេយ៉ុងសម្លឹងមុខរបស់ហ្សេនដេលបន្តិច គេក៏ងក់ក្បាលស្របតាម បំណាច់ថាតាមមើលថែទៅហើយគេក៏សម្របតាមចិត្តរបស់ថេយ៉ុងគ្រប់យ៉ាងមិនឲ្យគេមានអារម្មណ៍ឯការនោះទេ ហើយរឹតតែធ្វើឲ្យគេមានអារម្មណ៍មិនមែននៅតែឯងៗ គ្រប់យ៉ាងក៏មានគេនៅក្បែរដែរ
« បើលោកធុញនិងនៅក្បែរខ្ញុំ លោកអាច- »
« មិនអីនោះទេ » ថេយ៉ុងនិយាយប្រយោគមិនទាន់ចប់ផង ហ្សេនក៏និយាយកាត់មិនឲ្យគេនិយាយបន្តទៅទៀត ដឹងថាខ្លាចចិត្តហើយតែគេធ្វើគ្រប់យ៉ាងមិនត្រូវការទាមទារអ្វីត្រឡប់មកវិញនោះទេ គេគ្រាន់តែធ្វើវាឡើងដើម្បីថេយ៉ុង គឺដើម្បីគេតែមួយមុខប៉ុណ្ណោះ
BẠN ĐANG ĐỌC
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...