ភាគទី១០:អារម្មណ៍ប្រច័ណ្ឌ?

2.3K 196 1
                                    

នៅក្នុងបន្ទប់ដ៏ធំទូលាយតែមានតែភាពស្ងាត់ជ្រងំ គ្មានសម្លេង ព្រោះតែម្នាក់ៗកំពុងតែភាំង ឆ្ងល់រៀងៗខ្លួន ។ ជីអា ឈរសម្លឹកមើលទៅមុខគូដណ្ដឹងមួយស្របក់ទើបដាច់ចិត្តនិយាយឡើងកាត់ភាពស្ងប់ស្ងាត់

« បងភ្ញាក់ហើយមែនទេ? ថ្ងៃនេះម៉ាក់បងនិងអូនមកលេងបង គាត់នៅខាងក្រោមរង់ចាំបងយូរហើយ »

« បងដឹងហើយ អូនចុះទៅខាងក្រោមសិនទៅ បងរៀបចំខ្លួនបងចុះទៅតាមក្រោយ »

« អូនទៅវិញហើយ ហើយអ្នកបម្រើ គឺមិនមែនទេ ថេយ៉ុងគេមិននៅទេ បងចង់ឲ្យអូនទៅហៅគេទេ?? » ជីអា រៀបនិងដើរចេញទៅហើយ តែនាងក៏បែមកសួរបញ្ជាក់វិញ សួររឿងទាក់ទងជាមួយថេយ៉ុង ទាំងដែលខ្លួននាងមិនចូលចិត្តគេ មិនចង់ឲ្យគេមកនៅក្បែរជុងហ្គុក ទោះជាយ៉ាងណាក្នុងវិនាទីនេះត្រូវសន្សំពិន្ទុជាទេពអប្សរ ហើយរឿងមួយដែលត្រូវចាំនោះនាងនិងជុងហ្គុកមិនទាន់រៀបការនៅឡើយ ផ្គាប់ជុងហ្គុកខ្លះក៏ល្អ

« ហ្ហឹម » ក្រោយទទួលបានចម្លើយ ជីអាក៏ឈានជើងដើរចេញ ដើរសំដៅរកបន្ទប់របស់ថេយ៉ុងដែលនៅមិនឆ្ងាយពីបន្ទប់ជុងហ្គុកប៉ុន្មាននោះទេ ។ ដៃស្រឡូនស្អាតរបស់កូនស្រីត្រកូលមីន បានលើកឡើងទៅគោះទ្វារបន្ទប់ថេយ៉ុងតិចៗទាំងទឹកមុខក្រញ៉ូវជាប់

ក្រាក...
« មានការអី? » ថេយ៉ុងឈរសម្លឹងមុខជីអាទាំងមិនញញឹមសូម្បីតែបន្តិច ដូចដែលដឹងកាលពីលើកមុនជួបគ្នាម្ដងទាស់សម្ដីគ្នាទៅហើយ បើជំនួបលើកទីពីរឲ្យញញឹមដាក់គ្នាក៏មិនសាកសមដែល នេះសំណាងហើយមិនឈ្លោះប្រកែកគ្នានោះ

« សុំនិយាយឲ្យស្រួលបន្តិចទៅ ជុងហ្គុកគេភ្ញាក់ហើយគេហៅឯងទៅ-»

« ជាគូដណ្ដឹងមិនចឹង រឿងប៉ុន្នឹងចាំបាច់មកហៅអ្នកដទៃដែរ? ធ្វើឲ្យគូដណ្តឹងប៉ុន្នឹងមិនបាន » ជីអា មិនទាន់ទាំងនិយាយចប់ផង ថេយ៉ុងក៏បោះពាក្យឡកឡើយទៅវិញ ធ្វើឲ្យនាងចាប់ផ្ដើមខឹង ក្ដៅក្រហាយ ខឹងនិងថេយ៉ុងដែលមិនដែលគោរពនាង មិនដែលឃើញឡើយអ្នកណាសម្ដីបែបនេះដាក់នាង ទោះជាយ៉ាងណានាងក៏ជាកូនអ្នកមាន នាងក៏ជាអ្នកនាងតូចមួយរូបដែរ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now