ដំណក់ទឹកភ្លៀងនៅតែបន្តស្រក់ចុះឥតល្ហែ ស្រក់ទាល់តែមេឃឈានចូលដល់យប់ងងឹត បាំងបិទពន្លឺថ្ងៃនៅសល់តែភាពងងឹតសូន្យសុង។ នៅក្នុងខនដូរមួយដែលមានតែភាពស្ងាត់ជ្រងំ តែក៏ឃើញក្មេងប្រុសម្នាក់កំពុងគេងកើយទ្រូងបុរសម្នាក់ទៀតយ៉ាងស្ងៀមស្ងាត់
« ដឹងទេ ពេលអូននៅស្ងាត់ៗ មិនមានៈបែបនេះ ក៏គួរឲ្យស្រឡាញ់ » ជុងហ្គុក ប្ដូរពីដៃដែលចុចកុំព្យទ័រ ដូរមកត្រកងក្រសោបឱបកាយថេយ៍ ដែលអង្គុយលើភ្លៅខ្លួន លើកដៃអង្អែលថ្ពាល់ថេយ៍តិចៗ ចម្លែកដែលកាលព្រឹកក៏ដូចជារឹងរួសណាស់ ពេលនេះបែរជាព្រមដេកស្ងៀមៗនៅលើភ្លៅរបស់គេ
« ហេតុអីចាំខ្ញុំ ក្នុងរយះពេលពីរឆ្នាំមកនេះចាំខ្ញុំដើម្បីអី? »
« ព្រោះស្រឡាញ់ ព្រោះស្រឡាញ់ទើបស្ម័គ្រចិត្តរង់ចាំ ព្រោះស្រឡាញ់ គ្រប់យ៉ាងព្រោះស្រឡាញ់ » ជុងហ្គុក តបទៅថេយ៍វិញជាមួយពាក្យថា ស្រឡាញ់ និយាយចេញមកមិនស្ទាក់ស្ទើរសូម្បីបន្តិច ទោះបីសួរប៉ុន្មានដង ក៏ចម្លើយគឺស្រឡាញ់
« ស្រឡាញ់ត្រូវធ្វើបែបនេះមែនទេ? » សំណួរបន្ទាប់ ថេយ៍សួរទាំងអួលអាក់ មានអារម្មណ៍ថាថប់ៗ មិនយល់ពិតមែន ថាស្រឡាញ់ត្រូវឬចង់បានឲ្យពិតប្រាកដ បើស្រឡាញ់ហេតុអីមិនដោះលែង? បើស្រឡាញ់ហេតុអីឃុំឃាំង បិទសិទ្ធិ នេះថ្ងៃទីមួយទេតែបែរជាមានអារម្មណ៍ថាកំពុងកៀបសង្កត់ខ្លួនយ៉ាងខ្លាំង
« បើមិនធ្វើបែបនេះ បងដឹងថាអូនប្រាកដជាទៅចោលបងម្ដងទៀត »
« តែធ្វើបែបនេះចងបានត្រឹមកាយ លោកមិនបានចិត្តខ្ញុំឡើយ »
« យប់ជ្រៅហើយ អូនប្រហែលងងុយហើយត្រូវទេ? គួរតែចូលគេងហើយ » ជុងហ្គុក មិនតបថេយ៍បន្តទៀត គេក៏និយាយផ្សេង និងលើកបីថេយ៍ឡើងដើរទៅរកគ្រែ ដាក់គេថ្នមៗទៅលើគ្រែ ទើបទម្លាក់ស្នាមថើបមួយខ្សឺតទៅលើថ្ងាសរបស់ថេយ៍តាមក្រោយ ទាញភួយដណ្ដប់ឲ្យគេយ៉ាងត្រឹមត្រូវទើបបោះជំហានមកតុធ្វើការរបស់ខ្លួនវិញ
ថេយ៍ គេងសម្លឹងមើលផែនខ្នងរបស់ជុងហ្គុកភ្លឹះៗ ចម្លើយរបស់គេ ធ្វើឲ្យបេះដូងខ្លួនកក់ក្ដៅខ្លាំងណាស់ កាយវិការមើលថែ បារម្ភបែបនេះ តើអ្នកណាដែលមិនទន់ចិត្តបាននោះ បើជ្រុលជាបដិសេធមិនអាចកែប្រែគំនិតជុងហ្គុកបានហើយ គួរតែបើកបេះដូង ថែរក្សាក្ដីស្រឡាញ់ដែលគេកំពុងផ្ដល់ឲ្យត្រូវទេ?
STAI LEGGENDO
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...