ថេយ៉ុងឈានជើងដើរចូលក្នុងផ្ទះ ក៏ឃើញសភាពផ្ទះស្ងាត់ជ្រងំ អ្នកគ្រប់បំពេញការងាររៀងៗខ្លួនគ្មានអ្វីខុសប្លែកពីធម្មតាបន្តិចឡើយ គេព្យាយាមដើរបន្តរហូតទៅដល់មុខបន្ទប់ជុងហ្គុក រុញទ្វារយឺតៗដោយរក្សាភាពស្ងៀមស្ងាត់ព្រោះមិនចង់ឲ្យឮសម្លេងដល់អ្នកណា« ហេតុអីក៏គេងទាំងបែបនេះ? » ភ្នែករបស់ថេយ៉ុងក៏ក្រលៀសទៅឃើញរាងកាយមាឌធំមាំដែលគេងនៅលើសាឡុង ក្នុងសភាពពិបាកមើល ចេះគេងទៅកើតពេលថ្ងៃបែបនេះ សម្លៀកបំពាក់មិនបានប្ដូរ អត់នៅជាមួយតែមួយព្រឹក អត់មានអ្នកមើលថែទេឬ?
« ដោយសារតែបែបនេះទើបខ្ញុំទៅណាមិនបាន ទៅណាក៏ចេះតែនឹកឃើញដល់មុខលោក » ថេយ៉ុង រអ៊ូរទាំតិចៗទាំងដៃកំពុងដោះស្បែកជើងឲ្យជុងហ្គុក បន្ទាប់ពីដោះរួចគេក៏យកស្បែកជើងទៅទុកហើយទៅយកភួយមួយទៅដណ្ដប់ឲ្យជុងហ្គុក
« អ៎ួយ » ថេយ៉ុង ឧទានឡើងខ្លាំងៗនៅពេលខ្លួនរបស់គេត្រូវបានឱបក្រសោបដោយដៃមាំមួយគូរ ធ្វើឲ្យគេត្រូវជ្រុលខ្លួនទៅលើជុងហ្គុក ច្រមុះក៏ទៅប៉ះជាមួយនិងទ្រូងហាប់ណែនពោលពេញទៅដោយសាច់ដុំ
គ្រប់សម្លេងបានស្ងាត់បន្សល់ទុកនូវសម្លេងបេះដូងរវាងពួកគេដែលកំពុងលោតដុកដាក់ៗបញ្ជាមិនបាន ពេលវេលាដូចជាឈប់ដើរ អារម្មណ៍ទទួលដឹងពីភាពកក់ក្ដៅពីទ្រូងមាំកាន់តែធ្វើឲ្យបេះដូងលែងមានលំនឹង ទទួលស្គាល់ថារាល់ពេលស្ថិតនៅក្បែរជុងហ្គុក គឺកក់ក្ដៅ មានអារម្មណ៍ថាពិភពលោកហាក់មានតែគេនិងជុងហ្គុក ជីវិតបានស្រស់បំព្រង តែបើបៀបនិងពេលនៅជាមួយ ហ្សេនដេល គឺខុសគ្នា សូម្បីតែពេលគេលើកបីក៏គ្មានអារម្មណ៍អ្វី គេមើលថែ គេបារម្ភ តែបែជាមានអារម្មណ៍ល្ហល្ហេវទៅវិញ
« មកពីណា? ខ្ញុំចាំឯងយូរហើយ » ជុងហ្គុក ចាប់បង្វិលឲ្យថេយ៉ុងមកនៅក្នុងរង្វង់ដៃ ឱបយ៉ាងណែន ណែនស្ទើរតែរលាយចូលគ្នាទៅហើយ ច្រមុះរបស់ជុងហ្គុកក៏ថើបខ្សឺតទៅលើសក់របស់ថេយ៉ុង ថេយ៉ុងមិនមាត់ មិនប្រកែក បណ្ដោយឲ្យជុងហ្គុក ឱបថើបតាមចិត្តចង់ បើខ្លួនគេផ្ទាល់ក៏នឹកជុងហ្គុកដែល បែកបន្តិចមិនបានផង ចុះទម្រាំត្រូវបែករហូតតើគិតយ៉ាងមិច?
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...