ពេលព្រឹកបានឈានចូលមកដល់ ថេយ៍ ក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនទៅកោះជេជូជាមួយ ជុងហ្គុក តែមុនហ្នឹងទៅ ថេយ៍ ក៏បានឲ្យអ្នកបម្រើរបស់ខ្លួនទាំងអស់ រៀបចំខ្លួនឲ្យរួចរាល់ផងដែរព្រោះមិនយូរមិនឆាប់គេត្រឡប់អេស្ប៉ាញវិញហើយផ្ទះមួយនេះត្រូវទុកចោលដូចគ្នា« អ៊ុំចាង » ថេយ៍ កាន់វាលិសរបស់ខ្លួនដើរចុះមកព្រមទាំងស្រែករកសព្វនាមរបស់ស្រ្ដីវ័យចំណាស់ជាងគេក្នុងផ្ទះ បន្តិចក្រោយមកអ៊ុំចាងក៏ដើរតម្រង់មករក ថេយ៍ ទាំងទឹកមុខមិនសូវស្រស់បស់
« អ្នកប្រុសតូច »
« នេះអ៊ុំវាជាប្រាក់សម្រាប់គ្រប់គ្នាដែលបានមើលថែផ្ទះមួយនេះរហូតមក ហើយរបស់នេះគឺជារបស់អ៊ុំ ខ្ញុំដឹងថាអ៊ុំហត់នឿយច្រើនហើយអ៊ុំគួរសម្រាក » ថេយ៍ ញញឹមសម្លឹងទៅកាន់អ៊ុំចាងដែលកំពុងរលីងរលោងទៀតហើយនោះ គាត់កំពុងលើកដៃជ្រាវជ្រួញរបស់គាត់មកទទួលពីដៃ ថេយ៍ របស់អ្នកផ្សេងជាប្រាក់ខែធម្មតា តែសម្រាប់អ៊ុំចាងវិញ ថេយ៍ បានឲ្យនូវផ្ទះមួយ ទោះវាមិនធំតែសមល្មមសម្រាប់ឲ្យគាត់ប្រើជីវិតធម្មតាបាន
« អ្នកប្រុសដាច់ចិត្តទៅហើយមែនទេ? »
« ម៉េចក៏អ៊ុំយំ? ខ្ញុំអត់ទាន់ទៅនោះទេ ខ្ញុំត្រូវទៅកោះជេជូប៉ុន្មានថ្ងៃសិន សុំពឹងអ៊ុំឲ្យជួយរៀបចំផងណា »
« អ៊ុំមិនធ្វើឲ្យអ្នកប្រុសខកបំណងទេ សុខសប្បាយតាមផ្លូវណាអ្នកប្រុសតូចរបស់អ៊ុំ » គាត់ញញឹមជាមួយទឹកភ្នែកនៅក្នុងក្រឡង់ភ្នែកតិចៗ មិនមែនគាត់ភ្នែកទន់ឆាប់យំអីនោះទេ តែគាត់ពិតជាមិនទាន់ដាច់ចិត្តពីផ្ទះមួយនេះពិតមែន តែគាត់មិនអាចជំទាស់ចិត្តអ្នកប្រុសតូចបណ្ដូលចិត្តគាត់បានដែរ
« បាទ ខ្ញុំទៅសិនហើយ » ថេយ៍ បន្តអូសវាលិសដើរចេញទៅខាងមុខផ្ទះដើម្បីរង់ចាំ ជុងហ្គុក មិនភ្លេចបែរមកក្រោយសម្លឹងមើលទៅផ្ទះរបស់ខ្លួន ដកដង្ហើមធំមួយឃូសទើបបែរមកវិញដោយដោយឈររង់ចាំអ្នកដែលថាមកយកខ្លួន មិនយូរ ជុងហ្គុក បានមកដល់តាំងព្រឹកពិតមែន
« អូនចាំបងយូរទេ? » ថេយ៍ ក្រវីក្បាលបញ្ជាក់ថាមិនយូរទេ ទើប ជុងហ្គុក បើកទ្វារដើរចុះមកដោយយកវាលិសរបស់ ថេយ៍ ទៅដាក់គូទឡានពេលរួចរាល់ក៏ដើរមកបើកទ្វារឡានឲ្យ ថេយ៍ ដើម្បីឲ្យទៅអង្គុយនៅក្នុងឡាន
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...