ភាគទី០៧:សួរខ្លួនឯងសិនទៅថាគេដាស់ភ្ញាក់ឬអត់?

2.4K 214 0
                                    


រាត្រីយប់ស្ងាត់ពាក់កណ្តាលអាធ្រាត អ្វីៗបានស្ងប់ស្ងាត់អស់នៅឡើយតែសំឡេងចេញពីក្នុងបន្ទប់មួយចេញពីវីឡាស្កឹមស្កៃនៅដាច់ដោយឡែកពីរគេ សំឡេងប្រកែកគ្នាបានបន្តជាយូរតែមិនព្រមស្ងាត់ទាល់តែសោះ

« ហេតុអីក៏ស្ងាត់ហើយ គេងហើយមែនទេ?? » ជុងហ្គុកសួរទៅកាន់អ្នកនៅក្នុងរង្វង់ដៃដែលទើបនិងស្ងាត់មាត់លែងប្រកែកតវ៉ាជាមួយខ្លួនទៀត

« បើព្រមគេងបែបនេះតាំងពីដំបូងណាក៏មិនបាច់ត្រូវហត់ដែល » ជុងហ្គុកបន្តនិយាយម្នាក់ឯងទាំងដឹងថាអ្នកគេងលក់នោះមិនអាចក្រោកមកឈ្លោះទាល់ទែងបន្តបានទៀត ទម្រាំតែថេយ៉ុងចិត្តគេងតាមសម្រួលបែបនេះគឺយប់ជ្រៅណាស់ទៅហើយម៉ងជិត១ភ្លឺទៅហើយ ក្មេងរូបស្រស់នេះពិតជាចចេសមែនគ្រាន់តែគេងឱបក៏កំណាញ់ខ្លួនដែរ។ ជុងហ្គុកបន្ថែមកម្លាំងដៃឱបថេយ៉ុងហើយក៏គេងលក់ទៅតាមដូចគ្នា បើសិនជាអ្នកមិនដឹងគេប្រាកដជាថាពួកគេជាគូរស្នេហ៍និងគ្នាមិនខាន តែការពិតទើបតែជួបមុខគ្នាកាលពីព្រឹកមិញហើយយប់ឡើងក៏គេងឱបគ្នាបែបនេះ

ពេលព្រឹក...
ម៉ោង៨ព្រឹកទៅហើយ តែអ្នកមាននាមថាលោកប្រុសតូចនិងកម្លោះតូចដែលជាអ្នកមើលថែនោះមិនទាន់ភ្ញាក់នៅឡើយ កូនចៅនិងអ្នកបម្រើក្រោកបំពេញការងារអស់ហើយតែម្ចាស់ផ្ទះមិនទាន់ទាំងចេញពីក្នុងបន្ទប់ផង

« ហ្ហឹម » ដៃអ្នកដែលប្រកែកមិនឲ្យគេឱបម្សិលមិញក៏បានលើកទៅឱបរឹតគេវិញយ៉ាងណែនព្រោះគិតថាជាខ្នើយឱបហើយខ្នើយនេះពិតជាទន់និងកក់ក្ដៅទៀតផង

« គ្មានអ្នកមើលថែឯណាដូចឯងទុកឲ្យអ្នកជំងឺក្រោកពីគេងមុននោះទេ » ជុងហ្គុកឱនទៅខ្សឹបដាក់ត្រចៀករបស់ថេយ៉ុងល្វើយៗ តែថេយ៉ុងគ្រាន់តែយកដៃមកខ្ទប់ត្រចៀកហើយបន្តគេងបន្តទៀត

« ថេយ៉ុងក្រោកឡើង »

ផាច់...សម្លេងដាស់រញ៉េរញ៉ៃទទួលបានរង្វាន់ដោយមួយកំផ្លៀងយ៉ាងសមចិត្ត ធ្វើឲ្យអ្នកដែលដាស់គេអប្បាញ់មិញត្រូវស្ងាត់មាត់បន្តិចហើយក៏រកនឹកគំនិតមករញ៉េរញ៉ៃអ្នកគេងសំពឹកដូចខ្មោចងាប់នេះបន្ត

🔒💓ចង្វាក់បេះដូង💓🗝️Donde viven las historias. Descúbrelo ahora