ភាគទី៣៣ : បង្ខំតែដំបូង ចុងក្រោយអូនក៏ថ្ងូរហៅឈ្មោះបង?

2.4K 172 2
                                    

ជុងហ្គុក អង្គុយកំដរនិងលួងលោម ថេយ៍ ជាមួយពាក្យសម្ដីទន់ភ្លន់កាយវិកាថ្នាក់ថ្នម ព្រោះមើលទៅ ថេយ៍ ដូចជាភ័យខ្លាំងណាស់ បេះដូងលោតញាប់ អង្គុយបង្ហូរទឹកភ្នែកតែមិននិយាយអីមួយម៉ាត់

« ថេយ៍ អូនឃ្លានទេ? » ជុងហ្គុក សួរទៅអ្នកសំងំក្នុងដៃរបស់ខ្លួនមិននិយាយអ្វីសូម្បីមួយម៉ាត់ តែចាត់ទុកថាល្អជាជាងអុកឡុក ត្អូញត្អែរថាចង់ត្រឡប់ទៅផ្ទះ គេមិនមែនមានបំណងចង់ឃុំឃាំង ថេយ៍ នោះទេ តែធ្វើក៏ព្រោះស្រឡាញ់ ខ្លាចថាខ្លួនដោះដៃឲ្យ ថេយ៍ ចេញទៅគេនិងទៅចោលខ្លួនរហូតទៀត ការរង់ចាំរយៈពេលពីរឆ្នាំកន្លងវាមិនស្រួលទេ គេចាំទាំងអន្ទះសា គេចាំទាំងបេះដូងល្ហល្ហេវ មិនដឹងថា ថេយ៍ មានឥទ្ធិពលអ្វីមកលើខ្លួនឡើយ បានជាធ្វើឲ្យគេមិនអាចពាលលា រញ៉េរញ៉ៃជាមួយមនុស្សស្រីដូចកាលពីមុន សុខចិត្តចាំគេទាំងឯកា

« ថេយ៍ អូនមិនស្រួលខ្លួនឬ? បងមើលបន្តិចមើល៌ អូនក្ដៅខ្លួនម៉្លេះ » ជុងហ្គុក លើកដៃមកស្ទាបថ្ងាសរបស់ ថេយ៍ និងបន្តទៅដល់ខ្លួន ថេយ៍ទៀត ក៏ទទួលដឹងថា ខ្លួនកំលោះតូចដែលខ្លួនកំពុងឱបកំពុងតែក្ដៅងំទឹកមុខស្លេកស្លាំងបន្តិចបន្តួច បណ្ដាលឲ្យ ជុងហ្គុក អត់ភ័យមិនបាន

« ខ្ញុំអត់អីទេ » ថេយ៍ ចាប់ដៃរបស់ ជុងហ្គុក ចេញ ហើបមាត់ប្រកែកយ៉ាងលឿន ខណៈពេលដែលឃើញទឹកមុខ ជុងហ្គុក បារម្ភពីខ្លួនយ៉ាងខ្លាំង តែក៏ត្រូវឱនមុខចុះវិញស្របពេលកែវភ្នែកមូលក្រឡង់របស់ខ្លួនបានសម្លឹងប្រសព្វជាមួយកែវភ្នែកមិនពេញចិត្តសម្ដីខ្លួនអំបាញ់មិញនេះ

« បើមិនស្រួលខ្លួនក៏ប្រាប់ថាមិនស្រួលខ្លួន កុំសំងំឈឺតែម្នាក់ឯង បងមិនចូលចិត្ត បងមិនចង់ឃើញអូនឈឺនោះទេ ឮទេ? »

« អឹម » ថេយ៍ ក៏ងក់ក្បាលផ្ងក់ៗ ហើយឱនមុខចុះកាន់តែខ្លាំង ព្រោះក្បាលកំពុងតែឈឺខ្ទោកៗ មកពីខ្លួនគេមិនសូវស្រួលខ្លួនហើយយលសប្តិមិនល្អទៀតនោះទើបបណ្ដាលក្បាលឈឺ តែមិនដឹងហាមាត់ប្រាប់ជុងហ្គុកបែបណា

« គេងបន្តិចសិនទៅ បងខលឲ្យវ៉ុនជេទៅមន្ទីពេទ្យ ទិញថ្នាំឲ្យអូន » បន្ទាប់ពីរៀបចំឲ្យ ថេយ៍ គេងវិញហើយ ជុងហ្គុក ដើរចេញទៅខាងក្រៅ ខលទៅ វ៉ុនជេ ប្រាប់ពីអការៈរបស់ ថេយ៍ ដើម្បីឲ្យទៅទិញថ្នាំយកមក បើដឹងថា ថេយ៍ មិនសូវស្រួលខ្លួនបែបនេះ គេក៏មិនធ្វើអី ថេយ៍ ដូចកាលពីព្រឹកមិញនោះដែរ

🔒💓ចង្វាក់បេះដូង💓🗝️Wo Geschichten leben. Entdecke jetzt