#មួយខែក្រោយ
មួយខែកន្លងទៅពិតជាលឿនណាស់ លឿនរហូតនិងស្មានមិនដល់ តែបើងាកមកមើលមនុស្សពីរនាក់ដែលមាននាមជាអ្នកមើលថែជំងឺនិងអ្នកជំងឺឯណេះវិញ ទំនាក់ទំនងរបស់ពួកគេក៏បានវិវត្តន៍ដូចគ្នា អាចថាលើសឬជ្រុលហួសពីការស្មាន ផ្ដើមចេញពីមនុស្សពីរនាក់មិនធ្លាប់ស្គាល់គ្នាទាល់តែសោះបែជាមកស្គាល់គ្នា គេងបន្ទប់ជាមួយគ្នា ហើយពេលខ្លះធ្វើដូចគេទាំងពីរជាសង្សារគេអីចឹង មានទាំងឱបមានទាំងថើប លាយឡំគ្នា ញ៉ាំបាយក៏ជាមួយគ្នា ធ្វើអ្វីក៏ជាមួយគ្នា ប្រៀបបាននិងគូរស្នេហ៍មួយគូរដែលខ្វះគ្នាមិនបាន បាត់មុខក៏មិនបាន។
« ឡប់សតិ ឆ្គួតជ្រូក ព្រាននារី រោគចិត្ត » សម្លេងជេរញ៉ែតៗចេញពីរង្វង់មាត់តូចគួរឲ្យស្រឡាញ់ដែលបាញ់ប្រហារចំកណ្ដាលមុខពេញៗដល់អ្នកដែលត្រូវបានគេជេរ ។ មិនទាន់ដឹងអីផងហ៊ានឱបគេណែនៗពេញៗដៃ សូម្បីតែឥឡូវនេះគេក៏ឱបខ្លួនសឹងដាច់ខ្យល់ទៅហើយ
« ហេតុអីក៏ជេរពិរោះយ៉ាងនេះ ជេរបែបនេះសមតែបានទទួលរង្វាន់ » ជុងហ្គុកមិនខ្វល់ពីពាក្យជេរស្ដីមកកាន់ខ្លួន មានតែញញឹមចាក់បណ្ដោយ ធ្វើឲ្យក្នុងខ្លួនថេយ៉ុងពេញដោយកំហឹង ខឹងណាស់ ខឹងដែលធ្វើអីអាប្រុសឆ្គួតនេះមិនកើត បើពាក្យសម្ដីវិញ ផ្អែមរលួយស្ដាប់ហើយព្រឺសម្បុរពេញខ្លួន
« លោកជាពេលណា ខ្ញុំនិងប្រកាសសង្រ្គាមជាមួយលោកហើយ »
« អូនចង់ធ្វើសង្រ្គាមលើគ្រែជាមួយបងមែនទេ? »
ដឹប...
« អួយ ឈឺណាស់ »
« មកពីលោកកើតជំងឺឆ្គួត ដាក់ប៉ុន្មានដៃទៀតល្អទេ ក្រែងល៎ធូរស្រាលពីជំងឺខ្លះ » ថេយ៉ុងងើយសម្លឹងមុខជុងហ្គុកភ្លឹះៗ ទាំងខ្សែភ្នែកខឹងសម្បារលាយឡំនិងការខ្នក់ខ្នាញ់និងចរឹកប្រុសព្រាន សម្ដីពីមួយថ្ងៃទៅមួយថ្ងៃរឹតតែធ្វើឲ្យគេរឹងខ្លួនហើយ
« មកពីឯងនិងហើយដែលធ្វើឲ្យខ្ញុំឆ្គួត តែឆ្គួតនេះណា អ្នកណាក៏ប្រាថ្នាចង់បានដែរ លើកលែងតែឯងម្នាក់និងហើយសូម្បីតែខ្ញុំឱបក៏កំណាញ់ខ្លួន »
VOCÊ ESTÁ LENDO
🔒💓ចង្វាក់បេះដូង💓🗝️
Fanficទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...