« ហ្ហឹកៗ អត់ទេ កុំធ្វើបែបនេះអី » ថេយ៍ យំរហូតទាល់តែដង្ហក់ ក្រវីក្បាលបដិសេធជាមួយពាក្យសម្ដី ហ្សេន មិនយល់ទាល់តែសោះហេតុអីបានជា ហ្សេន ប្រែមកជាមនុស្សគ្មានហេតុផល ហើយមានចរឹតបែបនេះទៅវិញ« ហេតុអីយំ? ខ្ពើមរអើមណាស់ឬ? ខ្ញុំវាថោកទាបណាស់មែនទេ សូម្បីប៉ះពាល់ខ្លួន ថេយ៍ ក៏មិនបាន? » ហ្សេន លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ ថេយ៍ រហូតទាល់តែស្អាត និយាយបណ្ដើរសម្លឹងមើលរង្វង់មុខរបស់ ថេយ៍ បណ្ដើរ ហើយឆ្លៀតសម្លឹងទៅមើលឃើញស្នាមនៅលើខ្លួនដូចគ្នា
« មិនមែនទេ ហ្ហឹកៗ ហ្សេន លោកគឺជាមនុស្សល្អម្នាក់ ជាមិត្តល្អដែលអាចជឿទុកចិត្តបាន ខ្ញុំសុំអង្វរទៅចុះកុំធ្វើបែបនោះមកលើខ្ញុំអី អឹម » ហ្សេន មិនចង់ឮមិនចង់ស្ដាប់ពាក្យសម្ដីរាយរ៉ាប់នោះបន្តទៀត ទើបទម្លាក់បបូរមាត់មកបឺតជញ្ជក់បបូរ ថេយ៍ ខ្លាំងទាំងអារម្មណ៍ខឹងជាមួយពាក្យថា មិត្តល្អ គេមិនចង់បានទំនាក់ទំនងត្រឹមមិត្តឡើយ
« អ្ហាស៎ ហ្សេន » សំឡេងថ្ងូចង្ងូរលាយឡំជាមួយសំឡេងយំយេកបន្លឺឡើងបង្ហើរៗព្រោះតែ ហ្សេន កំពុងឈ្មុសឈ្មុលត្រង់ប្រឡោះកសខ្ជីប្រើធ្មេញខាំទៅលើស្នាមដែលមានស្រាប់នោះម្ដងទៀតបង្កឲ្យមានអារម្មណ៍ថាឈឺក្រហាយ
« មីង ហ្សេនដេល លោកចង់ឲ្យខ្ញុំស្អប់លោកអស់មួយជីវិតមែនទេ? » ថេយ៍ ឈប់រើ គេងស្ងៀមៗតែក៏និយាយឡើងទាំងស្ដាប់សឹងមិនឮឡើយ តែពាក្យនោះបែរជាបានធ្វើឲ្យ ហ្សេន បញ្ឈប់ទង្វើភ្លាមៗ ទេ គេទទួលយកមិនបានដូចគ្នាបើមនុស្សដែលគេស្រឡាញ់ស្អប់គេអស់មួយជីវិតនោះ
« ថេយ៍ » ហ្សេន ប្រលែងដៃដែលចាប់កាន់ដៃរបស់ ថេយ៍ ខ្លាំងៗមិញនេះឲ្យមានសេរីភាពវិញទើប ថេយ៍ ប្រញាប់ក្រោកឡើងហើយរុញទ្រូងគេចេញ ហើយបង្ខិតខ្លួនទៅឆ្ងាយពីគេ ទឹកភ្នែកនៅតែបន្តស្រក់ចុះមិនដាច់ អារម្មណ៍អំបាញ់មិញមិនដឹងត្រូវបរិយាយបែបណាឲ្យសាកសម
« សុំទោស ថេយ៍ »
« ចេញទៅ កុំចូលមកជិតខ្ញុំ » ហ្សេន បម្រុងចូលទៅជិតតែពាក្យសម្ដីដែលម្ខាងទៀតនិយាយធ្វើឲ្យគេត្រូវផ្អាកហើយឈប់ភ្លាមៗ កែវភ្នែកទាំងគូសម្លឹងមើលទៅសភាពរបស់ ថេយ៍ ដែលអង្គុយឱបក្បាលជង្គង់យំ
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...