មិនយូរប៉ុន្មាន ឡានរបស់ ជុងហ្គុក ក៏បានមកផ្ទះរបស់ ថេយ៍ មុននេះគេគ្រាន់តែកុហក ថេយ៍ ប៉ុណ្ណោះដូចគេធ្លាប់និយាយអញ្ចឹងបើនឹកខ្លាំងអាចទៅលេងឬទៅនៅជាមួយបានប៉ុន្តែបើមិនចង់ទេក៏មិនបង្ខំនោះដែរ
« អូនមិនចុះទេមែនទេ? » ជូងហ្គុក សួរទៅអ្នកដែលកំពុងអង្គុយធ្វើឆ្ងល់ព្រោះមុនពេលមក ជុងហ្គុក និយាយច្បាស់ៗថានាំទៅខនដូរតែពេលនេះក៏មកផ្ទះទៅវិញ« ... » ថេយ៍ មិននិយាយច្រើនលូកដៃទាញទ្វារដើរចុះដោយមិននិយាយរក ជុងហ្គុក បន្តិចសោះ បានប្រាប់ហើយថាឈប់និយាយរក2ថ្ងៃព្រោះតែ ជុងហ្គុក ថ្ងៃស្រែកឲ្យដាក់ពីរដងទោះគេមិនបានស្រែកខ្លាំងៗតែចាត់ទុកថាគេបានស្រែកដាក់ហើយ
« ស្រែកបន្តិចសោះក៏ខឹងឈប់និយាយរកមែនឬ? » ជុងហ្គុក សម្លឹងមើលផែនខ្នង ថេយ៍ ដែលដើរចេញពីឡានចូលទៅក្នុងផ្ទះទាំងនៅញញឹមជាប់បបូរមាត់ព្រោះក្នាញ់ជាមួយចារិតខឹងមិននិយាយហ្នឹង មុននេះដូចជាគេជាអ្នកខឹងនោះទេតែពេលនេះងរខ្ទើតដាក់គេទៅវិញ។ ជុងហ្គុក សម្លឹងមើល ថេយ៍ ចូលទៅក្នុងផ្ទះបាត់ហើយទើបបើកឡានត្រឡប់ទៅខនដូររបស់ខ្លួនវិញ
...
ថេយ៍ ទម្លាក់ខ្លួនគេងទៅលើពូកជាមួយអារម្មណ៍ស្រស់ថ្លាជាងរាល់ដង អារម្មណ៍ល្អៗសុទ្ធតែបានមកពីបុរសម្នាក់នោះទាំងអស់ មកកូរ៉េប៉ុន្មានថ្ងៃនេះគឺចំណាយពេលនៅជាមួយគេទាំងអស់ មុនដំបូងនៅដោយសារគេបង្ខំតែក្រោយមកខ្លួនទៅវិញទេដែលស្ម័គ្រនៅក្បែរគេដូចកាលពីព្រឹកមិញអញ្ចឹង
« ហ្សេន យ៉ាងម៉េចទៅហើយ? » ថេយ៍ ក្រោកអង្គុយលើកដៃមកញីស្នៀតផ្កាថ្នមៗនឹកឃើញរឿងកាលព្រឹកមិញខ្លួនក៏នៅរអាជាមួយ ហ្សេន នៅឡើយ នៅសុខៗក៏ប្រែទៅជាបែបនោះដូចកម្រោលចូលយ៉ាងអញ្ចឹងប្រហែលជាគេលែងមកជួបខ្លួនទៀតហើយទេដឹង?
« ហេតុអីខ្ញុំត្រូវចូលទៅសុំទោសគេ? គេទេដែលត្រូវខលមករកខ្ញុំ » ថេយ៍ លើកទូរស័ព្ទបម្រុងចុចខលទៅ ហ្សេន តែក៏ប្ដូរចិត្តឈប់ខលទៅវិញ ហ្សេន ជាអ្នកដែលខុសតែ ថេយ៍ បែរជាចង់ខលទៅសុំទោសតែកាន់តែគិតកាន់តែមិនស្រណុកចិត្តព្រោះមិនធ្លាប់ទាស់សម្ដីជាមួយ ហ្សេន បែបហ្នឹងជាមួយគេឡើយ
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...