ភាគទី១៤ : មិនមែនប្រច័ណ្ឌតែទើសភ្នែក!

2.1K 189 0
                                    


បន្ទាប់ពីយំអស់មួយស្របក់ យំរហូតទាល់តែមានអារម្មណ៍ថានៅក្នុងទ្រូងបានធូរស្រាលជាងមុនរួចហើយ ថេយ៉ុងក៏ព្យាយាមទាញរាងកាយរបស់ខ្លួន ដើរខ្ជើតៗទៅរកបន្ទប់ទឹក ដើម្បីសម្អាតខ្លួន ទោះយំបន្តក៏គ្មានប្រយោជន៍ មិនដឹងយំដើម្បីអី? យំព្រោះតែហេតុអី? បើមុននិងក្រោយគេចាកចេញដដែលហើយរឿងនេះក៏ដឹងតាំងពីដំបូងមកម្ល៉េះ

រាងកាយសស្រឡូនពោលពេញទៅដោយដំណក់ទឹកតូចៗ សាច់ខ្លួនដែលមានពណ៍សម្បុរសប្រែជាក្រហមងាំង ព្រោះតែម្ចាស់ខ្លួនព្យាយាមដោះរូសវាទាំងចិត្តខឹង ចិត្តស្អប់ ភាពអន់ចិត្ត អន់ចិត្តដែលខ្លួនទៅប្រឡូកប្រឡាក់ជាមួយមនុស្សដែលមិនគួរក្បែរ ដឹងហើយ ឮហើយថាគេមានមនុស្សដែលសាកសម មនុស្សដែលស្រឡាញ់តែបែជាហាមចិត្តខ្លួនមិនបាន

ថេយ៉ុង ដើរចេញពីបន្ទប់ទឹកទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ជើងឈឺតែគ្មានអារម្មណ៍ថាឈឺ បន្ទប់ធំទូលាយតែមានអារម្មណ៍ថាចង្អៀតចង្អល់ មកពីអ្វី? ទឹកភ្លៀងស្រាប់តែធ្លាក់ចុះមកម្ដងមួយគ្រាប់ៗខ្យល់ត្រជាក់ៗក៏សាយភាយពាសពេញបន្ទប់ ដោយសារសម្លេងទឹកភ្លៀងថេយ៉ុងក៏រៀបនិងទម្រេតខ្លួនគេងសម្លេងទូរស័ព្ទស្រាប់តែបន្លឺសម្លេងឡើង

« ... » ថេយ៉ុង សម្លឹងមើលទូរស័ព្ទពីចម្ងាយទាំងភាពធុញទ្រាន់ ហាក់មិនចង់ទទួល គ្មានអារម្មណ៍និយាយជាមួយអ្នកណា គ្មានអារម្មណ៍លេងសើច តែទូរស័ព្ទចេះតែរោទ៍មិនឈប់មិនឈរទើបបង្ខំចិត្តឲ្យគេក្រោកដើរទៅយកទូរស័ព្ទមកនិយាយទាំងការធុញថប់ឲ្យទាល់តែបាន

( ហាឡូ! អូនសម្លាញ់ អូនដឹងទេបងបែកអូនមិនបានប៉ុន្មានផងក៏នឹកអូនទៅហើយ អូនដាក់ស្នេហ៍បងមែនទេ? បើសិនជាអូនបាននៅក្បែរបងបន្តិចទៀតបងច្បាស់ជាងប់ងល់និងអូនងើបក្បាលលែងរួចមិនខាន )

« ... » ថេយ៉ុង ស្ងៀមទ្រឹង ស្ដាប់រាល់ពាក្យសម្ដីរបស់ហ្សេនដេលនិយាយទាំងទឹកមុខរៀបស្មើរ ចេះតែកើតចិត្តឆ្ងល់ ប្រុសម្នាក់និងកើតអី? ខ្លួនថា ខ្លួនជេ ថែមទាំងខឹង នៅតែមិនចេះឈឺទាល់តែសោះ កាន់តែជេរកាន់តែលួងលោម កាន់តែថាឲ្យកាន់តែចូលមកស្និតស្នាល អារម្មណ៍កក់ក្ដៅដែលផ្ដល់ឲ្យមកថេយ៉ុងចេះតែកើនជាលំដាប់ តែអារម្មណ៍ឲ្យត្រឡប់ទៅវិញគឺគ្មាន

🔒💓ចង្វាក់បេះដូង💓🗝️Donde viven las historias. Descúbrelo ahora