ថេយ៉ុង ឈានជើងចូលទៅក្នុងផ្ទះថ្នមៗ សម្លឹងមើលគ្រប់កន្លែងនៃផ្ទះ ទឹកភ្នែកស្រាប់តែតមៀលចុះមកម្ដងបន្តិចៗពេលនឹកឃើញដល់អនុស្សាជាច្រើនធ្លាប់សាងឡើងពេលខ្លួននៅតូច ប៉ា ម៉ាក់ រួមទាំងខ្លួនគេពេលនោះពិតជាមានក្ដីសុខណាស់ តែគ្រប់យ៉ាងបានបញ្ចប់ទៅបន្សល់ត្រឹមតែគេម្នាក់ឯងនៅបន្តចងចាំរឿងអតិតកាល
កែវភ្នែកដែលពាសពេញដោយទឹកភ្នែកនៅពាសពេញក្រឡង់ភ្នែកក៏ប្រទះនិងរូបថតធំមួយដែលឈរសំញែងនៅចំកណ្ដាលផ្ទះ រូបថតគ្រួសារ រូបថតដែលរីករាយ រឿងរ៉ាវល្អៗជាច្រើនត្រូវបានបន្សល់ទុកក្នុងផ្ទះមួយនេះ
« អ្នកប្រុសតូច » សម្លេងមួយបានបន្លឺនៅក្បែរថេយ៉ុង ស្របនិងរាងកាយស្រ្តីចំណាស់ម្នាក់កំពុងរំកិលជំហានមករកថេយ៉ុងដូចគ្នា គាត់មានអាយុជាង50ទៅហើយ តែគាត់មើលទៅរឹងមាំជាងចាស់ៗដែលមានអាយុប្រហាក់ប្រហែលនិងគាត់ គាត់សម្លឹងមកថេយ៉ុងពោលពេញដោយក្ដីស្រឡាញ់មិនអាចកាត់ថ្លៃបាន
« អ៊ុំចាង » ថេយ៉ុង ឧទានឈ្មោះគាត់តិចៗ សម្លឹងមើលគាត់ទាំងទឹកភ្នែក ប្រហែលអ៊ុំចាងនេះហើយជាសាច់ញាតិតែម្នាក់នៅក្នុងផ្ទះនេះ ទោះមាននាមជាអ្នកបម្រើតែគាត់ប្រៀបបាននិងអ៊ុំស្រីម្នាក់របស់គេអីចឹង
« ឈប់យំទៅ ទោះលោកប្រុសនៅរស់ក៏មិនចង់ឃើញអ្នកប្រុសតូចយំដែរ » ដៃមនុស្សចាស់ជ្រៀវជ្រួញលើកថ្នមៗមកជូតទឹកភ្នែករបស់គេចេញ និយាយពាក្យលួងលោមពេលឃើញថេយ៉ុងរហូតបែបនេះ មើលតែភ្នែកចុះហើមអស់ទៅហើយ មិនដឹងយំយ៉ាងណាទេប៉ុន្មានថ្ងៃនេះ
« ខ្ញុំមិនអីទេ ខ្ញុំពឹងអ៊ុំជួយមើលថែផ្ទះមួយនេះផង ខ្ញុំមិនបាននៅទៀតទេ » ថេយ៉ុងនិយាយឡើងទាំងកែវភ្នែកសម្លឹងមើលរូបថតលោកប៉ា គេក៏ដឹងថាចាកចេញទាំងលោកប៉ាទើបតែស្លាប់បែបនេះមិនសាកសមនោះទេ តែគេក៏មិនចង់នៅត្រាំត្រែងក្នុងទុក្ខសោកបែបនេះនោះដែរ គេមិនបានរត់ចេញពីភាពឈឺចាប់តែគ្រាន់តែចង់សម្រាកខ្លះមួយរយះនេះគេជួបភាពឈឺចាប់ច្រើនពេកហើយ
« អ្នកប្រុសចង់ទៅណា? ហេតុអីក៏ទៅ? ទីនេះមិនល្អតើមែនទេ? »
« មិនមែនបែបនិងទេ ខ្ញុំទៅមានហេតុផលរបស់ខ្ញុំ អ៊ុំក៏ត្រូវមើលថែខ្លួនដែរ » បញ្ចប់ប្រយោគ ថេយ៉ុងបាននាំរាងកាយរបស់ខ្លួនឡើងមកខាងលើតម្រង់ទៅរកបន្ទប់លោកប៉ា ជើងស្រឡូនក៏បោះជំហានតិចៗចូលទៅខាងក្នុងភ្នែកសម្លឹងមើលទៅគ្រប់កន្លែងទាំងអស់ ប៉ារបស់គេមិនដែលផ្លាស់ប្ដូរបន្ទប់នេះទេ វានៅដូចដើម វានៅបែបនេះជាច្រើនឆ្នាំហើយ
VOUS LISEZ
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...