ថេយ៉ុងប្រមូលរបស់រាយប៉ាយបណ្ដើរក៏ឈ្លាតដៀងកែវភ្នែកសម្លឹងទៅមើលប្រុសសំអុយដែលពង្រាយរបស់របរនៅក្នុងបន្ទប់ឡើងរញ៉េរញ៉ៃ គិតស្អីនិង? មនុស្សណ៎ាមិនមែនទេវតា បើខឹងទប់មិនបានវៃលែងដឹងមនុស្សមើលមិនឃើញហើយ
បន្ទាប់ពីរៀបចំបន្ទប់ឲ្យជុងហ្គុករួចរាល់ គេក៏បន្តទៅក្នុងបន្ទប់ទឹក លាយទឹកឲ្យគេងូត បើសិនជាគេមើលឃើញវិញពេលណាប្រាកដជាប្រើឲ្យបម្រើខ្លួនវិញមិនខានទេ
« លោកចូលទៅងូតទឹកបានហើយ » ថេយ៉ុងដើរចេញពីបន្ទប់ទឹកមកវិញហើយប្រាប់ទៅអ្នកអង្គុយសំកុក មិនបាននិយាយ មិនស្ដីអីបន្តិច ព្រោះតែនៅខឹងគ្នាទៅវិញទៅមកដដែល
បន្ទាប់ពីជុងហ្គុកចូលបន្ទប់ទឹកដើម្បីងូតទឹកហើយ ថេយ៉ុងក៏ដើរបើកបង្អួចបើកវាំងននដើម្បីឲ្យថ្ងៃចាំចូលមកក្នុងបន្ទប់ ថ្ងៃនេះពិតជាល្អគួរតែទទួលយកបរិយាកាសបែបនេះឲ្យបានច្រើន
« កាមេរ៉ាអីមកនៅទីនេះ? » ថេយ៉ុង ឈានជើងត្រឡប់មកវិញតែក៏ប៉ះនិងរបស់ម្យ៉ាង វាគឺកាមេរ៉ា ថេយ៉ុងក៏លូកដៃទៅយកវាមកមើលឃើញថាវានៅថ្មី ស្អាតទៀត បើថតរូបពីរបីសន្លឹកទុកប្រហែលជាល្អ បន្ទាប់ពីនិយាយរួចគេក៏ចេះតែថតនេះថតនោះអស់មួយស្របក់ ទើបបែរកាមេរ៉ាមកក្នុងបន្ទប់
ក្រឹប...
« អ៎ុះ » ថេយ៉ុង ទាញមកដាក់នៅក្បែរភ្នែកសារេចុះឡើងក៏បង្វែរចំអ្នកដែលដើរចេញពីបន្ទប់ទឹកដោយមានត្រឹមកន្សែងមួយមកជាមួយ ស្របពេលនោះផងដែរដៃរពិសក៏ចុចចំថតបានរូបកម្លោះសង្ហារដោយអចេតនា រូបថតដែលមើលហើយសឹងពិបាកក្នុងខ្លួន សាច់ដុំធំៗ មានដំណក់ទឹកតូចៗនៅជាប់ដងខ្លួននិងសក់ រាងកាយមួយនោះអស្ចារ្យពេកហើយ!« ហ្ហឹម » ថេយ៉ុងបែមុខទៅម្ខាង ជៀសភ្នែកមិនចង់ឃើញអ្វីមិនគួរឃើញអប្បាញ់មិញធ្វើឲ្យគេគិតបានវែងឆ្ងាយណាស់ តែការគិតសាងឡើងដោយអចេតនាទេ
« ថេយ៍ » ក្រោយពីឮគេហៅឈ្មោះខ្លួនហើយ ថេយ៉ុងក៏ដកដង្ហើមមួយឃូសសម្រួលអារម្មណ៍បន្តិចហើយដើរតម្រង់ទៅរកគេ ចាប់ដៃគេដើររហូតមកដល់គ្រែទើបបង្ហួសទៅយកសម្លៀកបំពាក់នៅក្នុងទូរមកឲ្យគេពាក់
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...