ភាគទី០៦:អាលោកឡប់សតិអាមនុស្សរោគចិត្ត

2.5K 229 1
                                    

ភាពខ្មៅងងឹតនៃស្រមោលរាត្រីបានឈានចូលមកដល់ធ្វើឲ្យពិភពលោកពណ៍ស្រស់បំព្រងប្រែទៅជាពណ៍ចម្រុះពណ៍ និងគ្របដណ្តប់ដោយភ្លើងអំពូលជំនួសឲ្យពន្លឺព្រះអាទិត្យ

...

« មិនទៅគេងទេហ្ហេស?? » ជុងហ្គុកសួរទៅកាន់ថេយ៉ុងដែលអង្គុយសម្លឹងគេម៉ក់ៗនៅក្បែរខ្លួនគេ មិនបាច់ឆ្ងល់ទេហេតុអីបានជាគេដឹងថាថេយ៉ុងនៅទីនេះមិនទាន់ទៅគេងគឺមកពីក្លិនរបស់ថេយ៉ុង នៅសាយភាយពេញច្រមុះជុងហ្គុកនៅឡើយ ក្លិនក្រអូបប្រហើរគួរឲ្យឈ្លក់វង្វេង មិនបានឃើញមុខផងគេលង់ដល់ថ្នាក់ទម្រាំបានឃើញទៀតនោះ

« ខ្ញុំមិនទាន់ទៅទេ ខ្ញុំប្រាកដចិត្តថាលោកគេងលក់សិន »

« ទោះបីខ្ញុំមើលមិនឃើញ តែពេលគេងមានគេតាមសម្លឹងខ្ញុំក៏គេងមិនលក់នោះដែរ »

« ខ្ញុំ!! មិនបាច់ខ្វល់ពីវត្តមានខ្ញុំទេ គិតថាខ្ញុំមិនបាននៅទីនេះក៏បាន » ថេយ៉ុងលើកដៃអេះក្បាលតិចៗ មិនដឹងនិយាយថាមិចឲ្យសម តែគេគ្រាន់តែចង់ប្រាកដចិត្តថាជុងហ្គុកបានគេងលក់មុនគេទៅគេងប៉ុណ្ណោះ មានឈ្មោះថាអ្នកមើលថែមិនមែនមកដេកផ្ទះគេទទេរៗទេ

« អួយ... » សុខៗស្រាប់តែជុងហ្គុកបន្លឺសម្លេងត្អូញត្អែរឡើងធ្វើឲ្យថេយ៉ុងអត់មិនបាននិងរត់ទៅមើលថាកើតអីបានជាគេងសុខៗមកស្រែកយ៉ាងនិង ស្រែកដូចមានអ្នកណាមកចាក់មួយកាំបិតអញ្ចឹង

« តើឈឺកន្លែងណាមែនទេ?? » ថេយ៉ុងសួរព្រមជាមួយទឹកមុខស្លេកស្លាំង ខ្លាចជុងហ្គុកកើតអីធ្ងន់ធ្ងរជាងនេះ ត្រឹមពិការភ្នែកគេត្រូវមកមើលថែបែបនេះហើយ ចុះទម្រាំតែស្លាប់ទៀតមិនឲ្យគេស្លាប់ទៅតាមទៅហើយហ្ហេស??

« គឺឈឺត្រង់នេះ » ជុងហ្គុកលើកដៃចង្អុលទ្រូងខាងឆ្វេងរបស់គេប្រាប់ទៅថេយ៉ុងថាវាឈឺ រីឯថេយ៉ុងខំយកដៃទៅប៉ះមើលថាមានរបួសអីមែនទេទើបស្រែកថាឈឺដូចគេយកកាំបិតមកចាក់.កបែបនេះនោះ តែក៏ឃើញថាគ្មានបានកើតអីនោះទេ

« គ្មានរបួសអីផង »

« តែវាឈឺ » ជុងហ្គុកចាប់ដៃថេយ៉ុងសង្កត់ហើយប៉ះវាកាន់តែខ្លាំងជាងមុនប្រាប់ទាំងទឹកមុខជូហួញ បង្ហាញប្រាប់ថាខ្លួមពិតជាឈឺ វាឈឺណាស់ ឈឺខ្លាំងណាស់ ឈឺដោយសារអ្នកខ្លះនិងហើយ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now