ភាគទី០៣:មិនស្លាប់ គ្រាន់តែពិការប៉ុណ្ណោះ

2.5K 190 1
                                    

« ប៉ា ប៉ា » សម្លេងតូចឆ្មាបានបន្លឺឡើងទាក់ទាញអារម្មណ៍អ្នកដែលជាប៉ាគេងក្បែរគេឲ្យងាកមកចាប់អារម្មណ៍ នេះជាលើកទីប៉ុន្មានហើយក៏មិនដឹងដែលគេមមើរស្រែកហៅនេះហៅនោះ

« ប៉ានៅទីនេះ Tae ប៉ានៅទីនេះ » លោកKim ប្រញាប់ចាប់ដៃកូនប្រុសដែលភ្ជាប់ជាមួយសេរ៉ូមនោះមកកាន់អង្អែលថ្នមៗដើម្បីលួងលោមកូនប្រុសកុំឲ្យស្រែកមមើរមមាយបន្តទៀត

« ប៉ា អួយ » Tae ស្រែកហៅប៉ាមិនដាច់ពីមាត់ស្រែករហូតទាល់តែកន្រ្ទាក់ខ្លួនទើបចាប់មានអារម្មណ៍ថាខ្លួនប្រាណរបស់គេកំពុងឈឺចាប់សឹងតែមួយតួខ្លួន ត្របកភ្នែកស្រស់ស្អាតចាប់ផ្ដើមធ្មេចព្រឹមៗបើកឡើង ប្រឹងសម្លឹងទៅមើលរង្វង់មុខលោកប៉ា

« យ៉ាងមិចហើយ ឈឺមែនទេ ចាំប៉ាហៅគ្រូពេទ្យឲ្យ»

« ... » Taehyung ចាប់ដៃលោក Kimជាប់ ក្រវីក្បាលតិចៗហាក់មិមចង់ឲ្យលោកប៉ាចាកចេញទៅណាចោលខ្លួនឡើយ

« យប់មិញ! យប់មិញមានរឿងអី? » Taehyung ក្រោកអង្គុយផ្អែកខ្នងនិងក្បាលគ្រែ បង្ហើបសំណួរទៅកាន់លោកប៉ា យប់មិញមានរឿងអីខ្លះគេមិនចាំនោះទេ ដឹងត្រឹមថាចេញពីក្លឹបហើយអ្វីៗហាក់ស្រពិចស្រពិល ឬមកពីគេស្រវឹងទើបចាំអ្វីមិនបាន?

« ជួបគ្រោះថ្នាក់ចរាចរណ៍អី ប៉ាឲ្យDefiទៅទទួលកូនមកផ្ទះ ហេតុអីកូនមិនតាមបងចឹង??»

« គឺពេលនោះខ្ញុំ ខ្ញុំអឺ តែប៉ា តើខ្ញុំជិះបុកនិងអ្វី?? មានបុកមនុស្សដែលទេ មានអ្នករងគ្រោះអត់? »

« ហ្ហឺម... » រំលឹកដល់ត្រង់ចំណុចនេះភ្លាម លោកKim ស្រាប់តែដកដង្ហើមធំ មុខប្រែជាក្រម៉ូវ ស្មុញគំនិតតែម្ដង គាត់មិនទាន់រកវិធីដោះស្រាយជាមួយលោកJeon នៅឡើយទេ ហើយក៏បានលឺមកថាកូនប្រុសរបស់គាត់ប៉ះពាល់ធ្ងន់ បើបែបនោះមែនណា គ្រួសារគាត់រស់មិនសុខស្រួលទេ តើអ្នកណាដែលមិនស្គាល់លោកJeonនោះ មានទាំងអំណាចមានទាំងលុយវាល់លាន

« យ៉ាងមិចប៉ា?? » Taehyungប្រឹងជម្រិតសួរទៅកាន់លោកប៉ាទាំងការព្រួយបារម្ម ទាំងការភិតភ័យ ភ័យខ្លាចថាខ្លួនបានជ្រុលជ្រួសទៅធ្វើអ្វីខុសធ្ងន់ធ្ងរ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now