ពេលល្ងាចបានឈានចូលមកដល់ ផ្ទៃមេឃប្រែជាខ្មៅអាប់អួរ ដុំពពកចាប់ផ្ដើមប្រមូលផ្ដុំហើយបង្អុលដំណក់ទឹកភ្លៀងឲ្យស្រក់ចុះមកដីជាគ្រាប់ៗ បង្កជាពេលល្ងាចធម្មតាប្រែជាល្ងាចដែលពោលពេញចំហាយត្រជាក់។ ដោយសារតែភាពត្រជាក់ដោយសារទឹកភ្លៀង ថេយ៍ កម្រើកខ្លួនបន្តិចនិងត្រស៊ុលខ្លួនទៅរកកន្លែងដែលកក់ក្ដៅ ផ្ទៃមុខរបស់ថេយ៍ក៏ប៉ះជាមួយទ្រូងរបស់ជុងហ្គុក សំងំស្ងៀមព្រោះតែទទួលបានអារម្មណ៍ដែលកក់ក្ដៅហើយ
« ថេយ៍ » ជុងហ្គុក បង្ហើរសំឡេងតិចៗនៅក្បែរត្រចៀកថេយ៍ បង្ហួសច្រមុះរបស់ខ្លួនទៅថើបញាំញីថ្ពាល់ទន់ៗខ្លាំងៗបណ្ដាលឲ្យថ្ពាល់សរម៉ដ្ឋប្រែជាក្រហមងាំង ម្ចាស់ថ្ពាល់ដឹងដល់កាតថើបញាំញីនេះហើយក៏សន្សឹមបើកភ្នែកឡើង
« ហ្ហឹម លោកចង់ធ្វើអីទៀតហើយ? » ថេយ៍ ទាញរាងកាយរបស់ខ្លួនចេញឆ្ងាយពីជុងហ្គុកបន្តិច សម្លក់បែបមិនចូលចិត្ត តែជុងហ្គុកបែជាតាមសម្លឹងមកគេមិនដាក់ជាមួយកែវភ្នែកព្រានទាំងគូ បូករួមស្នាមញញឹមចុងបបូរមាត់នោះទៀត បង្កឲ្យចិត្តថេយ៍ឆ្លេឆ្លាចង់តែរត់
« គ្រាន់តែថើប មិនបានធ្វើអីឯណា » ជុងហ្គុក ញាក់ស្មាធ្វើដូចធម្មតា កាយមាំក៏ក្រោកឡើងចេញលើគ្រែដើរតម្រង់ទៅរកថេយ៍ ជុងហ្គុកក្រោកយូរហើយក៏ងូតទឹកនៅមកគេងកំដរថេយ៍ទៀត តែថេយ៍វិញបានគេងយកស្លាប់រស់តែម្ដង ទោះគេធ្វើអីក៏មិនដឹង ទើបតែដឹងនៅពេលគេថើបថ្ពាល់ខ្លាំងៗមិញនេះទេ
« ... » ថេយ៍បញ្ចេញទឹកមុខដែលពេញដោយចម្ងល់ស្របពេលជុងហ្គុកដើរមកឈរនៅចំពោះមុខគេ ឬចង់មានគោលបំណងអីទៀតហើយ នៅក្បែរប្រុសម្នាក់ហ្នឹងព្រឺខ្លួនណាស់ បើចង់ធ្វើអីទៀតច្បាស់ជាចប់ហើយ នៅពេលនេះឈឺខ្លួន ឈឺខ្លាំងមិនទាន់បាត់ផង
« ងូតទឹក » ដោយអត់មិនបានជាមួយទឹកមុខឆ្ងល់ ជាមួយកាយវិការហួងហែងខ្លួនរបស់ថេយ៍ ជុងហ្គុកប្រាប់តែម្ដង ទឹកមុខរបស់ថេយ៍បង្ហាញច្បាស់ណាស់ថាមានសំណួរតែមាត់រឹងសូម្បីតែសួរក៏មិនបង្ហើបមាត់សួរនោះដែរ ប្រហែលនៅខឹងរឿងដែលខ្លួនធ្វើដាក់កាលពីព្រឹកមិញនេះ
ÅÄ°MDÄ° OKUDUÄUN
ððá áááá¶áááááááŒáððïž
Hayran KurguááááážááŸááá·áááŸááá¶áááá¶áááŒááá¶áááá¶ááááá ááááážáá·ááááá¶ááááŸááá»áááááŒáááážáááá ááááážáá·ááá¹ááá¶áááááá¶áááá¶ááá»áááááá¶ááááá áááááááááá¶ááááážáááá¶ááááºáááá¡á¶áá áááá¡á¶áááááá¶ááááááááá¶ááá ááááŸááá»ááááá¹ááááá¶á áááááááá á áŸáááááááá¶áááážáá¶áááŸáááŸááá·ááááááá·áááŸáááá á¯áá¶??ááŸáááááááááááá»áááŸá...