ភាគទី១៨ : ប៉ាស្រឡាញ់កូន ថេយ៉ុង

2.2K 185 2
                                    

« ប៉ា សុំកុំទៅចោលខ្ញុំម្នាក់ទៀតអី ខ្ញុំអត់មានសល់អ្នកណាទេ » ថេយ៉ុង លើកដៃរបស់លោកប៉ាមកផ្អឹបនិងថ្ពាល់ដែលដាបដោយទឹកភ្នែកស្រក់ចុះឥតសំចៃ ទទូចសុំអង្វរអ្នកដែលគេងស្ដូកស្ដឹងនៅលើគ្រែមិនសូម្បីតែនិយាយមួយម៉ាត់ មិនអើពើនិងកូនប្រុសដែលកំពុងយំសស្រាក់សស្រែងទាមទារវត្តមានរបស់គាត់ឲ្យមាននៅក្នុងពិភពលោកនេះបន្តទៀត

« ប៉ាក្រោកមកប្រាប់ខ្ញុំមកថាប៉ាមិនទៅណាទៅចោលខ្ញុំនោះទេ ប៉ាក្រោកមកលួងលោមខ្ញុំមក ហ្ហឹកៗៗ » ថេយ៉ុង នៅតែបន្តព្យាយាមនិយាយជាមួយប៉ារបស់គេទាំងដឹងថាគ្មានចម្លើយឆ្លើយតប ក្នុងចិត្តគេពេលនេះប្រៀបបាននិងវាលធំល្វឹងល្វើយទាមទារឲ្យលោកប៉ាមកកំដរ មកមើលថែកុំឲ្យគេខ្លាច តើគាត់អាចក្រោកមកបានយ៉ាងម៉េច? បើគាត់គេងមិនទាំងដឹងថាកូនប្រុសយំស្ទើរឆ្គួតទៅហើយ

« ប៉ាៗ » ថេយ៉ុង ហាក់ភ្ញាក់នៅពេលដៃលោកប៉ាកម្រើកចាប់ដៃរបស់គេជាប់ ស្របពេលដែលឧបករណ៍ដែលនៅក្បែរនោះលោតសម្លេងឡើងប្រកាសអាសន្ន ក្រុមគ្រូពេទ្យក៏ប្រញាប់ចូលទៅមើល ថេយ៉ុងឈរស្រឡាំងកាំងទាំងទឹកភ្នែក ដើមទ្រូងស្រាប់តែភ័យញ័ររកហារស្ដីពុំបាន

អ្នកជំងឺត្រូវបានរុញចេញពីបន្ទប់ធម្មតាបញ្ជូនទៅរកបន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យក៏ញាប់ដៃញាប់ជើងពិនិត្យនូវអាការៈទាំងស្លន់ស្លោរ វិនាទីបន្ទាប់គ្រូពេទ្យក៏ព្យាយាមព្យាបាលទៅតាមលទ្ធភាព

ក្នុងអំឡុងពេលដែលអ្នកជំងឺកំពុងទទួលការសង្គ្រោះ សាច់ញាតិរបស់អ្នកជំងឺក៏កំពុងតែអង្គុយនៅលើកៅអីរង់ចាំដំណឹងទាំងមិនចិត្តអន្ទៈអន្ទែង ដេហ្វីអង្គុយក្បែរថេយ៉ុង អង្អែលខ្នងគេតិចៗដើម្បីលួងលោម គេយំខ្លាំងណាស់ប្រៀបដូចមនុស្សលិចលង់ទៅក្នុងទឹកភ្នែកអីចឹង យំមិនចប់យំមិនចេះហើយ

« ហ្ហឹក..ៗ បងប្រុស » ថេយ៉ុង ត្រឡប់ខ្លួនមកឱបដេហ្វីយ៉ាងណែន ស្រែកយំខ្លាំងៗតាមអារម្មណ៍ឯការ ទាំងអារម្មណ៍ដែលកំពុងឃ្លាតចាកឆ្ងាយពីមនុស្សជាទីស្រឡាញ់ បើបាត់បង់លោកប៉ាម្នាក់ទៀតគេប្រាកដជាលែងមានអ្នកណាទៀតហើយ លោកប៉ារបស់គេដែលជាក្ដីសង្ឃឹមរបស់គេ បើគាត់ចាកចេញមានន័យថាជីវិតតែលតោលរស់មិនដឹងរំពឹងអ្វីទៀតហើយ

🔒💓ចង្វាក់បេះដូង💓🗝️Onde histórias criam vida. Descubra agora