ឡានសេរីទំនើបមួយគ្រឿងបានមកឈប់នៅមុខក្រុមហ៊ុនមួយកន្លែងនៅកណ្ដាលទីក្រុងសេអ៊ូល ថេយ៉ុងបោះជំហ៊ានចុះពីលើឡាន ងើបមុខសម្លឹងទៅមើលផ្លាកឈ្មោះក្រុមហ៊ុនបន្តិច ទើបបោះជំហ៊ានដើរចូលទៅមិនខ្លាចរអា ទោះបីមានភ្នែកជាច្រើនគូរកំពុងសម្លឹងមកកាន់គេក៏ដោយតុកៗ...
ថេយ៉ុងលើកដៃគោះទ្វារតិចៗ រង់ចាំចម្លើយយល់ព្រមចេញពីអ្នកនៅខាងក្នុង តែបានទទួលដឹងពីការសើចក្អាកក្អាយមិនខ្វល់ពីសម្លេងគោះទ្វាររបស់គេទាល់តែសោះ ថេយ៉ុងរុញទ្វារតិចៗដើរចូលថ្នមៗ សម្លឹងមើលចុះមើលឡើងក៏ទៅប៉ះនិងបុរសពីរអ្នកកំពុងអង្គុយនៅលើសាឡុងនិយាយគ្នារួមទាំងសើចឡើងឮៗ« បងប្រុស » សម្លេងរបស់ថេយ៉ុងបានឮដល់ត្រចៀកដេហ្វី គេក៏ងាកមកមើលវត្តមានរបស់ថេយ៉ុង មកតាំងពីពេលណាក៏មិនដឹង មើលមុខចុះមុខដូចគេចាប់ចងហើយបាញ់ចោល ញញឹមបន្តិចក៏គ្មានដែរ
« មកពីពេលណា? ហេតុអីបងមិនដឹងសោះ »
« ឲ្យដឹងបានយ៉ាងមិច បើបងរវល់តែសើច » ថេយ៉ុងបញ្ចេញទឹកមុខខឹងឡើងក្រមិចក្រមើម ដើរឡើងក្រវាត់ក្រវែងទម្លាក់ខ្លួនទៅសាឡុងខ្លាំងៗទាំងចិត្តខឹង ខឹងនិងអ្វីក៏មិនដឹង ដឹងត្រឹមខឹង ខឹងណាស់ ខឹងពិតមែន មួលម៉ៅៗក៏មួលម៉ៅតែមិនដឹងមកពីហេតុអី
សកម្មភាពក្មេងតូចដែលបញ្ចេញអាការៈធុញថប់ ក្ដៅក្រហល់ក្រហាយ ទឹកមុខក្រញ៉ូវបានស្ថិតនៅក្រោមកែវភ្នែកប្រុសសង្ហារម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត កែវភ្នែកពណ៌ត្នោតព្រាលៗ ច្រមុះស្រួច ជាកូនកាត់ គ្រាន់តែញញឹមតែបន្តិចក៏អាចខាបបេះដូងស្រីៗអស់ជាច្រើនដួងបាត់ទៅហើយ
« មើលអី? » សម្ដីសោះកក្រោះគ្មានរស់ជាតិ តែអាចឲ្យហ្សេនដេលញញឹមចេញមកយ៉ាងស្រស់ ស្រស់រហូតធ្វើឲ្យថេយ៉ុងគិតថាគេជាមនុស្សឡប់សតិ រោគចិត្តឬយ៉ាងមិច សុខៗក៏សម្លឹងមុខរបស់គេ សុខៗក៏ញញឹម ឆ្គួតច្បាស់ណាស់!
« មើលអ្នកខ្លះ » មិនត្រឹមតែបោះពាក្យសម្ដីនោះទេ គេក៏ខិតខ្លួនចូលទៅរកថេយ៉ុង ធ្វើឲ្យថេយ៉ុងក៏ខិតចេញភ្លាមៗទាំងស្លន់ស្លោ មិនត្រឹមតែឆ្គួតទេ គឺព្រានទៀត ហើយក៏ព្រហើនណាស់ដែរ បើមិនខិតចេញទេត្រូវអង្គុយស្អិតជាប់គ្នាបាត់ទៅហើយ
YOU ARE READING
🔒💓ចង្វាក់បេះដូង💓🗝️
Fanfictionទោះបីមើលមិនឃើញថាគេមានរូបរាងយ៉ាងម៉េច ទោះបីមិនធ្លាប់ឃើញមុខគេសូម្បីម្ដង ទោះបីមិនដឹងថាគេធ្លាប់ជាមនុស្សយ៉ាងម៉េច តែពេលនេះមានតែពីរម៉ាត់គឺស្រឡាញ់ ស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់ឃើញមុខគេសឹងតែដាច់ខ្យល់ទៅហើយតែបន្ទាប់ពីបានមើលឃើញពិភពលោកវិញតើគេនៅឯណា??បើបែបនេះដដែលសុំមើល...