ខ្ញុំគីម ថេយ៉ុង អាយុ17ឆ្នាំជាកូនទី2នៅក្នុងត្រកូលគីម។ហើយប៉ាខ្ញុំគាត់គឺជាម្ចាស់ក្រុមហ៊ុនKim Groupដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់។ហើយថ្ងៃនេះគឺជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំនៅសកលវិទ្យាល័យ ខ្ញុំជាសិស្សនិស្សិតឆ្នាំទី1ផ្នែកឌីហ្សាញម៉ូតសម្លៀកបំពាក់ហើយខ្ញុំគឺជាសិស្សអាហារូបករណ៍ហើយក៏ជាជើងខ្លាំងខាងតៃខ្វាន់ដូរ (បញ្ជាក់: ទោះបីថេយ៉ុងជាកូនអ្នកមានក៏ដោយប៉ុន្តែនាយល្អិតបានលាក់បាំងសមាសធាតុពិតរបស់ខ្លួនហើយក៏មិនដែលចំណាយលុយគ្រួសារនៅក្នុងការសិក្សាដែលព្រោះជាសិស្សពូកែរៀនដោយមិនអស់លុយហើយថេយ៉ុងប្រើប្រាស់លុយនៅក្នុងគ្រួសារលុះត្រាតែចាំបាច់។ )
ខ្ញុំដើរចូលទៅក្នុងទីធ្លាសាលាដែលមានទំហំធំទូលាយ។ សកលវិទ្យាល័យនេះគឺជាសាលាដែលល្បីជាងគេនៅក្នុងទីក្រុងសេអ៊ូលព្រោះទីនេះសម្បូរទៅដោយកូនអ្នកមាន។
« JK បើលោកមិនព្រមស្រលាញ់ខ្ញុំ ខ្ញុំនិងលោតពីលើនេះសម្លាប់ខ្លួន » សម្លេងរបស់មនុស្សស្រីម្នាក់បានបន្លឺឡើងធ្វើឲខ្ញុំងាកទៅរក!!? ក្មេងស្រីនោះ។ ពុទ្ធោនេះនាងចង់ធ្វើអី? នាងចង់សម្លាប់ខ្លួនមែនទេ? សម្លាប់ខ្លួនព្រោះតែមនុស្សប្រុសនេះហេស៎?? មិនយូរខ្ញុំក៏រត់ទៅកន្លែងនោះ
« JK ជារបស់យើង មិនមែនជារបស់នាងទេ!! នាងគិតថាបងជុងហ្គុកស្រលាញ់នាងមែនទេ? ទោះនាងលោតចុះមកទៀតក៏គាត់មិនយកភ្នែកមើលនាងផង»ក្មេងស្រីម្នាក់ទៀតក៏បាននិយាយឡើង នេះមិនគិតឃាត់គ្នាទេ បែរជានិយាយផ្ចាញ់ថែម។នេះស្អី? ជាសាលារៀនមែនទេ?បានជាម្នាក់ៗនាំគ្នាដណ្ដើមប្រុសគ្នាយ៉ាងនេះហើយម្នាក់ប្រុសស្អីឈ្មោះJKនោះជាស្អីទើបធ្វើឲពួកនាងអស់នេះជ្រួមជ្រើមយ៉ាងនេះ។
បន្តិចក្រោយមកក៏មានឡានពណ៌ក្រហមមួយបើកចូលមកសិស្សគ្រប់គ្នាក៏បើកផ្លូវប្រៀបដូចជាស្ដេចដែលយាងមកយ៉ាងអញ្ជឹងហើយក៏មានបុរសបីនាក់ចុះមកដែលម្នាក់រាងទាបនោះមានឈ្មោះថា មីន យ៉ុនហ្គីឬស៊ូហ្គាជាបុរសមុខងាប់មិនសូវនិយាយស្ដីរៀនឆ្នាំទី2ផ្នែកតន្រី្ដហើយក៏នៅទំនេរចំណែកម្នាក់មុខរីកជាងគេនោះឈ្មោះថា ជុង ហុកស៊ុកជាបុរសដែលរួសរាយជាងគេជានិស្សិតឆ្នាំទី2ដូចគ្នាតែគេរៀនផ្នែកសិល្បះ(គំនូរ) ហើយម្នាក់ដែរឈរធ្វើមុខក្រញូវនោះឈ្មោះថា ចន ជុងហ្គុក មើលមុខក៏ដឹងហើយថាជាព្រាននារីជានិស្សិតឆ្នាំទី2ផ្នែកឌីហ្សាញម៉ូត
YOU ARE READING
💘You're Mine kimTaehyung🔥(Complete ✔️)
Actionបងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា