« Tae ឈប់សិន និយាយគ្នាឲច្បាស់សិន » Jungkook ចាប់ ក.ដៃនាយតូចជាប់ចាប់បង្វែរខ្លួនរាងតូចឲបែរមកមុខមករកគេនិងនិយាយឡើងប្រាប់ឲរាងស្ដើងមកនិយាយជាមួយគេឲដឹងរឿងសិន។
« អូនគ្មានស្អីនិយាយជាមួយបងទេ » Tae ប្រកែកមិនព្រមចង់និយាយជាមួយអ្នកម្លោះនិងចចេសប្រឹងប្រកលះ. កដៃចេញដោយមិនសម្បីមើលមុខនាយបន្តិច ព្រោះតែគេខឹងៗនិងនាយជាខ្លាំង គេមិនចង់មកស្ដាប់ពាក្យដោះសារអ្វីទាំអងស់ពីរាងក្រាស់ គេគ្រាន់តែចង់នៅម្នាក់ឯងមួយភ្លែតសិន គ្រប់ពេលឃើញនាយនៅចំពោះមុខគេបែបនេះ វារឹតតែធ្វើឲគេខឹងមិនព្រមបាត់។
« តែបងមាន » Jungkook រឹតបណ្ដឹងក្ដោបដៃចាប់យ៉ាងណែននិងព្យាយាមនិយាយដោយទឹកមុខតានតឹង ព្រោះតែ Taehyung រឹងទទឹងមិនចង់និយាយជាមួយគេទាល់តែសោះហើយ
« លែងដៃអូនទៅ អូនមិនចង់និយាយជាមួយបងទេ ហិហិអូនស្អប់បង » Tae ប្រុងរុញនាយចេញប៉ុន្តែមិនបានសម្រេចដូចបំណងតែក៏ត្រូវនាយចាប់អោបផ្ដួលទៅលើទ្រូងហាប់ណែនរបស់នាយបន្ថែមទៀត។ Taehyung យំឡើងស្តបពេលដែលដៃរបស់គេលើកទៅវាយទ្រូងនាយទាំងខឹងនិងអន់ចិត្ត។
« បងសុំទោស បងខុសបងស្រែកដាក់អូន » Jungkook អោបរាងតូចជាប់និងដៃសម្ងំឲរាងតូចវាយនាយឲអស់ចិត្តដោយមិនតប ត អ្វីបន្តិចនិងពោលពាក្យសុំទោសដោយដឹងកំហុសដែលគេមិញនេះគេស្រែកកំហុកដាក់ Taehyung ប៉ុន្តែគេគ្មានចេតនានោះ នាយគ្រាន់តែជ្រុលមាត់បន្តិចប៉ុន្នោះ។
« អូនមិនត្រូវការពាក្យសុំទោសរបស់បងទេ » Tae ច្រានមាឌមាំឲចេញពីខ្លួនក្រវីក្បាលមិនព្រមទទួលពាក្យសុំទោសពីនាយយំសម្រក់ទឹកភ្នែកមិនឈប់ គេមិនចង់បានពាក្យសុំទោសពីនាយនោះទេ ធ្វើខុសក៏អាងអីបន្តិចសុំទោស ។
« បងគ្មានចេតនាស្រែកដាក់អូនទេ » Jungkook ព្យាយាមបកស្រាយព្រោះតែគេពិតជាមិនបានតាំងចិត្តពិតមែន ប៉ុន្តែមើលស្ថានការណ៍ចុះ ពួកគេទាំងហាក់និយាយមិនចូលគ្នាទាល់តែសោះ។
« អូនមិនជឿ បងចង់ការពារវាក៏ថាទៅ » Tae
« Tae បងមិនបានដូចអូនគិតទេ បងនិងនាងគ្មានអីពិតមែន » Jungkook និយាយម្ដងហើយម្ដងទៀតថានាយពិតជាគ្មានអ្វីជាមួយស្រីម្នាក់នោះពិតមែន
YOU ARE READING
💘You're Mine kimTaehyung🔥(Complete ✔️)
Actionបងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា