EP22: កុំខ្លាចអីបងនៅទីនេះហើយ

3.3K 245 3
                                    

ថ្ងៃត្រង់បន្តិចJungkookក៏បាននាំTaehyungទៅសាលាដាក់ច្បាប់ដោយមូលហេតុឈឺ។ ក្រោយចេញមកពីសាលាJungkookក៏ឈៀងចូលទៅផ្សារទំនើបដើម្បីទិញរបស់ខ្លះៗ

« បងនាំអូនមកផ្សារធ្វើអី? »Tae ងើយមុខសួររាងក្រាស់ដែលសុខៗក៏អូសគេមកផ្សារបែបនេះអ្នកណាមិនឆ្ងល់ បើគេមិនចង់ទិញអ្វីផងនោះ

« នាំមកបោះចោល »មិនឆ្លើយនិងសំណួរ នាយបែរជាឆ្លើយទៅវិញទាំងច្រលើមធ្វើឲTaehyungលូកដៃទៅក្តិចនាយតិចៗទាំងខឹង នេះបានខ្លួនប្រាណគេអស់ហើយចង់យកមកបំបោះចោលផងឬ? កុំសង្ឃឹម

« អួយ!! Taeបងនេះបងគ្រាន់តែចង់នាំមកទិញខោអាវថ្មីតើ »Jungkook ហើបមាត់និយាយឡើងទាំងមុខស្មួញៗ លើកដៃអង្អែលត្រង់កន្លែងដែលនាយតូចក្ដិចអម្បិញមិញតិច នេះបានសង្សារឆ្នាស់ពិបាកណាស់លោកអើយ

« អូនមិនចង់ទិញទេ »Tae ក្រវីក្បាលមិនព្រមឲនាយទិញអ្វីមកឲគេឡើយ គេមិនចង់បានអ្វីពីរាងក្រាស់នោះទេជាពិសេសមិនចង់ឲរាងក្រាស់អស់លុយ

« ហេតុអី?? »Jungkook ងាកមកសម្លឹងមុខសង្សារដែលប្រកែកមិនព្រមឲគេទិញអ្វីឲ អាចTaehyungជាមនុស្សដែលប្លែកពីគេ មិនចូលចិត្តយករបស់អ្នកដទៃ ប៉ុន្តែគេគ្រាន់តែចង់ទិញអ្វីឲមនុស្សដែលខ្លួនឯងស្រលាញ់ប៉ុណ្ណោះវាមិនប៉ុន្នានទេ

« អូនមិនចង់ឲបងចំណាយលុយលើអូនពេកទេJung »

« បងមិនខ្លាចនិងចំណាយទេដើម្បីអូននោះ ហើយហាមប្រកែកអ្វីទាំងអស់ »ថាហើយនាយក៏ចាប់អូសនាយតូចដើរចូលទៅហាងមិនឲគេប្រកែកទាន់ បើមិនចឹងទេTaehyungច្បស់ជាឈរប្រកែកជាមួយគេមិនព្រមឈប់នោះទេ

« Jungដើរមួយទៅកុំលឿនពេក »Tae និយាយស្របពេលកំពុងជំហានដើរយ៉ាងលឿនឲទាន់ដំណើររាងក្រាស់ ដែលដើរលឿនមិនខ្វល់ពីគេបន្តិចសោះ

« សួស្ដីលោកមានអ្វីឲជួយទេ »Staff

« ខ្ញុំចង់បានខោអាវណាដែលល្មមសង្សារខ្ញុំយក20 30ឈុតមក »ព្រះនេះស្អីគេ? ចង់ទិញមកបើកហាងយ៉ាងម៉េច? បានជាទិញច្រើនម្លឹងៗនោះ។ Taehyungងាកមកសម្លឹងមុខJungkookភ្លឹះៗ ឯចិត្តស្ដាយលុយមិនស្ទើរទេ មើលចុះទិញច្រើនយ៉ាងនេះគេមិចនិងពាក់អស់ទៅ

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now