EP29: គេចមុខ??

2.5K 208 2
                                    

@ភូមិគ្រឹះKIM

   « Tae ចុះមកបានហើយ កម្មវិធីចាប់ផ្ដើមហើយ » Jin កម្លោះសង្ហារដែលត្រូវជាបងប្រុសស្រែកហៅនាុតូចដែលជាប្អូនឲចុះមកខាងក្រោមព្រោះតែកម្មវិធីគេចាប់ផ្ដើមប៉ុន្តែរាងតូចមិនទាន់ឃើញចុះមកទៀតមិនដឹងសង្ងំនៅខាងលើនិងធ្វើអីនោះទេ

   « ខ្ញុំមិនទៅមិនបានទេឬ?? បងប្រុស » Tae ដើរមកទាំងមុខក្រងូវព្រោះគេមិនចង់ទៅចូលរួមកម្មវិធីនោះទេបើទៅច្បាស់ជាជួបនិង Jungkook ហើយប៉ុន្តែបងប្រុសគេនេះមិនដឹងជាស្អីទេ មិនយល់ចិត្តប្អូនសោះបង្ខំឲគេទៅចូលរួមមិនឈប់

   « មិនបានទេ ដាច់ខាតត្រូវតែទៅ » Jin ថាឡើងទាំងមឺុងម៉ាត់ ដាច់ខាតត្រូវតែទៅព្រោះនេះជាបញ្ជាលោកតាដែលឲគេនិងនាយតូចទៅជួសមុខឲគ្រួសារKimទាំងមូល

   « អៅ នេះកូនប្រុសរបស់ម៉ាក់ទាំងពីរសង្ហាណាស់ថ្ងៃនេះ » Mrs Kim ដើរមកសម្លឹងមើលកូនទាំងពីរដោយញញឹមឡើងពេញចិត្តនិងមិនភ្លេចសរសើរកូនកម្លោះទាំងពីរដែលស្រស់សង្ហារមិនចាញ់គ្នាប៉ុន្នានទេ មើលទៅប្រហែលផ្អើលក្រមុំៗក្នុងកម្មវិធីអស់ហើយ

   « លោកតា ចៅមិនចង់ទៅទេ » Tae រត់ទៅរំអួយដាក់លោកតាក្រោយក្រលែកភ្នែកឃើញលោកតានិយាយរំអួយលន់តួឲគាត់ជួយព្រោះមានតែលោកតាទេដែលធំជាងគេនោះ

    « មានអ្វីមែនទេកូនបានជាមិនចង់ទៅចឹង?? » Mrs Kim ងាកមកសួរកូនដែលចេះតែគេចវេសមិនព្រមទៅពេញមួយថ្ងៃធ្វើឲគាត់ឆ្ងល់ថាមានរឿងអ្វីមែនទេ? ទើបគេមិនចង់ទៅបែបនេះ

   « ម៉ាក់កុំចាញ់បោកគេនោះ » Jin

   « អាៗបានហើយល្មមទៅបានហើយណា កម្មវិធីគេចាប់ផ្ដើមហើយ » Mrr Kim ប្រញាប់ដេញកូនឲទៅព្រោះម៉ោងកាន់តែកៀកហើយទម្រាំបើកឡានទៅថល់ទៀតមិនដឹងផ្លូវស្ទះឬអត់ទេ ទើបប្រញាប់ដេញឲពួកគេទៅឲឆាប់ៗបើមិនចឹងទេពួកគេប្រកែកគ្នាមិនឈប់ទេ

   « ជម្រាបលា ប៉ាម៉ាក់ លោកតា » Jin លើកដៃជាម្រាបលាអ្នកទាំងបីដោយញញឹមឡើងចំណែកឯTaehyungគេឈរស្ងៀមធ្វើមុខស្អុយព្រោះមិនចង់ទៅទាល់តែសោះ

   « លោកតា » Tae ពេបមាត់ហៅលោកតាទាំងទឹកមុខកម្សត់ធ្វើឲរាងចំណាស់អស់សំណើចនិងចៅប្រុសដែលមិនព្រមធំទាល់តែសោះ នៅរំអួយដូចជាក្មេងទៅកើតនៅហ៊ានមកភ្នាល់ជាមួយគាត់ថានិងរៀនរស់នៅដោយគ្មានលុយចាយកើតទេពិតជាចំមែនហើយ

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now