EP25: ចោទប្រកាន់!!

3.1K 218 2
                                    

#បន្ទប់ពេទ្យ

« អង្គុយទីនេះហើយ »Jungkook បីរាងកាយតូចមកដាក់លើគ្រែថ្នមៗដោយកាយវិការយកចិត្តទុកដាក់និងព្រួយបារម្ភហើយក៏ដើរទៅយកប្រអប់ថ្នាំដែលនៅក្បែរនោះមក។ នាយដាក់ប្រអប់ថ្នាំទុកនិងដៃនិងអោនទៅមើលរបួសបន្តិចនិងចាប់កាន់សំឡីយកមកផ្ដិតលើរបួសនិងចាក់ទឹកអាកុលដើម្បីលាងសម្អាតមេរោគដោយថ្នមៗ

« ឆើស!! »

« អួយ...ឈឺថ្នមៗJung »នាយតូចស្រែករំអួយឡើងខណៈដែលរាងក្រាស់ចាក់ទឹកអាកុលទៅលើរបួសរបស់គេ ព្រោះតែវាផ្សារទើបធ្វើឲគេស្រែកឈឺឡើងទាំងមិនដឹងខ្លួនបែបនេះ

« ឃើញទេស្រែកប៉ុន្នឹងហើយនៅថាមិនអីទៀត »Jungkook ងាកមកថាឲអ្នកជាសង្សារដែលរបួសហើយនៅមាត់រឹងមិនអីទៀត នេះគេបារម្ភស្ទើរស្លាប់ទៅហើយតែមើលសមីខ្លួនចុះធ្វើដូចធម្មតាទៅកើត ។Jungkook បន្ទាប់ពីថាឲសង្សារបណ្ដូរចិត្តហើយទលបងាកមកចាប់ភ្លឹកនិងរបួសបន្តគេយកថ្នាំក្រហមមកលាបឲថ្នមៗនិងយកបង់មករុំលើរបួស

« គ្រាន់តែរលាត់បន្តិចប៉ុន្នោះអូនមិនអីទេ ណាមួយនាងគ្មានចេតនាមកច្រានអូនទេ »Tae តបទៅវិញដោយធម្មតាព្រោះគេមិនបានកើតអីធ្ងន់ធ្ងរទេ ណាមួយគេគិតថានាងក៏គ្មានចេតនាមកច្រានខ្លួនដែល

« អូនកុំទៅរវល់ជាមួយនាងទៀតអី »Jungkook

« ហេតុអី?? »Tae សួរឡើងទាំងឆ្ងល់និងពាក្យសម្ដីដែល Jungkook និយាយអម្បាញ់មិញ ហេតុអីក៏មិនឲគេទៅរវល់ជាមួយនាង ??

« ស្ដាប់តាមបងទៅ ហុចដៃមក »Jungkook មិនឆ្លើយសំណួរហើយក៏ទាញដៃដែលមានរបួសមកលាបឲនិងដាកើបង់រុំឲព្រោះតែពេលដួលនេះTaeយកដៃមកច្រត់និងដីទើបធ្វើឲដៃគេរយៈសាច់ខ្លះដែល

« អាយ!! ក្រហាយ »

« ទ្រាំបន្តិចទៅ ជិតរួចហើយ »នាយថាទាំងរវល់និងកិច្ចការរបស់ខ្លួនដោយមាននាយតូចអង្គុយមើលទាំងញញឹមបិទមាត់ជិត ពេលឃើញនាយបារម្ភគេ បង្ហាញកាយវិការយកចិត្តទុដាក់ចំពោះគេបែបនេះ មើលចុះពេលគេធ្វើអ្វីមួយដោយយកចិត្តដាក់ទៅគេពិតជាសង្ហារណាស់ មិនដែលដឹងសោះថាគេមានសង្សារសង្ហារក៏សង្ហារនៅពូកែTake Care ទៀត

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now