EP26: ក្មេងតូចរបស់បង🔥

3.4K 223 2
                                    

  បន្ទាប់ពីរឿងរ៉ាវយល់ច្រឡំត្រូវបានដោះស្រាយរួចរាល់Jungkookក៏បាននាំTaehyungត្រឡប់មកcondoវិញដោយម្នាក់ស្ងៀមស្ងាត់រៀងៗខ្លួនជាពិសេសគឺTaehyungគេមិនចង់និយាយជាមួយJungkookដែលបីជានាយខំប្រឹងនិយាយអ្វីក៏Taehyungមិនខ្វល់ហើយយកកាសមកពាក់ព្រោះតែមិនចង់ស្ដាប់។ Jungkookបើកឡានបណ្ដើរដកដង្ហើមធំបណ្ដើរព្រោះមិនដឹងថាសង្សារគេនេះកំពុងងររឿងអ្វីនោះទេ គេក៏មិនចង់និយាយអ្វីនៅពេលនេះច្រើនចាំទៅដល់Condoចាំនិយាយគ្នាចុះ

#Condo

« Taeហា៎ ខឹងបងរឿងអី »រាងក្រាស់អោបចង្កេះនាយតូចដែលអង្គុយលើសាឡុងធ្វើមុខក្រងូវជាប់និងដៃនាយអោនទៅថើបត្រង់ចន្លោះកតិចៗតាមទម្លាប់ដោយមិនភ្លេចសួរពីមូលហេតុដែលធ្វើម្ចាស់បេះដូងដែលធ្វើឲគេ ង និងខ្លួនបែបនេះ

« គិតទៅថាធ្វើអីឲអូនខឹង »Tae តបទៅវិញតាំងមិនងាកមុខមករកនាយដដែល។ ចេះសួរទៅកើតថាគេខឹងរឿងអ្វី?? ជាសង្សានិងគ្នាយ៉ាងម៉េច? បានជាមិនចេះសង្កេតមើលថាធ្វើអីខ្លះឲគេខឹងនោះ!!

« បងមិនដឹងពិតមែនណា បើអូនមិននិយាយប្រាប់បងផងនោះ »Jungkook ពេបមាត់និយាយឡើងតិចៗទាំងមិនយល់ថាTaehyungខឹងនិងខ្លួនរឿងអី?? គេមិនបានធ្វើខុសអ្វីនោះទេ

« មកពីបងមិនចាប់អារម្មណ៍និងអូន »Tae ថាឡើងទាំងអន់ចិត្ត បើគេចាប់អារម្មណ៍យកចិត្តទុកដាក់និងយលងគេច្បាស់ជាដឹងហើយថាយើងខឹងរឿងអី? តែមើលចុះ គាត់មិនដឹងទាងមូលហេតុផង

« បងសុំទោសបើបងធ្វើឲអូនខឹង ប៉ុន្តែបងពិតជាមិនដឹងថាបងធ្វើខុសអីទេ »Jungkook លួងលោមដោយសម្លេងផ្អែមល្ហែមនិងនិយាយដោយទឹកមុខដឹងខុសទោះបីជាមិនដឹងថាខ្លួនឯងធ្វើអ្វីឲTaehyungខុសក៏ដោយ

« ខុសៗត្រង់ពេលអូនចង់ឲបងអាសអាងថាអូនមិនបានលួចខ្សែរកនោះ បងដឹងទេពេលអូនងាកមើលបង បងបែរជាស្ងៀម អូនភ័យ ភ័យថាបងមិនជឿជាក់អូន ហិហិ បងដឹងទេ?? »Tae និយាយឡើងទាំងយំអោបនាយនិងគក់ខ្លួនរាងក្រាស់តិចៗ។ ទឹកភ្នែកហូរមកតិចៗនៅលើថ្ពាល់រាងតូច បញ្ជាក់ថាពេលនោះគេភ័យខ្លាំងគេធ្វើអីមិនចេញទេ គេខ្លាច ខ្លាចថាJungkookមិនជឿទុកចិត្តគេ ខ្លាចចJungkookមិនអើពើរនិងគេ គេពិតជាមិនចង់ឲមានថ្ងៃនោះទេ

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now