EP19: អូនជាមនុស្សដំបូង

3.6K 270 1
                                    

ក្រោយពីត្រឡប់មកពីជប់លៀងនិងរឿងសប្បាយរីករាយពួកគេក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួនចំណែកឯគូរសង្សារថ្មីថ្មោងយើងនេះវិញក៏កំពុងបណ្ដើរគ្នាមកផ្ទះវិញដែលដោយមានជុងហ្គុលជាអ្នកជូនមក ព្រោះជុងហ្គុកគេមិនបានជិះឡានមកទេ ទើបបណ្ដើរគ្នាដូច្នេះ ណាមួយក៏ចង់បណ្ដើរគ្នាបែបនេះឲយូរៗដែល

« មកដល់Condoអូនហើយ »គ្រាន់តែបណ្ដើរគ្នាលេងៗពួកគេក៏មកដល់មុខអគារស្នាក់នៅរបស់រាងតូចដោយមិនដឹងខ្លួន។ ថេហ្យុងញញឹមហើយងាកមកប្រាប់ជុងហ្គុកដែលមិនដាច់ចិត្តចង់ទៅវិញសោះ ព្រោះគេចង់នៅជិតសង្សារថ្មីថ្មោងរបស់ខ្លួនពេញ24ម៉ោងមិនចង់ឃ្លាតសម្បីមួយជំហ៊ាន

« ចឹងបងទៅវិញហើយ »

« ឈប់សិន ជុង!! »ថេហ្យុង បន្លឺសម្ដីឡើងបង្អាក់ដំណើររាងក្រាស់ឲងាកមកក្រោយវិញ

« អឺ...គឺថាបងមិនគេងទីនេះមួយយប់សិនទេហេស? »រាងស្ដើងនិយាយឡើងទាំងអៀនមាត់ព្រោះតាំងពីដើមគេមិនដែលឲអ្នកណាមកគេងជាមួយទេ ណាមួយរាល់ដងជុងហ្គុកជាអ្នកមករកគេដល់បន្ទប់ តែលើកនេះគេជាអ្នកឃាត់រាងក្រាស់ឲនៅដោយខ្លួនឯង

« អូនអនុញ្ញាតមែនទេ? »ជុងហ្គុក ពោលឡើងទាំងសប្បាយចិត្ត ព្រោះថានាយមិនចង់ទៅស្រាប់ បើបានសង្សារសម្លាញ់ចិត្តឃាត់ឲនៅហើយមិននៅទៀតនោះភ្លើសុទ្ធហើយ

« អ្ហឹម »

#In condo

« នេះកន្សែងបងងូតទឹកមុនទៅ »គ្រាន់តែមកដល់ក្នុងបន្ទបើភ្លាមថេហ្យុង ហុចកន្សែងឲរាងក្រាស់ដើម្បីឲគេផ្លាស់ងូតទឹកព្រោះពួកគេមិនទាន់បានងូតទឹកនោះទេ ឯខ្លួនម្នាក់ៗធំក្លិនស្រាមិនទាន់បាត់នោះឡើយ

« បាទដឹងហើយ សឺត »ជុងហ្គុក ទទួលកន្សែងពីសង្សារបណ្ដូរចិត្តហើយក៏ លោ ទៅថើបរាងតូចមួយខ្សឺតមុននិងបោះជំហានចូលបន្ទប់ទឹកបន្សល់តែរាងតូចដែលឈរអៀនខ្ងង់តែម្នាក់ឯង

« ប្រុសច្រលើម »ថេហ្យុង និយាយឡើងតិចៗទាំងអឹមអៀន នេះគេមានអារម្មណ៍ថាពួកញេទាំងដូចជាប្ដីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោងចឹង មានអារម្មណ៍ថាមានក្ដីសុខ មានសុភមង្គល។ នេះមិនទេដែលគេហៅថាឥទ្ធិពលនៃសេចក្ដីស្នេហានោះ មិននឹកស្មានថាវាសហ៊ហរសើបំព្ងចឹងទេ ព្រោះតាំងពីដើមឡើយគេជាមនុស្សចិត្តរឹងមិនងាយស្រលាញ់អ្នកណា អ្វីដែលហៅថាស្នេហា? ក៏គេមិនយល់ពីវាដែល តែអ្នកណាទៅដឹងថាពេលនេះគេក៏បានដឹងបានលឺពីវាដោយមិនដឹងខ្លួនបែបនេះ?

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now