EP38: គ្រប់យ៉ាងមកពីឯង!!

2.7K 206 2
                                    

៚ Ring Ring ៚

« បងនិយាយទូរស័ព្ទមួយភ្លេត »Jungkook សម្លេងទូរស័ព្ទបន្លឺឡើងជាចំណាប់អារម្មណ៍ដល់រាងតូចដែលកំពុងអង្គុយញាំុអាហារក្បែរនោះងាកមកមើលរាងក្រាស់ទើបអ្នកម្លោះប្រញាប់ដកទូរស័ព្ទពីហោប៉ៅមកមើលបន្តិច ទើបដឹងជាលេខអ្នកណានិងសុំថេយ៉ុងចេញមកក្រៅមកនិយាយទូរស័ព្ទបន្តិច

« ហេតុអី? និយាយទីនេះហើយ »Tae សួរទាំងមិនពេញចិត្តទាមទារឲជុងហ្គុកនិយាយទូរស័ព្ទនៅទីនេះបើកភ្នែកធំៗសម្លក់ទុកជាការគម្រាមដល់អ្នកកម្លោះឲធ្វើតាមខ្លួនប៉ុន្តែនាយមិនបានខ្លាចតែវាធ្វើឲនាយសើចតិចៗនិងរឹកពាររបស់ថេយ៉ុងដែលធ្វើរឹកដូចជាកូនក្មេងទៅកើតដែល

« បងមានការសំខាន់ »Jungkook ក្រវីក្បាលនិងកូនក្មេងមិនធំនេះនិងកាន់ទូរស័ព្ទដើរទៅនិយាយនៅខាងក្រៅបាត់នៅឡើយតែរាងតូចដែលអង្គុយធ្វើមុខស្អុយមិនសុខចិត្តដែលជុងហ្គុកមិនធ្វើតាមការនិយាយរបស់គេមិញនេះ បានត្រឹមអង្គុយអន់ចិត្តនិងរអ៊ូម្នាក់ឯងតិចៗ

« ឆើស! មនុស្សចង្រៃ »Tae ប្រទេចជេរក្រោយឃើញជុងហ្គុកដើរចេញទៅផុតនិហខាំមាត់មិនសុខចិត្តតែគេធ្វើអ្វីបានទៅ? បានត្រឹមតែអង្គុយញាំុបន្តទាំងធុញទ្រាន់ម្នាក់ឯង

« អាឡូ »Jungkook ដើរចេញមកក្រៅផុតហើយក៏ចុចទទួលទូរស័ព្ទនិយាយឡើងបង្កប់ដោយសម្លេងរាបស្មើនិងមានអំណាចផ្ទុយពីចារិករបស់គេជាក់ស្ដែងដែលនេះគឺជាចារិកមួយទៀតរបស់គេដែលមិនបញ្ចេញឲអ្នកណាឃើញក្រៅពីមិត្តជោតស្និតរបស់គេទាំងពីរនាក់នោះទេ

« ចាហ្វាយតូច គ្រប់យ៉ាងគឺរៀបរយហើយ »សម្លេងអ្នកម្ខាងទៀតពីទូរស័ព្ទបន្លឺឡើងយ៉ាងមឺុងម៉ាត់រាយការណ៍ទៅកាន់អ្នកដែលមាននាមជាចាហ្វាយតូចរបស់ខ្លួនដោយការគោរព

« ធ្វើការបានល្អ »Jungkook ញោចស្នាមញញឹមចុងមាត់បញ្ចេញយ៉ាងច្បាស់ថាគេពិតជាពេញចិត្តនិងបន្លឺសម្ដីសរសើរទៅកាន់ជំនិតរបស់ខ្លួនដែលធ្វើការបានរហ័សបែបនេះពេញចិត្តនាយស្ដូកតែម្ដងហើយ

« តែចាហ្វាយតូច ខ្ញុំថាបើលោកម្ចាស់ធំ ដឹងនោះខ្លាចតែ ...»នាយជំនិតរាយការណ៍ប្រាប់ចាហ្វាយតូចរបស់ខ្លួនព្រោះតែកិច្ចការដែលចាហ្វាយតូចបញ្ជាឲធ្វើនោះមិនមែនរភងធម្មតាៗនោះទេហើយក៏មិនបានសុំការអនុញ្ញាតលោកម្ចាស់ធំដែលត្រូវជាលោកតារបស់ជុងហ្គុកដែល

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now