EP49: លោកគ្មានសិទ្ធិមកហាមខ្ញុំទេ

2.8K 205 1
                                    

   រយៈពេលមួយអាទិត្យកន្លងផុតទៅJungkook និងTaehyungពួកគេរវល់ការងាររៀងខ្លួនដោយរាងតូចគឺរវល់រៀនចំណែកឯជុងហ្គុកវិញគឺត្រូវរៀនការងារនិងជាអ្នកគ្រប់គ្រងក្រុមហ៊ុនដោយមានលោកតាចនជាអ្នកបង្រៀននិងប្រាប់គ្រប់យ៉ាងទៅកាន់ចៅប្រុស។

   ហើយថ្ងៃនេះគឹជាថ្ងៃដែលជុងហ្គុកត្រូវប្រកាសខ្លួនជាម្ចាស់ក្រុមហ៊ុននិងទ្រសម្បត្តិរបស់ត្រកូល JEON ទាំងអស់ឲគ្រប់គ្នាបានដឹងដោយលោកតាចនបានរៀបចំឯកសាផ្ទេរគ្រប់យ៉ាងឲចៅប្រុសជាមុនសិនដោយមានអ្នកដឹងលឺពីមេធាវីនិងម្ចាស់ភាគហ៊ុនផ្សេងទៀត ហើយលោកតាក៏បានរៀបចំកម្មវិធីដើម្បីប្រកាសឲគ្រប់អ្នកជំនួញទាំងអស់បានដឹងដោយមានសិទ្ធតែអ្នកមានមុខមានមាត់ជាច្រើនមកចូលរួម ព្រមទាំងគ្រួសារ Kim ដែលជាគ្រួសារមានអំណាចក៏មកចូលរួមផងដែរ។

@សណ្ឋាគាររបស់គ្រួសារចន

« សុំអបអរផងលោកម្ចាស់តូច ដែលបានជាអ្នកគ្រប់គ្រងថ្មី »Mrr. Zhang

« បាទអរគុណណាស់ ចឹងខ្ញុំសុំខ្លួនទៅរាក់ទាក់ភ្ងៀវផ្សេងសិនហើយ »Jungkook ញញឹមរាក់ទាក់បន្តិចមុននិងដកខ្លួនចេញទៅទទួលភ្ងៀវផ្សេងទៀត។

« លោកតា ជម្រាបសួរ »

« អា៎ចៅTaeទេហេស? ចុះឯណាជីតាឯងនោះ »លោកតាចន គាត់សើចឡលងពេលបានជួបនិងចៅប្រសារតែក៏មិនភ្លេចសួររកមិត្តចាស់ដែលបែកគ្នាជាយូរមកដែរ។

« នោះលោកតាគាត់អញ្ជើញមកល្មម »Tae ញញឹមបួញមាត់ពេលឃើញលោកតាគាត់កំពុងដើរមកទីនេះហើយក៏មានប៉ាម៉ាក់គេមកជាមួយលោកតាផងដែរ។

« សម្លាញ់Kim ខានជួបគ្នាយូរហើយ »លោកតាចន ញញ្ឹមពព្រាយអោបក.គ្នាតាមរបៀបជាមិត្តដែលពួកគាត់ធ្វើបែបនេះរាល់ដងតាំងពីគាត់នៅជាក្មេងកំលោះមកម្លេះ តែក៏មិនបំភ្លេចគ្នាងាយៗបានដែលព្រោះគាត់ទាំងពីរគឺជាមិត្តស្លាប់រស់ជាមួយគ្នា។

« ហាហា ខានជួបគ្នាយូរហើយសម្លាញ់ចាស់ »លោកតាគីម សើចលឺៗវាយស្មាសម្លាញ់ចាស់មួយដៃសើចសប្បាយចិត្តពេលបានជួបមិត្តចាស់។

« អាគីមយើងមានរឿងនិយាយជាមួយឯងណា តោះទៅនិយាយគ្នាសិន »លោកតាចន ខ្សឹបដាក់ត្រចៀកអ្នកជាមិត្តតិចៗនិងកៀកក.គ្មាដើតចេញរកកន្លែងស្ងាត់ដើម្បីងាយស្រួលនិយាយគ្នាក៏ដូចជាសួរសុខទុក្ខគ្នាទៅវិញទៅមក។

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now