EP39: រាជបុត្រតូចរបស់បង

2.7K 216 2
                                    

ពេលយប់

« រួចហើយមែនទេ? »សម្លេងរបស់អ្នកកម្លោះនិយាយទៅកាន់រាងតូចដែលកំពុងចេញបន្ទប់ផ្លាស់ខោអាវមិញនេះទើបគេចាប់ភ្លឹកសម្លឹងនាយតូចចហរឡឹងពីក្បាលដល់ចង់ជើងចុះឡើងទាំងស្នាមញញឹមពព្រាយព្រោះតែឈុតដែលគេទិញឲថេយ៉ុងមួយឈុតនេះគឺសាកសមនិងគេអស់ទាស់តែម្ដងហើយសម្បីតែនាយក៏ភ្លឹកនិងសម្រស់ដ៏ផូរផង់នេះពេលគ្រងឈុតដែលគេរើសឲនិងលួចស្ងើចសរសើរក្នុងចិត្តមិនស្មានថាគេមានសង្សារស្អាតថ្នាក់នេះសោះ

« អ្ហឹម!! ហើយបងចង់នាំអូនទៅណា? »Tae ងក់ក្បាលបញ្ជាក់ប្រាប់នាយដកដង្ហើមធំបន្តិចមិននិងសួររាងក្រាស់ឡើងទាំងចម្លែកចិត្តដែលសុខៗដេញគេឲទៅផ្លាស់ខោអាវធ្វើឲកម្លោះតូចធុញទ្រាន់សឹងស្លាប់ទៅហើយមិនដឹងជាគិតនាំគេទៅណាទេ!! នេះគេនៅមិនទាន់បាត់ខឹងនិងជុងហ្គុកនៅឡើយទេ

« ទៅញាំុបាយ មកបានហើយ »Jungkook តបទៅវិញរួចរាល់ទាំងញញឹមដដែលនិងទាញដៃរាងតូចដើរចេញទៅទោះបីថេយ៉ុងមិនចឹងក៏ដោយក៏គេត្រូវតែទៅទាំងមុខក្រញ៉ូវមិនពេញចិត្តតែគេមិចនិងអាចឈ្នះប្រុសមាឌធំម្នាក់នេះកើតទៅ

Jungkook បណ្ដើរTaehyungចេញមកក្រៅហើយក៏បើកឡានចេញទៅបាត់ដោយសាភាពក្នុងឡានគឺស្ងប់ស្ងាត់គ្មានអ្នកណានិយាយស្ដីអ្វីឯថេយ៉ុងគឺគិតតែអង្គុយអោបដៃងរមិនឈប់ដែលជាចំណាប់អារម្មណ៍ដល់ជុងហ្គុកដែលកំពុងផ្ដោតអារម្មណ៍បើកឡាននោះលួចចោលកន្ទុយភ្នែកសម្លឹងមើលនាយតូចតាមកញ្ជក់បន្តិចនិងបន្តបើកឡានធ្វើធម្មតាដោយទឹកមុខញញឹមខ្ចឹប

ចំណាយពេលមិនយូរប៉ុន្មានពួកគេក៏មកដល់សមុទ្រដែលពេលនេះគឺងងឹតឈឹងគ្មានពន្លឺអ្វីឲមើលឃើញនោះទេក្រៅពីចង្កៀងឡានប៉ុន្តែថេយ៉ុងនៅតែមិនអាចមើលឃើញអ្វីព្រោះតែភ្នែកគេមើលមិនសូវឃើញ។ពេលមកដល់កន្លែងកំណត់ជុងហ្គុករហ័សយកក្រណាត់ខ្មៅទៅចងលើភ្នែកថេយ៉ុងភ្លេត

« បងធ្វើស្អីនិងហេតុអីចងភ្នែកអូនធ្វើអី »Taehyung ភ្ងាក់ផ្អើលពេលរាងក្រាស់ស្រាប់តែយកមករុំភ្នែករបស់គេមិនឲមើលឃើញអ្វីគឺងងឹតសូន្យឈឹងនិងរហ័សងាកមកសួរJungkookដែលកំពុងឈរនៅជិតខ្លួន

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now