EP51: ទៅជួបអ្នកម៉ាក់ក្មេង

2.5K 184 0
                                    

#ពេលព្រឹក

ពេលព្រឹកនៃថ្ងៃថ្មីបានចូលមកដល់ បង្ហាញឲយើងឃើញរាងតូចដែលកំពុងគេងលើគ្រែតែម្នាក់ឯង។ ត្របកភ្នែកសន្សឹមៗបើកកម្រើកឡើងយឺតៗដោយសារតែនៅនឿយហត់មិនទាន់បាត់នៅឡើយប៉ុន្តែគេមិនចេះគេងទ្រម៉ក់ខ្លាំងពេកទេ។

« អុឹមម គាត់ទៅបាត់ហើយឬ? »នាយតូច ថ្ងូររង៊ូវៗក្នុងដើមក.ប្រេះខ្លួនងាកទៅពូកម្ខាងទៀតដែលទទេស្អាតមិនមានមនុស្សទើបគេងើបអង្គុយឆ្ងក់សួរឡើងទាំងជ្រួញចិញ្ចើម។

ទុឺង ( សម្លេងសារ )

" Good morning កូនក្មេង សុំទោសថ្ងៃនេះបងត្រូវទៅបង្ហាញមុខនៅក្រុមហ៊ុន មិនបានកំដរអូនទេប៉ុន្តែបងបានត្រៀមអាហារពេលព្រឹកឲអូនរួចហើយញុាំហើយកុំភ្លេចលេបថ្នាំផងណា ពេលការងាររួចរាល់ពេលណាចាំបងCallទៅ "SMS

  Taehyung អង្គុយអានសារក្នុងកញ្ចក់ទូរស័ព្ទទាំងមុខរីកញញឹមរីករាយ។ រាងតូចទម្លាក់ទូរស័ព្ទចុះលើពូកទាញកន្សែងពោះគោពីក្នុងទូរដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតកាយនិងឆ្លៀតដេកត្រាំទឹកមួយសន្ទុះដែរ។

   ទម្រាំតែរាងល្អិតងូតទឹកហើយក៏ចំណាយពេលមិនតិចដែលពេលនេះម៉ោង៩:៣០ទៅហើយគេទើបតែចេញពីបន្ទប់ទឹកទាំងចងពង់ដូចជាស្រីក្រមុំ ដើរទៅបើកទូរយកខោអាវមកពាក់ ។ ថ្ងៃនេះ Taehyung ស្លៀកអាវយឺតពណ៌សនិងខោខ្មៅរឹបបញ្ចេញរាងមកយ៉ាងច្បាស់ បន្ទាប់ពីតុបតែខ្លួនគេក៏មកផ្ទះបាយដែលមានអារហាររៀបឲគេរួចជាស្រេចព្រមជាមួយទឹកដោះគោស្រស់មួយកែវផងដែរ។ពេលទទួលទានអាហាររួចរាល់គេក៏មកអង្គុយមើលទូរទស្សន៍ម្នាក់ឯងរហូតដល់ថ្ងៃត្រង់

« នៅផ្ទះអុកផ្សុកណាស់ ហ្ហើយ!! »Tae រអ៊ូម្នាក់ឯងពេបមាត់ដេកទម្រាំជើងមិនសុខចិត្តលើសាឡុង គរនៅផ្ទះមិនដឹងធ្វើអីអុកផ្សុកស្ទើតែស្លាប់ទៅហើយលោកអើយ។

ក្រឹងៗ ក្រឹងៗ

« បងប្រុស? អាឡូ »Tae ទាញទូរស័ព្ទមកមើលឈ្មោះនៅលើទូរស័ព្ទជាមុនសិន ទាំងលាន់មាត់ទើបសម្រចចុចទទួល។

« អាឡូ Tae ម៉ាក់ឲបងមកប្រាប់ឯងរឿងមួយ »អ្នកម្ខាងទៀតនិយាយឡើងមកកាន់អ្នកជាប្អូន

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now