EP23: ក្នុងភ្នែកបងមានតែអូនទេ

2.9K 216 1
                                    

  ព្រឹកថ្ងៃថ្មីបានចូលមកដល់JungkookបើកឡានជូនTaehyungមកសាលា ហើយពួកគេក៏ដើរបណ្ដើរគ្នាកាន់ដៃយ៉ាងស្អិត ធ្វើឲគ្រប់គ្នាច្រណែននិងTaehyungមិនស្ទើរ ព្រោះមួយសាលានេះពួកគេដឹងអស់ហើយថាពេលនេះពួកគេទាំងពីរក្លាយជាសង្សារគ្នាតាមបំណងហើយ។

« លែងដៃបានហើយដល់ថ្នាក់អូនហើយ »Tae ងាកមកប្រាប់រាងក្រាស់ដែលកាន់ដៃគេជាប់មិនលែង ធ្វើមុខស្មួញៗដាក់គេ នេះប្រុសឆ្កួតនេះមិនចង់ឲគេទៅរៀនទេឬយ៉ាងមិច? បានជាកាន់ជាប់បេះមិនលែងបែបនេះ? ទាំងដែលយប់មិញគេងអោបគេឡើងខ្វិតរកតែដកដង្ហើមមិនបានផង

« បងមិនដាច់ចិត្តសោះ »Jungkook តប.ទៅវិញទាំងដៃនៅកាន់ជាប់មិនលែងដដែល អ្នកណាទៅដាច់ចិត្តទៅបើមានសង្សារស្អាតយ៉ាងនេះ ក្នុងចិត្តដេកព្រួយខ្លាចតែមានអ្នកណាមកញ៉ែសង្សារតូចរបស់គេទេ។ នាយនិយាយទាំងបញ្ចេញទឹកមុខអន់ចិត្តដើម្បីបន្ទន់ចិត្តសង្សារ បើអាចណាគេដូរមករៀនជាមួយTae បាត់ទៅហើយប៉ុន្តែគេរៀនឆ្នាំខុសគ្នា

« សឺត!! លែងបានឬនៅ? »Tae មិននិយាយច្រើនក៏ លោ.ទៅថើបនាយដើម្បីជាការលួងចិត្តបើមិមអញ្ចឹងច្បាស់ជាមិនព្រមទៅណាទេ ប្រកាដជាឈរនៅទីនេះមិនបានចូលរៀនទេ ម្សិលមិញខាតរៀនមួយថ្ងៃហើយមិនចង់ខាតរៀនទៀតទេ

« បាទបានចាំចេញលេងបងមករក »គ្រាន់តែបានTae ថើបនាយភ្លាមJungkookញញឹមឡើងបញ្ចេញធ្មេញទន្សាយយ៉ាងស្រស់ ហាក់មានថាមពលអ្វីមកបណ្ដាលចិត្តគេអញ្ចឹង។ ថាហើយJungkookស្ទុះរត់ទៅថ្នាក់របស់ខ្លួនវិញ គ្រាន់តែនាយទៅផុតTaehyung ក៏ញញឹមឡើងសម្លឹងមើលនាយដែលរត់ដូចជាកូនក្មេងសប្បាយចិត្តពេលបានរបស់ដែលគេចង់យ៉ាងអញ្ចឹង !!!

« អាហេម ល្មមចូលថ្នាក់បានហើយនៅឈរញញឹមដល់ណា »Jinhyung ដើរចេញមកក្រៅថ្នាក់ភ្ងាក់ព្រឺតនិងមិត្តរបស់ខ្លួនដែលឈរញញឹមនៅមុខថ្នាក់ នាងក៏ក្រហឹមឡើងបន្លឺជាសម្លេងប្រញាប់ឲTaehyungធ្វើធម្មតាវិញ

« បណ្ដើរមកដល់មុខថ្នាក់ហើយនៅថើបគ្នាទៀតស្វីតដល់ហើយ »Jimin ដើរចេញមកនិយាយបន្ទរ និយាយចម្អន់មិត្តភ័ក្ត តែគេមិនបានលួចមើលទេវាគ្រាន់តែចៃដន្យឃើញប៉ុន្នោះកុំយល់ច្រឡំអី

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now