EP28: សង្ស័យ!!

2.4K 207 3
                                    

ក្រោយពី Jungkook ចេញទៅបាត់ Taehyungក៏ស្ទុះទៅអោត ក មើលតាមបង្អួតបន្តិច ឃើញថានាយបើកឡានទៅបាត់ទើបគេប្រញាប់ចូលទៅក្នុងបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់ចេញនិងតុបតែងខ្លួនដើម្បីចេញទៅខាងក្រៅ។ ចំណាយពេលមិនយូរប៉ុន្មាននាយតូចក៏រៀបចំខ្លួនរួចរាល់និងចេញមកវិញនិងទាញទូរស័ព្ទ Call ទៅបងប្រុស

  « អាឡូបងប្រុស » Taehyung

  « ឯងចុះមកខាងក្រោមក បងបានឲគេទៅទទួលឯងហើយ » Jin

  « បាទដឹងហើយ ប៉ុន្នឹងចុះ » Taehyung បិទទូរស័ព្ទទុកវិញនិងយកមួកយកមកពាក់និងពាក់ម៉ាសពាក់វែនតាខ្លុំជិតនិងដើរចុះមកខាងក្រោមសម្ដៅទៅឡានដែលឈប់ចាំនៅខាងមុខអគាររបស់ខ្លួន

  « អ្នកប្រុសតូច អញ្ជើញ »

  « អឹុម ចេញឡានទៅ » Tae ងក់ក្បាលបន្តិចនិងដើរចូលទៅឡាននិងបញ្ជាឲគេបើកចេញទៅបាត់

#ភូមគ្រឹJEON

  Jungkook ក្រោយចេញពី Condo គេបានបើកឡានត្រឡប់មកភូមិគ្រឹះដែលគេមិមដែលឈានជើងចូលមកជាយូរ។ រាងក្រាស់ចុះពីលើឡានសម្លឹងមើលផ្ទះដែលពោលពេញទៅដោយសុភមង្គលតែពេលនេះគ្រប់យ៉ាងចប់អស់ហើយ បន្ទាប់ពីសម្លឹងមើលអស់ជិតហើយ អ្នកកម្លោះរូបនេះក៏បោះជំហានឈានជើងចូលទៅខាងក្នុងព្រោះគេមកទីនេះគ្រាន់តែចង់មកយករបស់ខ្លះដែលជារបស់ម៉ាក់នាយប៉ុន្នោះ

  « ដាច់ចិត្តចូលផ្ទះហើយហេស?? »សម្លេងរាបស្មើបង្កប់ដោយអំណាចបន្លឺឡើងក្រោយខ្នងអ្នកកម្លោះដែលកំពុងបោះជំហានត្រៀមនិងឡើងទៅខាងលើទៅហើយតែក៏ត្រូវឈប់វិញងាកមកក្រោយវិញយ៉ាងលឿន

  « លោកប៉ា?? » Jungkook

  « ឯងនៅចាំយើងជាប៉ាឯងដែលមែនទេ?? »គាត់ថាឡើងទាំងមិនចង់មើលមុខកូនប្រុសសម្បីតែបន្តិច ព្រោះតែគាត់មិនចូលចិត្តនិងកូនដែលឥតបានការម្នាក់នេះទេ គេប្រៀបដូចជាម៉ាក់អញ្ចឹង

  « អូរ នេះកូនប្រុសប្រពន្ធដើមមកវិញហើយ » Mrs Jeon ដែលជាម្ដាយចុងរបស់អ្នកកម្លោះដើរចេញមកអោបដៃញញឹមឡើងសើចចម្អក់ទាំងងចិត្តស្អប់ខ្ពើមព្រោះនាងស្អប់ទាំងកូននិងម្ដាយនេះណាស់មិនដឹងជាត្រឡប់មកវិញធ្វើអីបើទៅមិនទៅឲបាត់ៗទៅ ព្រោះនាងខំត្រដាប់ត្រដួសណាស់ទម្រាំមកដល់ឥឡូវ នាងមិនព្រមឲអ្នកណាមិនដណ្ដើមរបស់កូននាងទេ

💘You're Mine kimTaehyung🔥(Complete ✔️)Место, где живут истории. Откройте их для себя