ក្រោយបញ្ចប់រឿងក្ដៅសាច់ទាំងព្រលឹមនៅក្នុងបន្ទប់ទឹកទីបំផុតរាងតូចក៏សន្លប់បាត់មាត់ឈឹង។ បន្ទាប់ពីស្លៀកពាក់និងរៀបចំខ្លួនរួចរាល់ Jungkookក៏ចាប់បីរាងកាយតូចដែលកំពុងសន្លប់ព្រោះតែភាពហត់នឿយនោះឲចេញមកខាងក្រៅដោយមានអាវរបស់គេដណ្ដប់នៅលើខ្លួនរាងតូចនិងបីចូលឡានរបស់ខ្លួនហើយក៏បើកចេញទៅ។
#Condo
ពេលមកដល់ខនដូរហើយអ្នកម្លោះស្ទុះទៅចាប់បីរាងកាយតូចដែលនៅក្នុងឡាន ឡើងទៅលើបន្ទប់។ក្រោយឡើងមកដល់Jungkookបើកទ្វារចូលដោយបន្លឺសម្លេងថ្នមៗព្រោះខ្លាចបង្កើតសម្លេងរំខាននាយតូចឲភ្ងាក់និងបីដាក់លើគ្រែថ្នមៗហើយទាញភួយមកដណ្ដាប់ឲបានត្រឹមត្រូវមុននិងឆ្លៀតចូលទៅថើបក្បាលតិចៗ
« គេងឲលក់ស្រួលចុះ អូនសម្លាញ់បងត្រូវចាត់ការរឿងខ្លះ »Jungkook ផ្ដែផ្ដាំចប់និងនិយាយឃ្លាប្រយោគចយងក្រោយក្នុងចិត្តរួចក៏ទាញទ្វារដើរចេញទៅខាងក្រៅមិនឲលឺសម្លេងអ្វីបន្តិច
« ទីបំផុតគេក៏ទៅបាត់ »Tae បើកភ្នែកឡើងនិយាយម្នាក់ឯងបញ្ចេញទឹកមុខក្រៀមក្រំនិងសង្ងំគេងបន្តធ្វើដូចជាគ្មានរឿងអ្វីកើតឡើង
« អាឡូ !! »សម្លេងរាបស្មើបង្កប់ដោយអំណាចនិយាយទៅកាន់អ្នកម្ខាងទៀតទាំងសម្លេងត្រជាក់ស្រៀបនិងមុខងាប់ដែលជាទម្លាប់ដែលគេមិនដែលបង្ហាញឲអ្នកណាឃើញឡើយ
« បាទ ចាហ្វាយតូច មានអ្វីមែនទេ? »
« យើងមានរឿងឲឯងធ្វើ »Jungkook ថាហើយក៏និយាយរឿងដែលនាយចង់ឲកូនចៅជាអ្នកចាត់ការព្រោះគេមិនចង់ធ្វើវាដោយផ្ទាល់ដៃនោះទេ
« ខ្ញុំយល់ហើយ »Sun ដែលជាអ្នកក្តោមបង្គាប់និយាយឡើងក្រោយទទួលបានបញ្ជាពីចាហ្វាយតូចរបស់ខ្លួន។ Sun Alex ជាជំនួយការរបស់លោកតារបស់Jungkook និងជាជំនិតរបស់Jungkookផងដែរ។
« ល្អប៉ុន្នឹងចុះ »Jungkook ដាក់ទូរស័ព្ទចុះនិងបើកឡានចេញពីខនដូរបាត់
#ផ្សារទំនើប
« លោកត្រូវការអ្វីដែល?? ខ្ញុំអាចណែនាំបាន »អ្នកបម្រើនៅទីនោះបន្លឺឡើងទន់ភ្លន់រាក់ទាក់ទៅកាន់អតិថិជនក្រោយឃើញរាងសង្ហារឈរមើលចិញ្ចៀនតែម្នាក់ឯងនិងមិនភ្លេចញញឹមគួរសមទៅរាងក្រាស់
YOU ARE READING
💘You're Mine kimTaehyung🔥(Complete ✔️)
Actionបងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា