EP47: ពួកយើងទាក់ទងគ្នាទៅ

2.3K 187 2
                                    

3ខែកន្លងផុតទៅ

បីខែកន្លងផុតទៅយ៉ាងរហ័សពេលវេលាចេះតែដើរទៅមុខជារើយៗមិនបង្អង់រង់ចាំអ្នកណានោះទេ។ ហើយថ្ងៃនេះគឺជាថ្ងៃដែលគេប្រារព្ធពិធីជប់លៀងអបអរដល់និស្សិតដែលរៀនចប់ដែលក្នុងនោះក៏មានជុងហ្គុកផងដែល។ហើយមិនបាច់ឆ្ងល់ទេថានាយជានិស្សិតឆ្នាំទី២តែបែរជារៀនបញ្ចប់ឆ្នាំយ៉ាងរហ័សបែបនេះពីព្រោះគេចង់ធ្វើជាឡើងធ្វើជាប្រធានក្រុមហ៊ុនJEONឲបានលឿនទើបនាយស្នើរឈ្មោះទៅប្រឡងបញ្ចប់ឆ្នាំទី3តែម្ដង។

« អាJungយើងនៅខាងនេះ »សម្លេងស្រែកលឺលាន់ឡើងជាសញ្ញាឲអ្នកជាមិត្តងាកមកមើលរាងក្រាស់ដែលត្រូវជាមិត្តកំពុងឈរកាន់កែវស្រាបក់ដៃហៅខ្លួន។

« យ៉ាងម៉េច? មកលឿនម្លេះថ្ងៃនេះ »Jungkook ដើរចូលមករកមិត្តដោយឈរច្រត់ស្មាមិត្តសម្លាញ់ឯដៃឈោងទៅកាន់កែវស្រាពីអ្នកបម្រើយកមកក្រលែងតិចៗមុននិងក្រេបវា។

« ធម្មតាទេ តែឯងរកមើលអ្នកណាហេ »Yoongi ញាក់ស្មាជ្រួញចិញ្ចើមទាំងពីរដោយមិនភ្លេចសង្កេតអ្នកជាមិត្តដែលគ្រាន់តែមកដល់ភ្លាមដកក.រកអ្នកណាភ្លេតបាត់ទៅហើយ

« គ្មានទេ »Jungkook ក្រវីក្បាលប្រកែកយ៉ាងរហ័សបែរមុខចេញលើកស្រាយកមកផឹកបង្វែរដាមកុំឲមិត្តចាប់កំហុសខ្លួនបានតែគេមិចនិងអាចគេពីក្រសែរភ្នែកមួយគូរនេះបានទៅ។

« ក៏ប្រាប់ត្រង់មកថារកមើលសង្សារឯងនោះ គេមិនទាន់មកទេ »Yoongi សើចចុងមាត់ពេលឃើញមិត្តមិនព្រមទទួលស្គាល់ការពិត បើថារកសង្សារបណ្ដូរចិត្តក៏ប្រាប់មកធ្វើមើលតែលាក់គេជិតចឹងបើចារឹកបញ្ចេញមកច្បាស់បែបនេះទៅហើយ។

« ផឹកទៅ »

« អាយ!! នោះសិស្សពូកែប្រចាំសាលាមកហើយ ស្អាតណាស់ឯង យើងច្រណែនគាត់ណាស់ »សម្លេងស្រែករបស់សិស្សស្រីដែមកចូករួមហូរឡើងទ្រហឹងត្រចៀកផ្ដល់ជាចំណាប់អារម្មណ៍ដល់កម្លោះទាំងពីរឲងាកទៅមើលប្រភពសម្លេងដែលមានក្មេងស្រីជាច្រើនកំពុងចោមរោមមើល។

« នោះសង្សារឯងមកហើយ ផ្អើលស្រីៗអស់ហើយ »Yoongi ចម្អន់ឲមិត្តដែលកំពុងឈរញញឹមរាយមន្តស្នេហ៍ចង់រហែកមាត់ទៅហើយ។

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now