EP46: ត្រូវហើយបងនៅមានអូន

2.3K 183 0
                                    

« Taeនេះទឹក ហើយអូននិងលោកតាកំពុងនាំគ្នានិយាយអ្វីនិង? »Jungkook កាន់កែវទឹកដើរមកសម្ដៅមករករាងតូចឈោងដាក់កែវទឹកទុកលើតុមុននិងដាក់ខ្លួនអង្គុយចុះក្បែរថេយ៉ុង។

« អរគុណ »

« បើជ្រុលមកលេងហើយ នៅញាំុបាយជុំគ្នាទៅ »លោកតាចន ប្ដូរប្រធានបទដែលនិយាយអម្បិញមិញយ៉ាងរហ័សខ្លាចជុងហ្គុកសង្ស័យព្រោះមិញគាត់មិនដឹងថាចៅប្រុសរបស់គាត់បានលឺឬមិនលឺអ្វីខ្លះទេ។

« បាទលោកតា តែខ្ញុំសុំនាំTaeទៅបន្ទប់សិន »Jungkook ថាហើយក៏ក្រោកឈរឡើងពេញកម្ពស់ចាប់អូសរាងតូចឲទៅខាងលើជាមួយខ្លួន។ ពេលមកដល់ខាងលើជុងហ្គុកក៏បាននាំថេយ៉ុងឲមកស្គាល់បន្ទប់ដែលនាយធ្លាប់រស់នៅដែល

« នេះជាបន្ទប់បងមែនទេ? »Tae សួរទាំងភ្នែកកំពុងដើរមើលបន្ទប់រាងក្រាស់ដើរមើលនេះមើលនោះមិនឈប់ព្រោះបន្ទប់មួយនេះមានទំហំធំខ្លាំងណាស់ទោះបីវាជាបន្ទប់ដែលគេលែងរស់នៅក៏ដោយក៏គ្រប់យ៉ាងនៅដូចដើមចឹង មានទាំងកន្លែងដាក់សាឡុងអង្គុយលេង ជាពិសេសមានគ្រែKing Zine ទៀតផង។

« ត្រូវហើយ »Jungkook ងក់ក្បាលតិចនិងដើរទៅក្បែរគ្រែត្រដាងដៃទម្លាក់ខ្លួនដេកលើពូកមួយទំហឹងបិទភ្នែកដកដង្ហើមធ្វើអារម្មណ៍ឲស្រស់ថ្លា។

« ចុះប៉ាបងនោះមិននៅទីនេះទេអ្ហេស? »Tae បន្តសួរព្រោះនៅភូមិគ្រឹះនេះគ្មានឃើញអ្នកណាក្រៅពីលោកតានិងអ្នកបម្រើ

« ទេ!! បងចេញពីផ្ទះមកនៅជាមួយលោកតា ម្ដងម្កាលរហូតដល់បងចាប់ផ្ដើមរស់ខ្លួនឯង »Jungkook រៀបរាប់ទាំងសោះកក្រោះ តាំងពីដើមមកគេតែងតែរៀបរស់ដោយខ្លួនឯងទោះបីគេនៅផ្ទះនោះឬមិននៅក៏គ្មានអ្នកខ្វល់ជួនការគេក៏មកគេងនៅភូមិគ្រឹះធំព្រោះមិមចង់ឃើញមុខម៉ែកូនទាំងពីរអ្នកនោះរហូតដល់គេចាប់ផ្ដើមរស់នៅដោយខ្លួនឯងដូចសព្វថ្ងៃនេះ។

« ពេលនេះបងមានអូនហើយដែលនៅក្បែរបង បន្ទាប់ពីលោកតានិងម៉ាក់បង បងមិនបាច់ទៅខ្វល់និងមនុស្សដែលមិនស្រឡាញ់បងនោះទេ »Tae ចូលមកអោបលួងលោមនាយជាសង្សារអង្អែលក្បាលថ្នមៗទាំងអារម្មណ៍កក់ក្ដៅ ស្រឡាញ់ថ្នាក់ថ្នមដោយចិត្តបរិសុទ្ធ។

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now