EP30: សុបិន្តល្អណា!!

2.4K 206 2
                                    

   ក្រោយចេញពីកម្មវិធីនាយតូច Taehyung មិនបានបើកឡានត្រឡប់ទៅផ្ទះវិញនោះគឺគេបើកឡានសម្ដៅមក Condo វិញតែម្ដងនិងមិនភ្លេច Call ហៅឲអ្នកបម្រើលនៅភូមិគ្រឹះបើកឡានយកទៅវិញ។ ដំណើរបោះជំហានយ៉ាងញាប់ឆ្មេររបស់រាងស្ដើងដើរយ៉ាងលឿនមកដល់មុខបន្ទប់និងឆូតកាតដើរចូលទៅខាងក្នុងទាំងអស់កម្លាំង

« ហត់ណាស់ បើឲទ្រាំនៅដល់ចប់កម្មវិធី ច្បាស់ជាស្ទះខ្យល់ស្លាប់ហើយខ្ញុំ » Tae ទម្លាក់ខ្លួនគេងលើពូកទាំងអស់កម្លាំងត្រដាងដៃចុះឡើងនិងរអ៊ូរទាំមិនឈប់ បើឲគេនៅទៀតច្បាស់ខ្យល់ គ ស្លាប់មិនខានទេបានមកដល់បន្ទប់វិញបែបនេះគេស្រស់ស្រាយដល់ហើយ មិនចាំបាច់រៀបរឹករៀបពាលឲអ្នកណាមើលទៀត

« ស្អុះស្អាប់ណាស់ » Tae ថាហើយក៏ទាញកន្សែងដើរចូលបន្ទប់លាងជម្រះកាយចេញព្រោះតែគេបែកញើសឡើងពេញអាវហើយ ព្រោះរវល់តែរត់គេចចុះឡាន ស្អីក៏មិនបានញាំុផង។ ក្រោយងូតទឹកផ្កាស់សម្លៀកបំពាក់គេងយប់រួចរាល់ គេក៏ដើរទៅចង្រ្កានបាយដើម្បីឆុងមី។ បន្ទាប់ពីស្រុះមីរួច Taehyung ក៏កាន់យកមកញាំុនៅលើសាឡុងនិងមិនភ្លេចយកកូកាមកផឹកបណ្ដើរញាំុបណ្ដើរឯភ្នែកក៏សម្លឹងទូរទស្សន៍មិនព្រិចភ្នែក។

   ក្រោយញាំុអស់ Taehyung មិនទាន់ចូលគេងនោះទេ គេនៅបន្តមើលរឿងរហូតដល់យប់ជ្រៅនិងទន់ភ្នែកគេងលក់លើសាឡុងដោយមិនដឹងខ្លួន

៚ក្រាក~~

   សម្លេងកកិតមៃទ្វាបន្ទប់បន្លឺឡើងតែមិនបានបង្ករជាសម្លេងរំខានដល់អ្នកដែលកំពុងគេងនៅលើសាឡុងនោះទេ។ Jungkook ដើរចូលមកក្នុងបន្ទប់និងបិទ្វារថ្នមៗខ្លាចធ្វើឲរាងតូចភ្ងាក់និងដើរមកជិត រាងស្ដើងដែលកំពុងគេងលក់និងញញឹមឡើង

« នេះមើលទូរទស្សន៍ ឬក៏ឲទូរទស្សន៍មើលវិញឲប្រាកដទៅ?? »នាយជ្រួញចិញ្ចើមសើចក្នុងបំពង់ ក សម្លឹងមើលអ្នកជាសង្សារដែលកំពុងគេងលង់លក់ នេះមិនដឹងជាមើលរឿងម៉ាកអីទេ មើលទាល់តែគេងលក់បែបនេះ។ ដៃមាំរបស់រាងក្រាស់ចាប់លើកក្បាលនាយតូចឡើងថ្នមៗឯដៃម្ខាងទៀត ទ្ររាងតូចពីក្រោមនិងចាប់បីរាងកាយតូចច្រលឹងយកទៅក្នុងបន្ទប់។

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now