EP21: សង្សារល្អ

3.5K 240 0
                                    

ថ្ងៃថ្មីបានឈានចូលមកដល់Taehyungបើកភ្នែកឡើងទទួលយកថ្ងៃថ្មីទាំងអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលដែលគេបើកភ្នែកភ្លាមឃើញមនុស្សដែលខ្លួនឯងស្រលាញ់នៅចំពោះមុខបែបនេះធ្វើឲស្នាមញញឹមរបស់នាយតូចលេចឡើងលើផ្ទៃមុខ។ គេមិននឹកស្មានដល់ថាពួកគេទាំងពីរអាចឈានមកដល់ចំណុចនេះនោះទេ អ្វីៗប្រៀបដូចជាការយល់សិបុន្តយ៉ាងអញ្ចឹង វាពិតជាស្មានមិនដល់ថានិងអាចមានថ្ងៃនេះ

Taehyungគេងកៀកកើយក្នុងរង្វង់ដៃរាងក្រាស់ទាំងញញឹមបិទមាត់មិនជិត ឯដៃក៏រវៀមទៅប៉ះមុខរាងក្រាស់ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ព្រោះតែប្រើកម្លាំងខ្លាំងពេក។ Taehyungគេទាញមុខនាយចុះឡើងៗ ហើយដេកគិតថាគេនេះសំណាងដល់ហើយមានសង្ហារបែបនេះ ល្អយ៉ាងនេះទាស់ត្រង់ថាក្រអឺតក្រទមបន្តិច

« ល្មមឈប់លេងបានហើយ »Jungkook បន្លឺសម្ដីឡើងតិចៗក្បែរត្រចៀករាងតូចភ្ជាប់ដោយស្នាមញញឹមយ៉ាងស្រស់បំព្រងសម្លឹងមើលរាងតូចក្នុងរង្វង់ដៃដែលឆ្កឹះឆ្កៀរនាយមិនព្រមឈប់

« បងភ្ងាក់ហើយមែនទេ? »Taehyung លាន់មាត់ឡើងសម្លឹងមើលរាងក្រាស់ភ្លឹះៗ មិនដឹងថាគេភ្ងាក់តាំងពីពេលណានោះទេ បើគេដឹងថានាយភ្ងាក់ហើយគេក៏មិនហ៊ានប៉ះពាល់នោះឡើយ

« ទើបតែភ្ងាក់ពេលអូនប៉ះមុខបងមិញនេះ »

« ត្រូវហើយនេះដល់ម៉ោងទៅរៀនហើយ »នាយស្រាប់តែនឹកឃើញថាត្រូវទៅរៀន មិនដឹងជាពេលនេះម៉ោងប៉ុន្មានហើយទេ។ Taehyungស្ទុះងើបឡើងចេញពីរង្វង់ដៃរបស់រាងក្រាស់ តែក៏នាយសង្កត់ខ្លួនជាប់មិនឲទៅណា

« សម្រាកមួយថ្ងៃទៅ »

« តែ... »

« គ្មានតែអីទេនេះអូនគិតថាដើររួចដែលឬ? »នេះនាយស្រាដៃពេកមែនទេ? បានជាTaehyungចចេសចង់ទៅរៀនយ៉ាងនេះ បើដឹងចឹងនាយនិងដាក់អោយទ្រោមមិនឲងើបពីលើគ្រែរួចទេ។ Taehyungលឺរាងក្រាស់និយាយបែបនេះក៏ខាំមាត់សម្លក់រាងក្រាស់ ព្រោះតែJungkookនេះហើយទើបធ្វើគេដើរមិនរួចនោះ មើលចុះនៅឈឺមិនទាន់បាត់នៅឡើយទេ

« មាត់អាក្រក់ »

« នៅឈឺទេ »Jungkookបន្លឺឡើងសួរទាំងបារម្ភព្រោះថាយប់មិញនេះនាយមិនបានស្រាដៃនោះទេព្រោះតែទប់អារម្មណ៍មិនជាប់ អ្នកណាទៅទប់អារម្មណ៍បានទៅបលសង្សារដ៏សែនស្រស់ស្អាតរបស់គេនេះ ស្អាតគ្មានកន្លែងទាស់សោះហើយ ជាពិសេសគឺក្លិនខ្លួននេះឯងធ្វើឲគេឈ្លក់វង្វេងដកចិត្តមិនរួចនោះទេ បានសង្សារល្អយ៉ាងនិងហើយស្រឡាញ់ងាប់ចោលតែម្ដង

💘You're Mine kimTaehyung🔥(Complete ✔️)Место, где живут истории. Откройте их для себя